៩ របៀបជួយឲ្យការពាក់អាវសាមីពីក្រៅ មើលទៅទាក់ទាញ
- 2018-06-29 07:10:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៩ របៀបជួយឲ្យការពាក់អាវសាមីពីក្រៅ មើលទៅទាក់ទាញ
ស្ទីលបែបនេះសម្រាប់មិត្តៗនារីខ្លះ អាចមិនសូវនិយម ព្រោះមើលទៅសាមញ្ញពេក តែចំពោះអ្នកមិនចូលចិត្តលេងខ្លួនខ្លាំងពិតជាមិនមើលរំលងឡើយ។ តែទោះជាយ៉ាងណាការពាក់អាវបែបនេះ ក៏ទាមទារតិចនិកមួយចំនួនដែរ ទើបមើលទៅស្អាត ហើយមិនរញ៉េរញ៉ៃច្រើន។ កញ្ញា សូមបង្ហាញពីរបៀបពាក់អាវសាមីពីក្រៅ ឲ្យឃើញកាលីប និងមិនចេះហួសសម័យ៖
១.អាវពីក្នុងត្រូវតែជាប្រភេទសាច់យឺត និងមិនសំពីងសំពោង។ ព្រោះកាលណាតែពាក់អាវនៅក្នុងធំពេក ពាក់ថែមអាវក្រៅ ធ្វើឲ្យអ្នកមើលទៅគ្មានរាងរៅ។
២.ចំណែកខោវិញ គួរតែជាប្រភេទខោវប៊យ និងថែមស្បែកជើងប៉ាត់តា។
៣.style មួយទៀត បើមិនចង់ស្លៀកពាក់ខោខោវប៊យវែង អ្នកអាចពាក់អាវវាលក្លៀករៀងខើច និងស្លៀកខោខ្លី។
៤.បន្ថែមមួក រឹតតែជួយឲ្យអ្នកមើលទៅទាន់សម័យជាងមុន។
៥.ចង់ឲ្យការលេងស្ទីលបែបនេះកាន់តែប្លែក អ្នកអាចជ្រើសរើសអាវក្រៅវែង ហើយស្លៀកខោខ្លីក៏បាន ខោជើងវែងក៏បាន។
៦.តែបើចង់ឲ្យសិចស៊ី អ្នកអាចសំយេះស្មាអាវក្រៅមួយចំហៀងក៏បាន។
៧.ដើម្បីឲ្យកាន់តែទាក់ទាញ អ្នកគួរតែតឺនុយអាវពីក្នុង ហើយខោជើងវែងក៏បានខ្លីក៏បាន។
៨.ក្រៅពីស្បែកជើងប៉ាត់តា ស្បែកជើងស៊ក ឬកែងចោតក៏អាចពាក់បានដែរ។
៩.អ្នកអាចកិបឡេវខ្លះៗ ក៏អាចចេញជាស្ទីលប្លែកបានដែរ តែកុំកិបទាំងអស់ ព្រោះអាចបាត់ម៉ូដ៕
ចុចអាន៖បើមិនចង់មានបញ្ហាដាច់ខាតកុំស្លៀកពាក់បែបនេះ ពេលជិះនៅលើយន្តហោះ