ក្បាច់ Cardio សម្រាប់អ្នកចង់ស្រកទម្ងន់ ហាត់នៅផ្ទះបាន ២ អាទិត្យឃើញលទ្ធផល(វីដេអូ)
- 2018-07-04 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្បាច់ Cardio សម្រាប់អ្នកចង់ស្រកទម្ងន់ ហាត់នៅផ្ទះបាន ២ អាទិត្យឃើញលទ្ធផល(វីដេអូ)
ក្បាច់ហាត់ប្រាណ Cardio គឺក្បាច់ហាត់ដែលពន្លឿនចង្វាក់បេះដូង ដែលធ្វើឲ្យបេះដូងលោតញាប់ ធ្វើឲ្យអ្នកហាត់ឆាប់ហត់ខ្លាំង និងដុតបំផ្លាញជាតិខ្លាញ់បានច្រើន។ ក្បាច់នេះដែរអាចធ្វើឲ្យបេះដូងលោតញាប់ដល់ទៅ ១៤០ ដងក្នុងលំហាត់ប្រាណម្ដង សក្ដិសមក្នុងការសម្រកជាតិខ្លាញ់ក្នុងខ្លួន។
ស្ថាបនិកផេក Cambodia Gym Lover និងជាគ្រូបង្វឹកលោក Grim បានបញ្ជាក់ថា ៖ ចំណុចពិសេសនៃលំហាត់ប្រាណនេះ គឺវាល្អក្នុងការសម្រកខ្លាញ់បានលឿនដោយមិនចាំបាច់តមអាហារដែលធ្វើឲ្យមានសភាពស្លេកស្លាំង និងការគិតចុះខ្សោយ។ ម៉្យាងទៀតក្បាច់ហាត់ Cardio នេះធ្វើតែ ៣ ដងប៉ុណ្ណោះក្នុងមួយអាទិត្យ គឺ មួយថ្ងៃរំលងមួយថ្ងៃ ឧទាហរណ៍ ច័ន្ទ ពុធ សុក្រ។ លំហាត់ប្រាណ Cardio នេះមាន ៥ ក្បាច់ ១ ក្បាច់កំណត់ ១៥ វិនាទី និងហាត់ ៥ ជុំ។ ចំពោះលទ្ធផលវិញ ស្ថាបនិករូបនេះបញ្ជាក់ថា៖ "បើហាត់ទៀងទាត់ត្រឹមត្រូវតាមក្បាច់ បូករូមនឹងការញ៉ាំអាហារស្អាត (អាហារគ្មានជាតិខ្លាញ់) អ្នកនឹងទទួលបានលទ្ធផលក្នុងរយះពេល ២អាទិត្យ"។
ចុចអាន៖ស្ត្រីបំបៅដោះកូន ចង់បានសុដន់ធំតឹងណែនស្អាតដូចនៅក្រមុំ ៥ ក្បាច់នេះជួយបាន