ស្រីៗចង់បានទង្វើ ច្រើនជាងពាក្យសន្យាទាំង ៨ នេះពីប្រុសៗ
- 2018-07-02 08:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីៗចង់បានទង្វើ ច្រើនជាងពាក្យសន្យាទាំង ៨ នេះពីប្រុសៗ
ពាក្យសន្យា មិនអាចធ្វើឲ្យស្នេហាយូរអង្វែង ឬថិតថេរបានទេ ព្រោះពេលធ្វើមិនបានមានតែធ្វើឲ្យភាគីម្ខាងទៀតលែងមានទំនុកចិត្ត។ ដូចនេះប្រុសៗមិនបាច់សន្យានូវរឿងទាំង ៨ ខាងក្រោម បើដឹងថាខ្លួនឯងគ្មានសមត្ថភាពនឹងរក្សាវាផងនោះ។
១.កុំសន្យាថាមិនសម្លឹងស្រីផ្សេង
ការសម្លឹងមើលមិនមែនមានន័យថាស្រលាញ់ឡើយ ហើយមនុស្សស្រីក៏ដឹងរឿងនេះច្បាស់ដែរ គ្រាន់តែមិនចូលចិត្តឲ្យមិត្តប្រុសមើលតែប៉ុណ្ណោះ។ ទោះជាមិនចូលចិត្តបែបណា ក៏មិនបាច់សន្យាដែរ ព្រោះបើមានចិត្តបែបនេះមែនធ្វើឲ្យបានខ្លួនឯងទៅ។
២.ភ្លេច Ex បាត់ទៅហើយ
ទោះជាបែកគ្នា ហើយអស់ចិត្តស្រលាញ់ពីអ្នកចាស់ក៏ពិតមែន តែសម្រាប់មនុស្សប្រុស មិនអាចភ្លេចពីអ្នកចាស់អស់រលីងនោះទេ។ ព្រោះទង្វើខ្លះរបស់អតីតដៃគូខ្លួនធ្លាប់ផ្ដល់ឲ្យទាំងឈឺចាប់ និងសប្បាយរីករាយ ដូចនេះពេលជួបហេតុការណ៍នោះម្ដងទៀត អាចធ្វើឲ្យគេរលឹកនឹកឃើញក៏មាន។
៣.កុំសន្យាថាមិនបាន add ស្រីស្អាតៗសិចស៊ីតាមបណ្ដាញសង្គម
វាមិនមែនជារឿងខុសឆ្គងអ្វីទេ ដែលគ្រាន់តែប្រុសៗចូលចិត្ត add ទៅស្រីស្អាត តែក៏មិនបាច់សន្យាអីវែងឆ្ងាយជាមួយដៃគូខ្លួនដែរ បើអ្នកពិតជាស្អាតស្អំមែននោះ។ ប្រុសទោះជា add មិនចូល ក៏គេ follow ដើម្បីបានចង់ឃើញពីរូបភាពសិចស៊ីដែរ។
៤.មិនបាច់សន្យាថានឹងផ្ដល់ឲ្យដៃគូនូវការស្រលាញ់ដូចគ្រាដើម
ស្រលាញ់គ្នាយូរៗទៅ គូស្នេហ៍អាចនឹងធុញទ្រាន់ ឬលែងមានភាពផ្អែមល្ហែមដូចកាលពីដំបូងៗ។ តែទោះជាមិនសូវមានពេលឲ្យគ្នាដូចមុន ក៏ក្ដីស្រលាញ់មិនបានបាត់អស់ពីបេះដូងដែរ។ ដូចនេះមិនបាច់សន្យាថាស្រលាញ់គ្នាដូចថ្ងៃផ្ដើមទេ ព្រោះពេលធ្វើមិនបានស្រី២អាចនឹងអន់ចិត្ត។
៥.កុំសន្យាថាមិនលាក់បាំងរឿងជាមួយនាង
មនុស្សម្នាក់ៗតែងតែមានភាពផ្ទាល់ខ្លួន បើទោះជាប្ដីប្រពន្ធក៏ដោយ ហើយបើអ្នកសន្យាជាមួយដៃគូថាមានរឿងអ្វីក៏ប្រាប់ អ្នកអាចនឹងស្ដាយក្រោយពេលធ្វើមិនបាន។
៦.មិនសង្ស័យ
អ្នកទាំងពីរប្រហែលជាធ្លាប់សន្យាថា មិនថាមានរឿងអ្វីក៏ទុកចិត្តគ្នាដែរ។ ប៉ុន្តែមនុស្សបើមានគេមកប្រាប់ថា សង្សារធ្លាប់ធ្វើអ្វីមិនល្អ ប្រាកដជាគិតសង្ស័យ ឬជឿលើសម្ដីអ្នកដទៃ ដោយមិនសួរនាំសាមីខ្លួនគេ។
៧.ធ្លាប់សន្យាថានឹងកែប្រែខ្លួន ដើម្បីអ្នក
មនុស្សប្រុសពិបាកនឹងកែចរិតមួយចំនួននេះណាស់ បើទោះជាស្រលាញ់នារីណាម្នាក់ខ្លាំងក៏ដោយដូចជា ការជួបជុំមិត្តភ័ក្ដិ ដើរលេងផឹកស៊ី....។
៨.កុំសន្យាថាយកនាងជាអនាគតភរិយា
មានមនុស្សស្រីជាច្រើនខកចិត្តខ្លាំង ព្រោះតែពាក្យសន្យានេះ។ យកល្អបើអ្នកពិតជាប្រាកដប្រជានឹងនាងមែន មិនបាច់សន្យាអ្វីច្រើនឡើយ តែបង្ហាញទង្វើដែលបញ្ជាក់មកវិញ ឬអាចសុំនាងរៀបការតែម្ដង ដើម្បីកុំឲ្យមនុស្សស្រីទន្ទឹមចាំមើលអី៕
ចុចអាន៖ចង់បានប្រុសល្អៗជាដៃគូ ស្រីៗកុំមើលគេតែសម្បកក្រៅ គួរពិនិត្យចំណុចនេះវិញ