ចង់​បាន​សម្រស់​ស្រស់​ស្អាត​​ដោយ​សារ​មុខ​កាំបិត មក​មើល​ពី​ដំណើរការ​ក្រោយ​វះកាត់​នេះ​សិន

  • 2018-07-05 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រស់​ស្រស់​ស្អាត​ជា​សេចក្តី​ប្រាថ្នា​របស់​​មនុស្ស​ស្រី​គ្រប់​រូប គ្រាន់​តែ​​ជម្រើស​មាន​ភាព​ខុសៗ​គ្នា​ ដូច​ជា​អ្នក​ខ្លះ​ចូលចិត្ត​ការ​ថែទាំ​ស្បែក ​ហើយ​ខ្លះ​ទៀត​ចូលចិត្ត​ការ​​តុប​តែង​ច្រើន​ជាង។

ដូច​ជា​តារា​ថៃ​ម្នាក់​ឈ្មោះ Yae Uunws ​ដែរ​​ ក្រៅ​ពី​មាន​ទម្រង់​មុខ​ស្អាត​ហើយ នាង​នៅ​តែ​​នាង​មិន​ពេញ​ចិត្ត​​លើ​ខ្លួន​ឯង ហើយ​សម្រេច​​ចិត្ត​ទៅ​ធ្វើ​ការ​​វះ​កាត់​​កែ​សម្ផស្ស​នៅ​ប្រទេស​កូរ៉េ ព្រោះ​​ចង់​បាន​ភ្នែក​​មូល​ធំជាង​មុន ត្របក​ភ្នែក​ពីរ​ជាន់។ នាង​មាន​ភាព​ក្លាហាន​ក្នុង​ការ​ចែក​រំលែកបទ​ពិសោធន៍​នៃ​​ដំណើរការ​នៃ​ការ​វះ​កាត់​មួយ​នេះ ជូន​ដល់​​មិត្តៗ​នារី​ផង​ដែរ។

​នេះ​ជា​ដំណាក់​កាល​ដំបូង ​ ក្នុង​ការ​វះ​កាត់​​ត្របក​​ភ្នែក​ពីរ​ជាន់ និង​ច្រឹប​គល់​ភ្នែក​ឲ្យ​ធំ​ស្រលះ​ជាង​មុន។ វា​បាន​ធ្វើ​ឲ្យ​មុខ​ ​និង​ភ្នែក​​របស់​នាង​ហើម​ឡើង​ក្រហម​ ព្រម​ទាំង​មាន​ស្នាម​ថ្នេរ​នៅ​ជាប់​​ដាន​ផង​ដែរ។

​​​​​នៅ​ថ្ងៃ​ទី​២​ នាង​បាន​បង្ហាញ​​ស្នាម​ជាំ ដោយ​សារ​ការ​ចាក់​ម្ជុល ដើម្បី​បូប​យក​ខ្លាញ់​​ចេញ នៅ​ត្រង់​គល់​ភ្លៅ​និង​ដើម​ដៃ។

​​​​នៅ​ថ្ងៃ​ទី​៣ នាង​ Yae ​បាន​ចេញ​ដើរ​ទៅ​ខាង​ក្រៅ​ទាំង​មុខ​នៅ​បិទ​បង់​នៅ​ឡើយ គ្រាន់​តែ​ភ្នែក​រាង​អន់​ហើម​ជាង​ថ្ងៃ​ទី​១​ បន្តិច។

​​​​នៅ​ថ្ងៃ​ទី​៤ និង​ទី៥​ នាង​បាន​ដើរ​លំហែ​នៅ​តាម​ដង​ផ្លូវ និង​ដើរ​ផ្សារ​ទិញ​អីវ៉ាន់។ នាង​បាន​​ធ្វើ​ដំណើរ​ត្រលប់​ទៅ​ប្រទេស​ថៃ​វិញ ទោះ​បី​​ជា​ភ្នែក​មិន​ទាន់​​ជា​ស្រួលបួល ​តែ​នាង​អាច​បើក​បានធំ​ និង​​ឃើញ​​ច្បាស់​ជាង​​មុន។

បន្ទាប់​ពី​បាន​៦​ ថ្ងៃ​ក្រោយ​ការ​វះកាត់ ថ្នេរ​ដេរ​នៅ​មិន​ទាន់​កាត់​ចេញ​ ឯ​បរិវេណ​​ជុំវិញ​ភ្នែក​​​គឺ​ឆាប់​ប្រតិកម្ម​និង​ចេញ​ទឹក​ភ្នែក ហើយ​​នៅ​ត្រង់​​​​កន្លែង​ក្រោម​ភ្នែក​​ត្រូវ​​បិទ​បង់​ដើម្បី​កាត់​បន្ថយ​ការ​ហើម។

នៅ​ថ្ងៃ​ទី​១១ ថ្នេរត្រូវ​​​បាន​កាត់​ចេញ ប៉ុន្តែ​ចំណុច​ហើម​នៅ​ក្រោម​ភ្នែក ​នៅ​មាន​​ស្នាម​ជាំ​ពណ៌​ស្វាយ​នៅ​ឡើយ។

លើស​ពី​នេះ​ទៅ​ទៀត នាង​មិន​ខ្លាច​ក្នុង​ការ​បង្ហាញ មិត្តភ័ក្ត​ដែល​បាន​ស្គាល់​​និងធ្វើ​ការ​វះកាត់​ជាមួយ​គ្នា​នៅ​ប្រទេស​កូរ៉េ។

នាង​ក៏​បាន​ប្រាប់​ពី​របៀប សម្អាត​ឲ្យ​បាន​ត្រឹមត្រូវ បន្ទាប់​ពី​ធ្វើ​ការ​​វះ​កាត់​រួច​មក។

នៅ​ថ្ងៃ​បន្ទាប់​​ភ្នែក​របស់​នាង​កាន់​តែ​លែង​សូវ​ហើម ប៉ុន្តែ​នៅ​តែ​ត្រូវ​ការ​ពេល​វេលា​​និង​ការ​សម្អាត​ដោយ​ប្រុងប្រយ័ត្ន​បំផុត ដើម្បី​ឲ្យ​បាន​ស្អាត​ពេញ​លេញ។

Yae អាច​ចេញទៅ​ក្រៅ​បាន​ធម្មតា ប៉ុន្តែ​នាង​ត្រូវ​ពាក់​វែន​តា​ការពារ​ និង​បិទបាំង អស់​រយៈ​ពេល​២ សប្តាហ៍​ក្រោយ​ការ​វះកាត់។

នេះ​ជា​រូប​ភាព​ចុង​ក្រោយ​ដែលនាង​បាន​បង្ហោះ បន្ទាប់​បី​បាន​ ២០​ ថ្ងៃ​ ប៉ុន្តែ​យ៉ាង​ណា​ភ្នែក​របស់​នាង​នៅ​តែ​មិន​​ទាន់​អាច​​ត្រលប់​មក​សភាព​ដើម​នោះ​ទេ។ លុះ​ត្រា​តែ​បាន​មួយ​ខែ​​ ទើប​ភ្នែក​របស់​នាង​​លែង​ហើម​បែប​​នេះ​ទៀត៕

ចុចអានបន្ត៖

ប្រភព៖ afamily ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម