ស្បែកខ្នងសរលោងស្អាតម៉ត់ខៃ គ្មានមុនមួយគ្រាប់ ដោយវិធីថែទាំងាយៗ ២ យ៉ាង
- 2018-07-03 09:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្បែកខ្នងសរលោងស្អាតម៉ត់ខៃ គ្មានមុនមួយគ្រាប់ ដោយវិធីថែទាំងាយៗ ២ យ៉ាង
សម្រាប់មិត្តៗស្ត្រីខ្លះស្រលាញ់ និងថែរក្សាស្បែកខ្នងបានល្អមិនចាញ់ផ្ទៃមុខឡើយ។ ព្រោះបើមានស្បែកបរិវេណនោះរលោងស្អាត ពេលស្លៀកពាក់វាលៗអាចទាក់ទាញភ្នែកអ្នកដទៃឲ្យសម្លឹងមើលមិនឈប់។ ខាងក្រោមនេះ កញ្ញា សូមណែនាំពីរបៀបថែទាំ និងផ្ដល់សំណើមដល់ខ្នងឲ្យរលោងស្អាត៖
១.ដឹងពីមូលហេតុធ្វើឲ្យរលាក
បញ្ហាខ្នងកើតមុនបណ្ដាលមកពីហេតុផលជាច្រើន ហើយស្រដៀងគ្នានឹងមូលហេតុមុខកើតមុនដែរ។ ដោយសារតែជាតិប្រេងដែលលើស និងកោសិកាស្បែកងាប់ដែលរាំងស្ទះដល់រន្ធញើសស្បែកបង្កើតបានជាបាក់តេរី និងកើតមុន។ បញ្ហាអ័រម៉ូន របបអាហារ ភាពតានតឹងផ្លូវចិត្តក៏ជាមូលហេតុនៃការកើតមុនដែរ។ នៅមានកត្តាធំៗដូចជាកង្វះអនាម័យខ្លួនប្រាណ ស្លៀកសម្លៀកបំពាក់ដដែលៗដោយមិនបោកគក់ មុង ភួយ ខ្នើយ ពូក កខ្វក់ និងកន្សែង។
ត្រូវចាំថា ដើម្បីបានខ្នងសរលោង គ្មានស្នាមអុជខ្មៅសូម្បីតែបន្តិចនោះ អ្នកគួរតែគិតគូរពីរបបអាហារឲ្យបានត្រឹមត្រូវ (មិនគួរញ៉ាំអាហារ fast food ច្រើន) ឧស្សាហ៍ផឹកទឹកផ្លែឈើ និងបរិភោគបន្លែបៃតង។ ម្យ៉ាងវិញទៀតគួរតែសម្អាតសម្ភារៈដែលពាក់ព័ន្ធនឹងខ្លួនប្រាណជាប្រចាំ ហើយតាំងអារម្មណ៍ឲ្យបានស្ងប់ល្អ
២.ជម្រុះកោសិកាចាស់ៗ
បើនិយាយឲ្យងាយស្ដាប់ គឺការខាត់ស្បែក ដើម្បីជម្រុះកោសិកាស្បែកដែលងាប់ កុំឲ្យរារាំងដល់កោសិកាថ្មីលូតលាស់មក។ វិធីល្អគួរតែប្រើ វិធីខាត់តាមបែបធម្មជាតិ ដើម្បីជួយជំរុញការបង្កើតឡើងវិញនៃកោសិកាស្បែកថ្មី ហើយមិនប៉ះពាល់ដល់សុខភាពទៀតផង។ ក្រោយពេលខាត់ស្បែកហើយ កុំភ្លេចលាបឡេផ្ដល់សំណើម និងពាក់អាវដែលផលិតឡើងពីក្រណាត់ទន់ៗដែលមិនធ្វើឲ្យស្បែករបួស ឬឈឺចាប់៕
ចុចអាន៖វិធីខាត់ស្បែកឲ្យសស្អាត ដោយប្រើគ្រឿងផ្សំធម្មជាតិពីរមុខ