ចង់​បាន​ប្រុស​ល្អ​ៗ​ជា​ដៃគូ ស្រី​ៗ​​កុំ​​មើល​គេតែសម្បក​ក្រៅ គួរពិនិត្យ​ចំណុច​នេះ​វិញ

  • 2018-06-29 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម័យ​នេះ​ចង់​បាន​បុរស​ល្អ​ជា​ដៃគូ ពិតជា​ពិបាក​ក្នុង​ការ​ជ្រើសរើស ព្រោះ​មិន​អាច​យក​ភ្នែក​មើល​ត្រឹម​សម្រក​ក្រៅ​មនុស្ស​ទេ តែ​ប្រើ​ពេល​វេលា​ទៅ​សង្កេត​ទង្វើ និង​កាយវិការ​យ៉ាង​យូរ។ កញ្ញា សូម​ណែនាំ​ពី​វិធី​មើល​មនុស្ស​ប្រុស​ល្អ ដើម្បី​សម្រេចចិត្ត​ជ្រើសរើស​ជា​គូ​គាប់ តាម ៦ វិធី​ខាងក្រោម​នេះ៖

១.ស្រលាញ់​ភាព​ស្អាតបាត

ចំណុច​សម្គាល់​ទី១ គឺ​គាត​ជា​មនុស្ស​ស្រលាញ់​ភាព​ស្អាតបាត​ទាំង​សម្លៀកបំពាក់ សក់​ក្បាល ក្រចកដៃ​ជើង មាន​របៀប​រៀបរយ​ជានិច្ច។ មនុស្ស​បែបនេះ​ឃើញ​ភាព​កង្វក់​កន្លែង​ណា នឹង​ចូល​ខ្លួន​ទៅ​ជួយ​សម្អាត​កន្លែង​នោះ ទោះ​មិនមែន​ជា​តួនាទី​ខ្លួន​ក៏​ដោយ។

រូបតំណាង

**២.មាន​សមត្ថភាព​បែងចែក​ពេលវេលា**

មនុស្ស​ប្រុស​ក្នុង​វ័យ ២៦-៣៣ ឆ្នាំ គឺ​ពេញ​រវល់​រឿង​រក​ប្រាក់ និង​រឿង​សប្បាយរីករាយ ប៉ុន្តែ​បើ​ជ្រុល​ទៅ​ចំណុច​ណា​មួយ​ពេក នោះ​មិន​ល្អ​ឡើយ​សម្រាប់​ទំនាក់ទំនង​ស្នេហា។ តែ​បើ​បុរស​នោះ​ចេះ​បែងចែក​ពេលវេលា​ធ្វើការ ស្នេហា មិត្តភាព និង​រឿង​ផ្ទាល់​ខ្លួន​បាន ជីវិត​គូ​របស់​មនុស្ស​ស្រី​នឹង​មាន​ភាព​ស្រស់​បំព្រង។

៣.មិន​ញ៉ែ​​​ស្រី​ដទៃ

សម្រាប់​អ្នក​ដទៃ អ្នក​មិន​បាន​ស្អាត​ដាច់​គេ​ទេ តែ​ក្នុង​កែវភ្នែក​គាត់ អ្នក​ជា​មនុស្ស​ស្រី​ល្អ​បំផុត ហើយ​បើ​ទោះ​ជា​មាន​ស្រី​ផ្សេង​មក​ព្យាយាម​យក​ចិត្ត​ថ្លើម ក៏​គាត់​មិន​ដែល​យក​ភ្នែក​ទៅ​មើល​ដែរ។ ឫកពា​បែប​នេះ​បញ្ជាក់​ថា បុរស​ម្នាក់​នោះ​ស្រលាញ់​អ្នក​ស្មោះ​ត្រង់។

៤.គោរព​ពាក្យ​សម្ដី​ខ្លួន

ស្ត្រី​ដែល​បាន​បុរស​ចេះ​គោរព​ពាក្យ​សន្យា​ខ្លួន ពិតជា​សំណាង​ខ្លាំង​ណាស់។ ព្រោះ​ពាក្យ​ដែល​ធ្លាប់​និយាយ​ទាំង​ប៉ុន្មាន​ពេល​ស្រលាញ់​គ្នា​ដំបូង​ៗ គាត់​នឹង​រក្សា និង​ធ្វើ​តាម​មិន​ឲ្យ​អ្នក​ស្ដាយក្រោយ​ឡើយ។

៥.គាត់​គោរព​មនុស្ស​ស្រី​ទាំងអស់

មិនមែន​តែ​អ្នក​ឡើយ​ដែល​ទទួល​បាន​ការ​គោរព​ពី​គាត់ មនុស្ស​ស្រី​ដទៃ​ទៀត​ក៏​ដូច​គ្នា។ គាត់​តែងតែ​ផ្ដល់​អាទិភាព ការពារ​កិត្តិយស និង​កោត​ស្ញប់ស្ញែង​ដល់​នារី​គ្រប់​រូប ព្រោះ​គាត់​ជា​សុភាព​បុរស​ពិត​ៗ។

៦.រឹងមាំ តែ​មិន​រឹងរូស

គាត់​មាន​ភាព​រឹងមាំ​ផ្លូវ​កាយ និង​ចិត្ត ប៉ុន្តែ​មិនមែន​រឹងរូស​ជម្នះ​តែ​ចិត្ត​ឯង​ឡើយ។ គាត់​ជា​មនុស្ស​មាន​ហេតុផល តែងតែ​ជា​ទី​ពឹងផ្អែក​របស់​អ្នក​ជុំវិញ​ខ្លួន​បាន មាន​ការ​អធ្យាស្រ័យ​ខ្ពស់ ចេះ​ស្ដាប់​ហេតុផល​អ្នក​ដទៃ៕

រូបតំណាង

ចុចអាន៖សម្រង់​សម្ដី​ស្នេហា​ដ៏​ផ្អែមល្ហែម​ប៉ុន្មាន​ឃ្លា​នេះ ពិតជា​សក្ដិសមនឹងគូស្នេហ៍

ប្រភព៖ yourtango ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម