សុខ​ចិត្ត​ឈប់​ធ្វើការ​​ ហើយ​​មក​លក់​សាច់​ជ្រូក​នៅផ្សារ ធ្វើឲ្យ​គេ​ភ្ញាក់ផ្អើល​គ្រប់គ្នា

  • 2018-07-05 08:11:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នេះ​ជា​រូប​ភាព​​​​នារី​ដ៏​ស្រស់​ស្អាត​ម្នាក់ ដែល​ឈរ​លក់​សាច់​ជ្រូកនៅ​ក្នុង​ទីក្រុង Liuzhou ខេត្តក្វាងស៊ី ប្រទេស​ចិន​។ ដោយ​​សារ​តែ​រូប​សម្រស់​​​ដ៏​ទាក់​ទាញ​​របស់​​នាង ធ្វើ​ឲ្យ​អ្នក​ដើរ​ផ្សារ​ងាក​​មក​មើល​នាង​​ក្នុង​ក្រសែ​ភ្នែក​ចម្លែក​ដោយ​គិត​ថា ស្អាត​អីចឹង​មិន​សម​មក​លក់​សាច់​ជ្រូក​សោះ ហើយ​​នាង​ត្រូវ​​បាន​គេ​ឲ្យ​ឈ្មោះ​ថា​ "អ្នក​លក់​សាច់​ជ្រូក​ចែង​ចាំង"។

នាង វី ​​មាន​អាយុ​ ២៦​ ឆ្នាំ និង​ប្អូន​ប្រុស​ពីរ​នាក់​​ឈរ​ចាំ​ជួយ​លក់​នៅ​ក្នុង​ផ្សារ។ បង​ប្អូន​ប្រុស​ស្រី​​ទាំង​ ៣​ នាក់​នេះ ធ្វើ​ឲ្យ​មនុស្ស​ម្នា​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ជាពិសេស​នាង​តែង​ស្លៀកពាក់​ស្អាត​បាត និង​មាន​ស្នាម​ញញឹម​រួសរាយ​ដាក់​អ្នក​ទិញ។

​អ្នក​លក់​សាច់​ជ្រូក​ វី ​ដ៏​មាន​ប្រជាប្រិយភាព បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​បញ្ចប់​ថ្នាក់​សិក្សា​នៅ​មហាវិទ្យាល័យ នាង​ធ្លាប់​​​នាំ​ចូល​គ្រឿង​សម្អាង និង​ខោអាវ​​សម្រាប់​​យក​មក​លក់ ប៉ុន្តែ​​នាង​គិត​ចង់​ផ្លាស់​ប្តូរ​មុខ​របរ​ ដើម្បី​បង្កើន​ប្រាក់​ចំណូល។ ទោះ​​បី​ជា​ពេល​ដំបូង​​នាង​មាន​ចិត្ត​ស្ទាក់​ស្ទើរ ប៉ុន្តែ​ចុង​ក្រោយ​នាង​បានសម្រេច​ចិត្ត រៀន​ពី​ការ​លក់​សាច់​ជ្រូក ផ្សាំ​​ជាមួយ​នឹង​កាំបិត ហើយ​​ពេល​ខ្លះ​ទោះ​បី​ជា​មុត​ដៃ​​ ឈឺ​ចេញ​ឈាម​ក៏​នាង​ថា​គ្មាន​បញ្ហា​​នោះ​ដែរ ព្រោះ​ការ​រកស៊ី​គឺ​​ត្រូវ​តែ​មាន​ភាព​តស៊ូ។

នាង​និយាយ " ខ្ញុំ​អាច​សម្គាល់​ថា​ មាន​មនុស្ស​ជា​ច្រើន​​បាន​មើល​ និង​មាន​មន្ទិល​សង្ស័យ​មក​លើ​​ខ្ញុំ​ ប៉ុន្តែ​គ្មាន​អ្វី​ត្រូវ​សង្ស័យ​នោះ​ទេ ព្រោះ​នេះ​គឺ​ជា​ការ​ប្រឹង​ប្រែង​​រក​លុយ​ដោយ​​ផ្លូវសុចរិត​ត្រឹម​ត្រូវ"។ អ្នក​លក់​សាច់​ជញរូក​ស្រស់​ស្អាត​ខាង​លើ បាន​បន្ថែម​ទៀត​ថា ​នាង​​ក៏​មិន​​ខុស​ពី​​នារី​ដទៃ​​ទៀត​ដែរ នៅ​តែ​ស្រលាញ់​ការ​ស្លៀកពាក់​ស្អាតបាត ទោះ​បី​ជា​រវល់​ហត់​ ឬហត់យ៉ាងណា​​ក៏​ដោយ។ រូប​សម្បត្តិ​ បូក​ផ្សំ​ជា​មួយ​នឹង​ការ​តស៊ូ​ប្រឹង​ប្រែង​​​ជា​រៀង​រាល់​ថ្ងៃ​របស់​​នាង បាន​​ធ្វើ​ឲ្យ​​មនុស្ស​គ្រប់​គ្នា​កោត​​សរសើរ​ស្ញប់ស្ញែង​មិន​ដាច់​ពី​មាត់ ព្រោះ​​សព្វ​ថ្ងៃ​នេះ សម្បូរ​តែ​អ្នក​ចង់​ស្លៀក​ពាក់​តឺនុយ​ស្អាត​ទៅ​ធ្វើការ​ក្នុង​ការិយាល័យ​ ​កម្រ​មាន​អ្នក​ណា​​ចង់​មក​ប្រឡូក​ក្នុង​ទីផ្សារ​​​អីចឹង​ណាស់៕

ចុចអានបន្ត៖

ប្រភព៖ afamily ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម