ស្ត្រី​បំបៅ​ដោះ​កូន ចង់​បាន​សុដន់​ធំ​តឹងណែន​ស្អាត​ដូច​នៅ​ក្រមុំ ៥ ក្បាច់​នេះ​ជួយ​បាន

  • 2018-07-02 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់​ស្ត្រី​ដែល​ជា​ម្ដាយ​បំបៅ​កូន​ដោយ​ទឹក​ដោះ រឿង​ត្រូវ​ព្រួយ​បារម្ភ​ក្រោយ​បញ្ឈប់​ការ​បំបៅ គឺ​បញ្ហា​ដើម​ទ្រូង​យារ​ធ្លាក់ លែង​ស្អាត​ដូច​មុន។ តែ​មិន​បាច់​ទៀត​ទេ កញ្ញា សូម​ណែនាំ​ក្បាច់​ហាត់ប្រាណ​ទាំង ៥ ដែល​អាច​ជួយ​ឲ្យ​សុដន់​ហាប់​ណែន​ឡើង​វិញ។

លំហាត់​ប្រាណ​ទី ១ លុត​ជង្គង់ ហើយ​ងើយ​ទៅ​ក្រោយ​ចាប់​កែងជើង

ជំហាន​ដំបូង​គឺ​អ្នក​ត្រូវ​លុត​ជង្គង់ តែ​ដង​ខ្លួន​ត្រូវ​ឲ្យ​ត្រង់ រួច​ងើយ​ក និង​បោះ​ដៃ​ទៅ​ដើម្បី​ចាប់​យក​កែងជើង និង​រក្សា​លំនឹង​បែបនេះ ៥ ទៅ ១០ វិនាទី។ ការ​ធ្វើ​លំហាត់​ប្រាណ​នេះ ជួយ​ឲ្យ​ សាច់ដុំ​ទ្រូង​ទាំង​មូល​ប្រមូល​ផ្ដុំ​មក​មួយ​កន្លែង ហើយ​ក្បាល​ពោះ​ទាញ​ឲ្យ​ហាប់។

លំហាត់​ប្រាណ​ទី ២ សណ្ដូក​ខ្លួន ហើយ​យក​ដៃ​ច្រត់​ទៅ​ក្រោយ

ដើម្បី​ឲ្យ​ការ​ចាប់ផ្ដើម​បាន​ល្អ អ្នក​អាច​បន្ធូរ​អារម្មណ៍​ដោយ​ក្នុង​ឥរិយាបថ​អង្គុយ ហើយ​បន្ទាប់​មក​ប្រើ​ដៃ​ទាំងពីរ​ច្រត់​ទៅ​ក្រោយ រួច​សណ្ដូក​ជើង​ទៅ​ឲ្យ​ត្រង់ តែ​មិន​អាច​នៅ​ជាប់​ផ្ទាល់​នឹង​ដី​បាន​ឡើយ។ ដៃ​ត្រូវ​នៅ​ឆ្ងាយ​ពី​គ្នា និង​ជើង​នៅ​ជាប់​គ្នា ចំណែក​ក្បាល​មើល​ត្រង់​ទៅ​ពិតាន។ ធ្វើ​បែបនេះ​ឲ្យ​បាន​ច្រើន​ដង ហើយ​ម្ដង ៥ វិនាទី។ តាមរយៈ​ការ​ធ្វើ​លំហាត់​ប្រាណ​នេះ​ពោះ​ត្រូវ​បាន​លាត​សន្ធឹង ហើយ​ដើម​ទ្រូង​ត្រូវ​រឹត​បន្តឹង។

លំហាត់​ប្រាណ​ទី ៣ អែន​ឆ្អឹង​ខ្នង

ដំបូង​អ្នក​គ្រាន់តែ​ផ្កាប់មុខ​នៅ​លើ​ឥដ្ឋ ហើយ​ដៃ​ទាំង​ពីរ​ច្រត់​ងើប​ខ្លួន​ត្រឹម​ចង្កេះ​ឡើង​លើ ចំណែក​ជើង​ត្រូវ​លា​ឲ្យ​ត្រង់​ទៅ​ខាងក្រោយ​ផ្ទាល់​នឹង​ឥដ្ឋ។ ប្រើ​កម្លាំង​ដៃ​ទាំង​សងខាង ជំរុញ​ដង​ខ្លួន​ពាក់កណ្ដាល​ទៅ​ក្រោយ និង​ដកដង្ហើម​វែង​ៗ។ នៅ​ពេល​អ្នក​ពត់​ខ្លួន និង​ដក​ដង្ហើម​វែង​ៗ​ទ្រូង​ទាំងមូល​របស់​នឹង​ទាញ​ឡើង​វិញ។

លំហាត់​ប្រាណ​ទី ៤ ខ្នង​មិន​អាច​ជាប់​ឥដ្ឋ​បាន​ឡើយ

ចលនា​នេះ​ប្រើ​កម្លាំង​ដៃ​ច្រើន​បន្តិច​ហើយ។ ជា​ដំបូង​អ្នក​គ្រាន់តែ​ដេក​ផ្ទាល់​លើ​ឥដ្ឋ ហើយ​សណ្ដូក​ជើង​ទៅ​មុខ រួច​ងើប​ដង​ខ្លួន ដោយ​ប្រើ​ដៃ​ទាំងពីរ​ត្រឹម​គន្លាក់​កែង​ទ្រ​ទម្ងន់​ខ្លួន និង​ក្បាល​ត្រូវ​ងើយ​មក​ក្រោយ ដើម្បី​ស្រូប​យក​ខ្យល់​ចូល​ទៅ​ក្នុង​ទ្រូង។ នៅ​ពេល​ដែល​អ្នក​ដកដង្ហើម សាច់​ដុំពោះ​រក្សា​គំលាត​ធំ​ជាមួយ​ទ្រូង ធ្វើឲ្យ​វា​តឹង​ណែន​ឡើង​វិញ។

លំហាត់​ប្រាណ​ទី ៥ អាវ៉ង

នេះ​គឺជា​ការ​ធ្វើ​លំហាត់​ប្រាណ​ដែល​មាន​ប្រសិទ្ធភាព​ខ្លាំង​ណាស់ ដើម្បី​ជួយ​អ្នក​ឲ្យ​មាន​ដើមទ្រូង​ស្អាត​ឡើង​វិញ។ អ្នក​អាច​ធ្វើ​ចលនា​អាវ៉ង​ផ្ទាល់​នឹង​ឥដ្ឋ ឬ​លើ​គ្រែ កៅអី​ក៏​បាន។ អ្នក​ដាក់​ដៃ​នៅ​លើ​ឥដ្ឋ ឬ​នៅ​លើ​គ្រឿងបរិក្ខារ​ហើយ​រុញ​ទៅ​រុញ​មក​ពី ១៥ ទៅ ២០ ដង។សកម្មភាព​បែបនេះ​នឹង​ជម្រុញ​សាច់​ដុំ​ពោះ និង​ទ្រូង​បាន​ព្រម​គ្នា៕

ចុចអាន៖អ្នក​ទាបៗ​អាច​លូត​កម្ពស់​បាន​ ដោយ​វិធីហាត់ប្រាណងាយៗទាំង​នេះ

ប្រភព៖ bestie ប្រែ​សម្រួល៖ ទ្រី រ៉ាវី