សង្សារ​ស្រលាញ់​មិន​បាន​យូរ​ឡើយ បើ​អ្នក​មាន​ទម្លាប់​ប្រចណ្ឌ​ជ្រុល ​៥​យ៉ាង​​នេះ

  • 2018-07-04 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្នេហា​ទាម​ទារ​ឱ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ តែ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ពេក​អាច​ឈាន​ដល់​ការ​ឈ្លោះ​គ្នា​បែក​គ្នា​ក៏​មាន។ វា​ជា​រឿង​ធម្មតា​ទៅ​ហើយ​ដែល​ស្រីៗ​ចូលចិត្ត​ប្រច័ណ្ឌ​ហួង​ហែង​ តែ​បើ​ចង់​ឱ្យ​ស្នេហា​ឋិតថេរ​គួរ​តែ​កាត់​បន្ថយ​ខ្លះ។​ ទាំង​នេះ​ជា​សញ្ញា​ខ្លះៗ​ដែល​បញ្ជាក់​ថា​ស្រីៗ​គួរ​កាត់​បន្ថយ​ការ​ប្រច័ណ្ឌ​ហើយ៖​

១.​ ផ្ញើ​សារ​ជា​ច្រើន​ដើម្បី​ចង់​ដឹង​គេ​នៅ​ឯណា​ទាំង​ដែល​គេ​មិន​តប

ការ​ផ្ញើ​សារ​ដើម្បី​ចង់​ដឹង​ថា​គេ​ធ្វើ​អី​ នៅ​ឯណា​មិន​ចាំ​បាច់​ទាល់​តែ​ផ្ញើ​ជាប់ៗ​គ្នា​មិន​ឈប់​នោះ​ទេ។​ ការ​ធ្វើ​បែប​នេះ​ដូច​ជា​មិន​ជឿ​ទុក​ចិត្ត​ដៃ​គូរ​អ្នក​ពេក​ហើយ​ ពេល​ខ្លះ​គេ​អាច​នឹង​រវល់​ការងារ​មិន​បាន​កាន់​ទូរស័ព្ទ​ក៏​ថា​បាន។ បើ​សិន​ជា​គេ​ចង់​ប្រាប់​ ទោះ​អ្នក​មិន​ផ្ញើ​ទៅ​ក៏​គេ​គង់​តែ​ផ្ញើ​មក​ដែរ។

២.​ មិន​ទុក​ចិត្ត​គេ​ទាល់​តែ​សោះ

ការ​ទុក​ចិត្ត​គ្នា​អាច​បង្ហាញ​ចេញ​តាម​កាយ​វិការ​រៀង​រាល់​ថ្ងៃ។ ហើយ​ការ​ទុក​ចិត្ត​គ្នា​គឺ​សំខាន់​ណាស់​សម្រាប់​ស្នេហា។​ បើ​សិន​ជា​គេ​ធ្លាប់​ក្បត់​ ឬ​កុហក​នោះ​ អ្នក​មិន​ទុក​ចិត្ត​គឺ​ត្រឹម​ត្រូវ​ហើយ។​ ប៉ុន្តែ​ប្រសិន​បើ​គេ​មិន​ដែល​ធ្វើ​អ្វី​ខុស​ធំ​ដុំ​ទេ​ អ្នក​មិន​ទុក​ចិត្ត​គេ​គឺ​ដូច​ជា​ហួស​ហេតុ​ពេក​ហើយ។

៣.​ អ្នក​ចូល​ចិត្ត​តាម​ដាន​គេ​នៅ​ក្នុង​បណ្តាញ​សង្គម​

នៅ​ពេល​ដែល​អ្នក​បណ្តាញ​សង្គម​ តើ​អ្នក​ចូល​ចិត្ត​លេង​ឆាត​ឬ​តាម​ដាន​សង្សារ​អ្នក​? បើ​អ្នក​តាម​ដាន​ជា​សម្ងាត់​ក៏​មិន​អី​ដែរ​ តែ​បើ​អ្នក​តាម​ដាន​ហើយ​រក​រឿង​គេ​ពី​នេះ​ពី​នោះ​គឺ​មិន​គួរ​ទេ។​ អ្នក​មិន​គួរ​ចំណាយ​ពេល​ឥត​ប្រយោជន៍​នោះ​ទេ​។

៤.​ អ្នក​ចង់​ឱ្យ​គេ​ចំណាយ​ពេល​ជាមួយ​ច្រើន​

ស្រីៗ​តែង​តែ​ចង់​នៅ​ជាមួយ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​គ្រប់​ពេល។​ ប៉ុន្តែ​ពេល​ខ្លះ​វា​អាច​ជា​ការ​រំខាន​ជ្រុល​ពេក​ព្រោះ​មនុស្ស​ប្រុស​ត្រូវ​ការ​ពេល​សម្រាប់​ខ្លួន​ឯង​ច្រើន​ជាង​មនុស្ស​ស្រី។ កុំ​ទាម​ទារ​ហួស​ហេតុ​ពេក​ បើ​សិន​ជា​គេ​ស្រលាញ់​អ្នក​គេ​នឹង​មាន​ពេល​ឱ្យ​អ្នក។

៥.​ តាម​ស្អិត​ដូច​តុកកែ

មិន​ខុស​ពី​ចង់​ឱ្យ​គេ​ចំណាយ​ពេល​ជាមួយ​អ្នក​នោះ​ទេ​។​ ការ​ដែល​តាម​គេ​ស្អិត​គេ​ទៅ​ណា​ក៏​ទៅតាម ​គេ​ជួប​មិត្ត​ភក្តិ​ក៏​ទៅ​តាម​នោះ​គេ​នឹង​មាន​អារម្មណ៍​ថា​អ្នក​ជា​មនុស្ស​រំខាន​ហើយ​ចាប់​ផ្តើម​ធុញ​អ្នក៕

ចុចអាន៖

ប្រភព៖ gurl ប្រែ​សម្រួល៖ តាន់ ច័ន្ទលក្ខិណា

អត្ថបទពេញនិយម