ពាក្យសរសើរ ១០ ម៉ាត់ដែលបុរសចង់ឮចេញពីមាត់មនុស្សស្រីបំផុត
- 2018-06-19 07:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពាក្យសរសើរ ១០ ម៉ាត់ដែលបុរសចង់ឮចេញពីមាត់មនុស្សស្រីបំផុត
មិនដឹងថា មកមូលហេតុអីទេ ប្រុសៗមើលទៅដូចជាកម្រសរសើរគ្នាទៅវិញទៅមកណាស់ ប៉ុន្តែទោះជាយ៉ាងណា ប្រុសៗគ្នាឯងមិនសរសើរហីចុះ សំខាន់ឲ្យតែមានមនុស្សស្រីជាអ្នកនិយាយសរសើរលើកទឹកចិត្តក៏សប្បាយហួសថ្លែងដែរ។ តើអ្នកទាំងអស់គ្នាដឹងទេថា ពាក្យសរសើរដែលបុរសចង់ឭទាំងនោះ មានអ្វីខ្លះទៅ?
១. ការស្លៀកពាក់
ពេលខ្លះមនុស្សប្រុសក៏មានការយកចិត្តទុកដាក់ក្នុងការស្លៀកពាក់ ឲ្យបានស្អាតបាតដូចជាអ្វីដែលមនុស្សស្រីតែងតែធ្វើដែរ ព្រោះប្រុសៗក៏ត្រូវការចំណាប់អារម្មណ៍ពីមនុស្សជុំវិញខ្លួនដូចគ្នា។ ដូច្នេះហើយបើអ្នកឃើញគាត់ស្លៀកពាក់តុបតែងខ្លួនស្អាតប្លែកខុសពីពេលធម្មតា អ្នកគួរចេះសរសើរដោយត្រង់ៗ ថាគាត់មើលទៅពិតជាសង្ហាមែន នោះគាត់ច្បាស់ជាញញឹមបិទមាត់លែងជិតមិនខាន។
**២. សក់**
បើអ្នកសង្កេតឃើញថា គាត់សិតសក់មានម៉ូដខុសពីធម្មតា ឬមួយទើបតែកាត់សក់ម៉ូដថ្មី បុរសៗពិតជាចង់ឲ្យនារីៗ និយាយអ្វីដែលវិជ្ជមាន មិនមែនបង្អាប់នោះទេ។
៣. រូបរាង
ប្រុសៗតែងចង់ឲ្យស្រីៗសរសើរខ្លួនថា មានរូបរាងស្អាត ជាពិសេសអ្នកដែលចូលចិត្តហាត់ប្រាណហើយមានសាច់ដុំ ៦ កង់អីហ្នឹង។ បើអ្នកគិតថាគាត់មានរូបរាងទាក់ទាញពិតមែន និយាយប្រាប់ឲ្យគាត់បានដឹងផង មិនខុសអីទេ។
៤. មុខ
មិនមែនត្រឹមតែរូបរាងប៉ុណ្ណោះទេ ប្រុសៗក៏ខ្វាយខ្វល់ពីអ្វីៗ ដែលមាននៅលើមុខរបស់គេផងដែរ ដូចជាកែវភ្នែក ឬស្នាមញញឹមជាដើម។
៥. អង្គរក្សដ៏កក់ក្តៅ
វាមិនមែនជារឿងចម្លែកអីនោះទេ ដែលប្រុសៗពិតជាចង់ឲ្យស្រីៗ មានអារម្មណ៍ថាកក់ក្តៅ និងមានសុវត្ថិភាព ពេលដែលនៅជិត ដូច្នេះកុំបង្ហាញកាយវិការហើយគិតថា គាត់ជាមនុស្សទន់ខ្សោយមិនអាចការពារអ្នកបាន។
៦. ក្លិន
ក្លិនខ្លួនពិតជាសំខាន់ណាស់ ហេតុដូចនេះហើយបានជា ពេលដែលប្រុសៗត្រូវទៅណាត់ជួបសង្សារ ឬមិត្តភ័ក្ដិជាមនុស្សស្រីម្តងៗ ទម្រាំបានចេញពីផ្ទះ លាប Roll On ផង បាញ់ទឹកអប់ ឬ Spray ផង ដើម្បីឲ្យស្រីៗលង់នឹងក្លិនរបស់ខ្លួន ដូច្នេះកុំភ្លេចសរសើរគាត់ថា អ្នកចូលចិត្តក្លិនបែបហ្នឹងណាស់។
៧. ភាពវៃឆ្លាត
មិនត្រូវផ្តោតសំខាន់លើរូបសម្បត្តិតែមួយមុខនោះទ កុំភ្លេចសរសើរពីចំណេះដឹង និងភាពវៃឆ្លាតដែលគាត់មានផង។
៨. ភាពកំប្លុកកំប្លែង
មនុស្សប្រុសដែលតែងចូលចិត្តនិយាយលេងសើច កំប្លុកកំប្លែងច្រើន គឺដើម្បីឲ្យមនុស្សស្រីសប្បាយរីករាយនិងចូលចិត្តនៅក្បែរ ទោះបីពេលខ្លះគាត់និយាយទៅមិនគួរឲ្យអស់សំណើចខ្លាំងក៏ដោយ ក៏គួរតែជួយសើចគាត់ផង។
៩. ការចាប់អារម្មណ៍
មនុស្សប្រុសតែងបារម្ភខ្លាចថា មនុស្សស្រីមានអារម្មណ៍ធុញទ្រាន់ ហើយលែងចង់នៅជិត ដូច្នេះអ្នកគួរបង្ហាញការចាប់អារម្មណ៍ យកចិត្តទុកដាក់ចំពោះគាត់ ដើម្បីឲ្យគាត់បង្កើនទំនុកចិត្តសម្រាប់ខ្លួនឯង។
១០. ភាពរឹងមាំ
បុរសណាក៏សប្បាយត្រេកអរដែរ ពេលដែលមាននារីសរសើរគាត់ថា ខ្លាំង រឹងមាំ ទាំងរូបរាងកាយ និងចិត្តគំនិត ព្រោះគាត់ចង់ធ្វើបុរសពិតម្នាក់ ដែលជាទីពឹងរបស់នារី និងអ្នកដែលនៅជុំវិញខ្លួនបាន៕
ចុចអានបន្ត៖