៥យ៉ាងដែលអ្នកត្រូវធ្វើជារៀងរាល់ថ្ងៃ ដើម្បីកុំឲ្យជីវិតនេះមានវិប្បដិសារី
- 2018-07-06 08:39:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥យ៉ាងដែលអ្នកត្រូវធ្វើជារៀងរាល់ថ្ងៃ ដើម្បីកុំឲ្យជីវិតនេះមានវិប្បដិសារី
មួយជីវិតគឺលឿនណាស់ ដូច្នេះគួរតែកុំបណ្ដោយឲ្យវាកន្លងទៅដោយទទេអី។ ៥ យ៉ាងខាងក្រោមនេះអ្នកគួរតែបង្រៀនខ្លួនឯងឲ្យធ្វើបានជាប្រចាំ ដើម្បីកុំឲ្យទៅថ្ងៃក្រោយមានអារម្មណ៍ថាខុសឆ្គងស្ដាយក្រោយ ៖
១. អានសៀវភៅល្អៗ ៣០នាទី
ការអានសៀវភៅជាវីធីខ្លីៗមួយសម្រាប់នាំអ្នកទៅរកភាពជោគជ័យ។ វាជាការសំខាន់ណាស់ដែលអ្នកអាចបង្កើតទម្លាប់អានដោយខ្លួនឯង។ ជីវិតនឹងប្រសើរជាងមុននៅពេលដែលអានកាន់តែច្រើន។
**២.រៀបផែនការត្រូវធ្វើនៅថ្ងៃស្អែក**
ក្នុងមួយថ្ងៃអ្នកគួរតែរកពេលទំនេរដើម្បីផែនការសម្រាប់ថ្ងៃស្អែក។ ព្យាយាមរៀបចំអីដែលត្រូវធ្វើចាំបាច់ និងតាមលំដាប់លំដោយដើម្បីឲ្យជីវិតប្រចាំថ្ងៃអ្នកមានភាពងាយស្រួល និងដឹងពីអាទិភាពការងារបានល្អ។
៣. ធ្វើសមាធិ ១៥ នាទីមុនចូលគេង
ការធ្វើសមាធិ មានប្រយោជន៍ណាស់សម្រាប់មនុស្សយើង ៖
ជំរុញការងារឲ្យមានប្រសិទ្ធភាព
រក្សាសុខភាពឲ្យបានល្អ
ធ្វើឲ្យមានអារម្មណ៍ធូរស្បើយ និងរីករាយ
ជួយឲ្យការគ្រប់គ្រងស្មារតីបានល្អ
ដូច្នេះទើបការសមាធិមានសារៈសំខាន់សម្រាប់អ្នកណាស់។
៤. ហាត់ប្រាណ ១៥ នាទីក្នុងមួយថ្ងៃ
សុខភាពគឺជារឿងសំខាន់ ដូច្នេះអ្នកគួរតែយកចិត្តទុកដាក់។ មានទ្រព្យច្រើនប៉ុណ្ណាក៏ដោយ តែបោះខ្វះសុខភាព ជីវិតនេះអ្នកគ្មានន័យដែរ។ ចំណាយពេលហាត់ប្រាណបន្តិចទៅក្នុងមួយថ្ងៃ ដើម្បីឲ្យខ្លួនឯងអារម្មណ៍ល្អ និងបញ្ចេញជាតិពុលពីក្នុងខ្លួន។
៥. ធ្វើអំពើល្អ
មួយថ្ងៃៗមានដែលសួរខ្លួនឯងថាបានធ្វើសេចក្ដីល្អអីខ្លះទេ? ដើម្បីឲ្យជិិវិតនេះកាន់តែមានន័យអ្នកគួរតែរៀនធ្វើសេចក្ដីល្អឲ្យបានច្រើន។ ត្រូវចាំថាពេលមនុស្សយើងស្លាប់ទៅមិនអាចយកអ្វីទៅបាននោះទេ តែបើអ្នកមានសេចក្ដីល្អច្រើន មានមនុស្សស្រឡាញ់រាប់អានច្រើន ស្លាប់គេនឹងចងចាំអ្នក និយាយល្អពីអ្នក តែបើអ្នកសាងងំពើអាក្រក់វិញ គេមានតែសប្បាយចិត្តពេលអ្នកសាលប់ ហើយជេរ ដាក់ទំនាយគ្មានលោះថ្ងៃ។
សន្សំសេចក្ដីល្អឲ្យបានច្រើន ក្រេបយកចំណេះឲ្យបានទូលាយ ថែរក្សាផ្លូវចិត្ត និងផ្លូវកាយអ្នកឲ្យបានស្អាតស្អំ នោះមួយជិវិតនេះអ្នកគ្មានអីត្រូវស្ដាយនោះទេ៕
ចុចអាន៖ជីវិតអ្នកនឹងស្រស់ស្រាយ ដេកលក់ស្រួល បើអាចលះបង់មនុស្សប្រភេទនេះបាន