មួយ​ជីវិត​នេះ​អ្នក​ត្រូវ​គេ​ចោមរោម​ស្រលាញ់ បើ​​ធ្វើ​រឿង​ ៧ យ៉ាង​នេះ​បាន

  • 2018-07-03 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចង់​ឲ្យ​ជីវិត​ជួប​តែ​ក្ដី​សុខ អ្នក​ត្រូវតែ​ធ្វើ​ឲ្យ​រឿង​ទាំង​ប៉ុន្មាន​ខាងក្រោម​ឲ្យ​បាន​ចាប់ពី​ពេល​នេះ​ទៅ នោះ​អ្នក​នឹង​ទៅ​ណា​មក​ណា​មានតែ​មនុស្ស​ស្រលាញ់​ចូលចិត្ត និង​ចង់​នៅ​ក្បែរ។ រឿង​ទាំង​នោះ​ដូចជា​មិន​ពិបាក​ធ្វើ​ឡើយ ឲ្យតែ​មាន​ចិត្ត គឺ​អាច​ធ្វើ​បាន៖

១.ញញឹម​ដាក់​មនុស្ស​រាល់គ្នា

អ្នក​ដែល​តែងតែ​មាន​ស្នាម​ញញឹម​នៅ​លើ​បបូរមាត់​នឹង​អាច​ផ្ដល់​សេចក្ដី​អំណរ និង​ភាព​កក់ក្ដៅ​ទៅ​មនុស្ស​នៅ​ជុំវិញ​ខ្លួន។ អ្នក​ដែល​ទទួល​បាន​ស្នាម​ញញឹម​មាន​អារម្មណ៍​ថា​ជិតស្និទ្ធ។

២.ការ​អាណិតអាសូរ

ការ​អាណិតអាសូរ គឺជា​ធាតុ​សំខាន់​មួយ​នៃ​សេចក្ដី​ថ្លៃថ្នូរ។ មនុស្ស​ដែល​តែងតែ​យក​ចិត្ត​ទុក​ដាក់​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន ទទួល​បាន​ការ​គោរព។

៣.ចុះ​សម្រប​ខ្លួន

កុំ​ធ្វើ​ខ្លួន​តឹងតែង​ពេក ព្រោះ​ធ្វើឲ្យ​អ្នក​ដទៃ​មិន​ហ៊ាន​មក​និយាយ​លេង​សើច​ជាមួយ​អ្នក​ឡើយ។ ធ្វើ​ខ្លួន​បែប​សប្បាយ​ៗ​តាម​គេ​តាម​ឯង អ្នក​នឹង​ទទួល​បាន​ការ​ស្រលាញ់​ចូលចិត្ត​ច្រើន ហើយ​ជីវិត​អ្នក​ក៏​ស្រស់​ស្រាយ​តាម​នោះ​ដែរ។

៤.ដាក់​ខ្លួន

ដូច​ពាក្យ​ចាស់​ពោល​ថា "ងើយ​ស្រក​ឱន​ដាក់​គ្រាប់” ឃ្លា​នេះ​ចង់​ឲ្យ​មនុស្ស​ចេះ​ដាក់​ខ្លួន​កុំ​ក្អេងក្អាង​មាន​តែ​ឯង បើ​ទោះ​ជា​អ្នក​ពូកែ​មែន​ក៏​ដោយ។ ការ​ដាក់​ខ្លួន​ទទួល​យក​សម្ដី​អ្នក​ដទៃ ធ្វើឲ្យ​អ្នក​កាន់តែ​មាន​គេ​ស្រលាញ់​រាប់អាន។

៥.ស្មោះត្រង់

និយាយ​ឲ្យ​ត្រង់​ទៅ នេះ​ជា​រឿង​សាមញ្ញ ហើយ​វា​ក៏​ជា​គុណធម៌​ផង​ដែរ។ មនុស្ស​ដែល​មិន​ស្មោះត្រង់​ទេ គ្មាន​នរណា​ម្នាក់​ចង់​ប៉ះ ឬ​នៅ​ជិត​ឡើយ។ ភាព​ស្មោះត្រង់​នឹង​ទទួល​បាន​ការ​គោរព​ពី​អ្នកដទៃ ដើម្បី​ជា​ជំហរ​រឹងមាំ​នៅ​ក្នុង​សង្គម។

៦.ព្យាយាម

ធ្វើ​ការងារ​អ្វី​ក៏​ត្រូវ​មាន​ការ​តាំងចិត្ត ការ​ប្រកាន់​ខ្ជាប់ខ្ជួន ការ​អត់ធ្មត់ និង​មាន​ស្មារតី ដើម្បី​សម្រេច​ដល់​គោលដៅ ហើយ​ទទួល​បាន​ភាព​ជោគជ័យ ដូចជា​សម្ដី​ចាស់​បុរាណ​តែង​និយាយ​ថា «ទឹក​ហូរ​គង់​ទម្លុះ​ថ្ម​បាន» ហើយ «ដែក​ថែប​ក៏​អាច​សំលៀង​ទៅ​ជា​ម្ជុល»។

៧.ភាព​សុចរិត

មនុស្ស​ម្នាក់​មិន​អាច​ល្អឥតខ្ចោះ​ទេ តែ​ការ​ប្រកាន់​ខ្ជាប់​ក្នុង​ខ្លួន​ជា​មនុស្ស​សុចរិត និង​មាន​មនសិការ​ទើប​ជា​អ្វី​ដែល​មិន​អាច​ខ្វះ​បាន។

៨.បញ្ញា

ប្រសិនបើ​អ្នក​គ្មាន​វា​ទេ នោះ​អ្នក​ត្រូវ​គេ​កិបកេង​ចំណេញ​ពី​លើ​រហូត៕

ចុចអាន៖ចង់​ឲ្យ​ខ្លួន​ឯង​ក្លាយ​ជា​មនុស្ស​ស្រី​រឹងមាំ មិន​ងាយ​បាក់ស្បាត​ជាមួយ​បញ្ហា អនុវត្ត​វិធី​ទាំង​នេះ

ប្រភព៖ bestie ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម