ស្រ្តីគួរដឹងពីផលវិបាក មុនសម្រេចចិត្តទទួលយកការសម្រាលដោយវះកាត់
- 2018-04-05 05:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រ្តីគួរដឹងពីផលវិបាក មុនសម្រេចចិត្តទទួលយកការសម្រាលដោយវះកាត់
ការចូលមកដល់នៃសមាជិកថ្មី គីជារឿងដែលរីករាយ និងសប្បាយចិត្តបំផុតរបស់ក្រុមគ្រួសារនីមួយៗ។ ប៉ុន្ដែវិធីសម្រាលគឺជារឿងដែលអ្នកម្តាយត្រូវគិតទុកជាមុន ដើម្បីធ្វើឲ្យម្ដាយ និងកូនមានសុវត្តិភាព។
យោងតាមអត្ថបទសុខភាពរៀបរៀងដោយវេជ្ជបណ្ឌិត លី ឈីវអៀង ត្រួតពិនិត្យដោយវេជ្ជបណ្ឌិត ឈុន សមសោភា នៃមន្ទីពេទ្រកាល់មែតបានពន្យល់ថា៖ ជាទូទៅ ស្រ្តីត្រូវបានលើកទឹកចិត្តឲ្យសម្រាលបុត្រតាមផ្លូវធម្មជាតិ ព្រោះផលវិបាកនៃការសម្រាលតាមធម្មជាតិ មានតិចតួចជាងការវះកាត់។ ករណីក្រុមគ្រូពេទ្យសម្រេចធ្វើការវះកាត់ លុះត្រាតែការសម្រាលតាមធម្មជាតិអាចមានគ្រោះថ្នាក់ចំពោះម្តាយ និងកូន។ ប៉ុន្តែបច្ចុប្បន្ននេះអត្រានៃការសម្រាលបុត្រដោយការវះកាត់ មានការកើនឡើងជាលំដាប់គួរឲ្យព្រួយបារម្ភ ជាពិសេសការវះកាត់ដោយគ្មានមូលហេតុត្រឹមត្រូវ។ ស្រ្តីមួយចំនួនយល់ខុសថា ការសម្រាលកូនដោយវះកាត់ មានភាពងាយស្រួល ដោយមិនចាំបាច់ឆ្លងកាត់ការឈឺពោះសម្រាល និងមើលរំលងផលវិបាកផ្សេងៗទៅថ្ងៃអនាគត ដែលបណ្តាលមកពីការវះកាត់នេះ។ ដូច្នេះ តើមានផលវិបាកអ្វីខ្លះអំឡុង និងក្រោយពេលការវះកាត់សម្រាលកូន?
ក) ផលវិបាកអំឡុងពេលវះកាត់៖
ខ) ផលវិបាកក្រោយពេលវះកាត់ភ្លាមៗ ១០% ទៅ ៤២%៖
គ) ផលវិបាកក្រោយពេលវះកាត់ នៅពេលមានផ្ទៃពោះលើកក្រោយ ស្រ្តីអាចប្រឈមនឹង៖
ផលវិបាកទាំងអស់នេះមិនសូវកើតមានជាញឹកញាប់ទេ តែករណីខ្លះអាចគំរាមគំហែងដល់អាយុជីវិតស្រ្តីបាន។ ដូច្នេះរាល់ការសម្រាលទាំងអស់ ស្រ្តីគួរពិភាក្សាជាមួយគ្រូពេទ្យជំនាញជាមុន ដើម្បីជ្រើសរើសការសម្រាលមួយដ៏សមស្រប និងមានសុវត្ថិភាពទាំងម្តាយ និងកូន៕
Sabay ត្រូវការរើស Accounting Manager ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/AsCd4N
អត្ថបទនិងរូបភាពផ្តល់សិទ្ធដោយ៖Calmette Hospital