ជីវិតអ្នកនឹងស្រស់ស្រាយ ដេកលក់ស្រួល បើអាចលះបង់មនុស្សប្រភេទនេះបាន
- 2018-07-03 08:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជីវិតអ្នកនឹងស្រស់ស្រាយ ដេកលក់ស្រួល បើអាចលះបង់មនុស្សប្រភេទនេះបាន
ជីវិតមានន័យក៏ដោយសារមនុស្សជុំវិញខ្លួនល្អដែរ តែបើមានមនុស្សមិនល្អច្រើនក្នុងជីវិតនោះ អាចឲ្យអ្នកឆាប់ស្លាប់បាន។ ខាងក្រោមនេះជាប្រភេទមនុស្សដែលអ្នកគួរលះបង់ចោលទៅ បើចង់ឲ្យជីវិតមានក្ដីសុខ និងរីករាយ ៖
១. ឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយ
ធ្លាប់ឮឃ្លានេះហើយត្រូវអត់ ហើយក៏ប្រហែលជាស្គាល់សន្ដានមនុស្សប្រភេទនេះដែរ គឺនៅមុខយើងល្អជាមួយយើង នៅមុខគេល្អជាមួយគេ។ មនុស្សបែបនេះគឺជាមនុស្សល្អគ្រប់កាលៈទេសៈ ព្រោះពេលនៅអ្នកចូលដៃចូលជើងជាមួយអ្នក ហើយពេលនៅជាមួយគេយករឿងអ្នកទីហែកប្រាប់គេអស់។ បើអ្នកនៅតែទាក់ទងមនុស្សបែបនេះទៀត អ្នកអាចត្រូវហួសចិត្តស្លាប់បាន ព្រោះខាងណាក៏គេស៊ីបានឲ្យតែធ្វើឲ្យគេក្លាយជាមនុស្សល្អ និងមានប្រយោជន៍សម្រាប់គេ។
**២. ចាក់រុក**
មានរឿងអីគឺគេពូកែណាស់ខាងចាក់រុកឲ្យអ្នកបែកបាក់ ឬមានរឿងជាមួយគ្នា។ បើអ្នកមានមិត្តប្រភេទនេះ គឺគេអាចចាក់ឲ្យអ្នកបែកគ្នាពីសង្សារបាន ឬក៏ចាក់រុកឲ្យអ្នកស្អប់អ្នកណាដែលគេស្អប់បាន។ គេមិនបានជួយអីទេ គឺគេគ្រាន់យកអ្នកជួយសម្រេចបំណងគេប៉ុណ្ណោះ ហើយអាចឲ្យអ្នកបាត់បង់មនុស្សល្អៗក្បែរខ្លួនទៀតផង។
៣. ល្អបានតែមាត់
ពូកែណាស់អាខាងធានាជួយនេះជួយនោះ តែដល់ពេលពឹងជាមុខជាមាត់មិនដែលយកជាការបានទេ។ មនុស្សប្រភេទនេះអាចឲ្យអ្នកទាល់ច្រកបាន បើអ្នកជឿគេហើយគិតថាគេអាចជួយអ្នកបាន ព្រោះពេលនោះគេនឹងលែងដៃអ្នកចោល ទុកឲ្យអ្នកដោះស្រាយដោយខ្លួនឯង។
៤. ពូកែខាងរកលេសដោះសា
មនុស្សបែបនេះគឺពូកែខាងយករួចខ្លួន ហើយទម្លាក់កំហុសឲ្យគេណាស់ ទោះបីពេលខ្លះដឹងច្បាស់ហើយក៏ដោយ។ ពេលខ្លះគឺអាចឲ្យអ្នកក្លាយជាមនុស្សអាក្រក់ជំនួសគេទៀតផង ដូច្នេះបើអាចកុំទៅពាក់ព័ន្ធជាមួយមនុស្សបែបនេះអី។
៥. រលួយក្នុង
ខាងក្រៅធ្វើដូចគេហ្នឹងល្អណាស់អីចឹង តែការពិតខាងក្នុងរលួយគ្មានសល់សាច់។ នៅមុខអ្នកគេអាចជាមនុស្សដ៏ល្អម្នាក់ ជួយយកអាសាម្នាក់ តែខាងក្នុងវិញគេគ្រាន់ចង់បំផ្លាញអ្នក ហើយឡើងធ្វើតួឯកតែប៉ុណ្ណោះ។ មនុស្សបែបនេះគឺពូកែដើរតួឯកក្នុងចិត្តអ្នកគ្រប់គ្នាណាស់ ព្រោះអ្នកដែលមិនទាន់ស្គាល់ច្បាស់គឺនឹងជឿលើការសម្ដែងគេស៊ប់តែម្ដង។
៦. យកអ្នកជាខ្ញុំបម្រើគេ
អីបន្តិចក៏ពឹងអ្នកឲ្យជួយ ពឹងអ្នកឲ្យធ្វើ មិនសូវចេះធ្វើខ្លួនឯងនោះទេ។ មនុស្សបែបនេះសេពគប់ក៏គ្មានចំណេញអីដែរ ក្រៅតែពីខាត និងហត់ចិត្ត ហត់កាយនោះទេ៕
ចុចអាន៖ចង់ឲ្យខ្លួនឯងក្លាយជាមនុស្សស្រីរឹងមាំ មិនងាយបាក់ស្បាតជាមួយបញ្ហា អនុវត្តវិធីទាំងនេះ