នៅសុខៗមានអារម្មណ៍ថាសោកសៅ ៦ វិធីនេះអាចជួយឲ្យស្រស់ស្រាយឡើងវិញ
- 2018-06-29 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅសុខៗមានអារម្មណ៍ថាសោកសៅ ៦ វិធីនេះអាចជួយឲ្យស្រស់ស្រាយឡើងវិញ
នៅក្នុងចិត្តមនុស្សម្នាក់ៗមានផ្ទុករឿងរ៉ាវជាច្រើនមានតែងសប្បាយ និងកម្សត់។ ពេលនឹកដល់រឿងកម្សត់ ទឹកមុខក៏ប្រែប្រួលទៅតាមនោះដែរ តែអ្នកអាចប្រមូលអារម្មណ៍មកវិញ តាមរយៈវិធីទាំង ៦ នេះ។
១.ចេញពីបរិយាកាស ឬកន្លែងអាប់អួនោះសិន
ពេលមានអារម្មណ៍មិនល្អបែបនេះ អ្នកគួរតែដើរចេញពីវាបន្តិច ដើម្បីកុំឲ្យចិត្តនឹកឃើញដល់រឿងនោះទៀត។ ការដកឃ្លាចេញក្រៅ អាចជួបអ្វីថ្មីដែលធ្វើឲ្យចិត្តអ្នករសាយបាន នោះស្នាមញញឹមនឹងលេចឡើងម្ដងទៀត។
២.មកមនុស្សម្នាក់មកពិភាក្សាគ្នា
មិនថាបុគ្គលនោះជាមិត្តភ័ក្ដិ សមាជិកគ្រួសារ ដៃគូ កូនចៅ ឬចៅហ្វាយនាយឡើយ បើអ្នកគិតថា ជិតស្និទ្ធ និងចុះសម្រុងជាមួយគ្នា អាចចែករំលែករឿងក្នុងចិត្តបាន។
៣.មើលរឿងកំប្លែង
គ្មានអ្វីដែលធ្វើឲ្យមនុស្សមានអារម្មណ៍ល្អជាងសំណើចដែលបានពីរឿងកំប្លែង ឬតុក្កតាណាស់។ ប្រសិនបើអ្នកមានអារម្មណ៍អាក្រក់ ឬមានអារម្មណ៍សោកសៅខ្លាំងមើលរឿងកំប្លែងសំណព្វ នោះអារម្មណ៍អ្នកអាចប្រសើរឡើងវិញ។
៤.រកកន្លែងបន្ធូរអារម្មណ៍
បច្ចុប្បន្ននេះមានកន្លែងកម្សាន្តជាច្រើន អ្នកអាចជ្រើសរើស ១ ដើម្បីដើរលំហែបាន។ បរិយាកាស តន្ត្រី រសជាតិអាហារ ឬភេសជ្ជៈ អាចផ្លាស់ប្ដូរអារម្មណ៍មនុស្សបាន។
៥.គេង
បិទភ្នែកសម្ងំគេង ហើយប្រាប់ខ្លួនឯងថា កុំគិតច្រើន មួយសន្ទុះក្រោយអ្នកអាចគេងលក់ ហើយក្រោកឡើងភ្លេចរឿងរ៉ាវមិនសប្បាយចិត្តនោះតែម្ដង។
៦.ធ្វើអ្វីមួយល្អ
មធ្យោបាយដ៏ល្អបំផុត ដើម្បីឲ្យអារម្មណ៍អ្នកត្រឡប់មករីករាយវិញ គួរតែធ្វើអំពើល្អ៕
ចុចអាន៖មនុស្សរឹងមាំតាំងពីកំណើតមានសញ្ញា ៦ យ៉ាងនេះ