អ្នក​សិក្សា ឬ​អ្នក​ធ្វើការ​ក៏ដោយ បើ​ចង់​ជោគជ័យត្រូវ​លះបង់​ និង​ធ្វើរឿង​មួយ​ចំនួន​នេះ​

  • 2018-07-04 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

យុវជន​មួយ​ចំនួន​នា​ពេល​បច្ចុប្បន្ន​នេះ ចង់​បាន​ជីវិត​ជោគជ័យ ទាំង​ដែល​ខ្លួន​នៅ​មាន​ទម្លាប់​មិន​ល្អ​ខ្លះ​ៗ។ ប្រសិនបើ​អ្នក​ពិតជា​ចង់​ចាប់​បាន​ឱកាស​មាស​ឱកាស​ប្រាក់​មែន គួរតែ​លះបង់​រឿង​ប៉ុន្មាន​នេះ​ចោល​ទៅ ហើយ​ពង្រឹង​ខ្លួន​សម្រាប់​ទទួល​បាន​អនាគត​ដ៏​រឹងមាំ​ដូច​ខាងក្រោម​នេះ៖

១.មិន​សូវ​ព្រួយ​ពី​បណ្ដាញ​សង្គម

មនុស្ស​វ័យ​ក្មេង​កំពុង​រីក​លូតលាស់​ឡើង​ជាមួយ​បណ្ដាញ​សង្គម ហើយ​ក៏​ពឹង​ផ្អែក​ខ្លាំង​លើ​ស្មាតហ្វូន​ផង​ដែរ។ ប្រសិនបើ​អ្នក​នៅតែ​តាមដាន​វា​មិន​ឈប់ នោះ​អ្នក​មិន​អាច​ធ្វើ​បាន​ឡើយ ព្រោះ​រវល់​ចង់​ដឹង​ពី​រឿង​ផ្សេង​ៗ​នៅ​បណ្ដាញ​សង្គម។

២.លះបង់​អាហារ​តាម​ផ្លូវ ឬ fast-food

ទម្លាប់​មួយ​នេះ មិន​បាន​ធ្វើឲ្យ​អ្នក​អាច​ស្វែង​រក​ជោគជ័យ​បាន​ទេ ព្រោះ​តែ​របប​អាហារ​ដែល​ទិញ​ញ៉ាំ​ស្រាប់​គ្មាន​ជីវជាតិ​គ្រប់គ្រាន់ ដែល​មិន​អាច​ជួយ​ឲ្យ​ខួរក្បាល​ដំណើរការ​បាន​ល្អ​ដូច​ម្ហូប​ធ្វើ​ខ្លួនឯង។

រូបតំណាង

**៣.ឈប់​គិត​ថា​អ្នក​មិន​ល្អ​គ្រប់គ្រាន់**

«ខ្ញុំ​មិនស្អាត មិនល្អ មិន​ឆ្លាត​គ្រប់គ្រាន់» បើ​នៅ​តែ​មាន​គំនិត​បែបនេះ ជីវិត​នឹង​គ្មាន​ភាព​រីកចម្រើនតែ​ប្រសិន​អ្នក​អាច​មើល​ឃើញ​ពី​ភាព​វិជ្ជមាន អ្នក​នឹង​ពេញចិត្ត​ជាមួយ​​ខ្លួន​ឯង។ ជំនួស​ឲ្យ​ការ​ព្រួយបារម្ភ​អំពី​អ្វី​ដែល​អ្នក​មិន​សប្បាយចិត្ត ចូរ​ផ្ដោត​លើ​ការ​អភិវឌ្ឍ​ភាព​ខ្លាំង​របស់​អ្នក​វិញ។

៤.ឈប់​បារម្ភ​ពី​ការ​នៅ​លីវ

អ្នក​នៅ​លីវ​មួយ​ចំនួន បាន​បណ្ដោយ​ឲ្យ​ភាព​ជោគជ័យ​រត់​ចោល​ខ្លួន​បាត់ ព្រោះ​តែ​គិត​ពី​រឿង​ស្នេហា​នេះ​ពេក។ ស្នេហា គឺជា​មធ្យោបាយ​ដើម្បី​ធ្វើឲ្យ​ជីវិត​កាន់​តែ​សប្បាយរីករាយ ប៉ុន្តែ​ទោះ​ជា​អត់​វា​ក៏​អ្នក​អាច​ទទួល​បាន​ការ​ស្រលាញ់​ពី​មនុស្ស​ជុំវិញ​ខ្លួន​បាន​ដែរ។

៥.ឈប់​ត្អូញត្អែរ

គួរ​យក​ពេល​ត្អូញត្អែរ​ទៅ​ធ្វើ​រឿង​មាន​ន័យ​សម្រាប់​ជីវិត អ្នក​ប្រហែល​ជា​អាច​រក​ផ្លូវ​ទៅ​កាន់​​ភាពជោគជ័យ​បាន​លឿន​ជាង​មុន។

៦.រៀន​បង្កើត​អ្វី​​ដែល​បញ្ជាក់​ថា​ជា​របស់​ខ្លួនឯង

ជា​ទូទៅ​មនុស្ស​ទទួល​បាន​ជោគជ័យ​ជា​អ្នក​បង្កើត​និន្នាការ មិនមែន​ជា​អ្នក​ធ្វើ​តាម​និន្នាការ​នោះ​ទេ។

៧.គ្រប់គ្រង​ជីវិត​ខ្លួនឯង

មនុស្ស​ដែល​ចេះ​មើល​ថែ​ខ្លួនឯង​បាន​តាំងពី​តូច​ៗ ប្រាកដជា​មាន​ឱកាស​ទទួល​បាន​ជោគជ័យ​ច្រើន​ជាង​អ្នក​មាន​គេ​មើល​ថែ។ មនុស្ស​បែបនេះ​ឆ្លងកាត់ និង​ធ្វើការ​សម្រេចចិត្ត​ដោយ​ខ្លួនឯង​រហូត​មក ដូចនេះ​ពេល​ធ្វើ​អ្វី​មួយ គ្មាន​ភាព​ស្ទាក់ស្ទើរ។

៨.កុំ​ធ្វើ​អ្វី ដើម្បី​លុយ គួរ​កំណត់​សុបិន

ពេល​នៅ​រៀន អ្នក​ប្រាកដជា​គិត​ថា រៀន​ចប់​រក​ការងារ​មួយ​ដើម្បី​បាន​លុយ ហើយ​សម្រាប់​អ្នក​ធ្វើការ​មួយ​ចំនួន​វិញ ទោះ​ជា​មិន​ត្រូវ​មុខ​ជំនាញ ឬ​ជា​ការងារ​ក្នុង​ក្ដី​ស្រមៃ​ក៏​មិន​អី​ដោយ ឲ្យតែ​បាន​ប្រាក់​ខែ​ខ្ពស់។ ទោះ​ជា​អ្នក​ត្រូវ​ការ​លុយ​យ៉ាង​ណា​ក៏​ដោយ ក្រោយ​ពេល​មាន​ការងារ​សមរម្យ​ហើយ ត្រូវ​បន្ត​ក្ដី​ស្រមៃ​ខ្លួន​វិញ ព្រោះ​ថ្ងៃ​ណា​មួយ​អ្នក​នឹង​ធុញទ្រាន់៕

រូបតំណាង

ចុចអាន៖មិន​មែន​ខំ​រៀន​តែ​មួយ​មុខ​ទេ! ៧​យ៉ាង​ដែល​សិស្ស​មហាវិទ្យាល័យ​ត្រូវ​​ដឹង​ដើម្បី​ជោគជ័យ​ទៅ​អនាគត

ប្រភព៖ bestie ប្រែ​សម្រួល៖ ទ្រី រ៉ាវី