មនុស្សរឹងមាំតាំងពីកំណើតមានសញ្ញា ៦ យ៉ាងនេះ
- 2018-06-28 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្សរឹងមាំតាំងពីកំណើតមានសញ្ញា ៦ យ៉ាងនេះ
សម្រាប់មនុស្សដែលមានបុគ្គលិកលក្ខណៈរឹងមាំ គឺធ្វើអ្វីមិនចេះចាញ់ច្រាបគេឡើយ ហើយតាំងពីតូចរហូតដល់ធំ នៅជាប់ខ្លួនមានសញ្ញាទាំងនេះ។ មនុស្សបែបនេះ មិនអាចឲ្យនរណាធ្វើបាបងាយៗទេ ហើយក៏មិនចេះប្រចណ្ឌ និងឈ្លានពាននរណាផ្ដេសផ្ដាសដែរ។ មាន ៦ សញ្ញាខាងក្រោមនេះ បញ្ជាក់ថា អ្នកជាមនុស្សមានភាពរឹងមាំពីកំណើតតែម្ដង៖
១.អ្នកតែងតែនិយាយអ្វីដែលចេញពីចិត្ត
មនុស្សនេះមាត់រហ័សបន្តិច ហើយសម្ដីមួយម៉ាត់ៗអាចធ្វើឲ្យអ្នកដទៃពិបាកស្ដាប់ ប៉ុន្តែនោះគឺមកពីភាពទៀងត្រង់។ ប្រសិនបើគេយល់ថា ទង្វើដែលអ្នកដទៃធ្វើមិនត្រូវហើយនោះ ការប្រឆាំងនឹងកើតឡើងភ្លាមដោយមិនបង្អង់យូរ។
២.មិនងាយជឿអ្នកដទៃ
គ្មាននរណាអាចទៅបោកប្រាស់មនុស្សបែបនេះបានងាយៗនោះទេ ព្រោះគេមានការគិតគូរបានច្បាស់លាស់ និងល្អិតល្អន់ណាស់។ អ្វីដែលធ្វើឲ្យគេមានជំហរបែបនេះ ក៏ព្រោះតែការសិក្សា និងឆ្លងកាត់រឿងរ៉ាវជាច្រើន។
៣.មើលឃើញដំណោះស្រាយ ខណៈដែលអ្នកផ្សេងមើលឃើញបញ្ហា
អ្នកដទៃបែរជាព្យាយាមរត់គេច ព្រោះគិតថានោះជាបញ្ហាធំ តែសម្រាប់មនុស្សរឹងមាំអាចរកឃើញដំណោះស្រាយផ្សេងៗនៅក្នុងនោះ។
៤.ដោះស្រាយបញ្ហាតែឯង
ពេលជួបបញ្ហា អ្នកមិនដែលរុញទម្លាក់ឲ្យអ្នកដទៃឡើយ អ្នកមានតែព្យាយាមធ្វើវាតែម្នាក់ឯង ដើម្បីកុំឲ្យអ្នកជុំវិញខ្លួនត្រូវមកពិបាកដែរ។ ជាពិសេសពេលអ្នកដទៃមានកំហុស អ្នកខិតខំជួយការពារ។
៥.អ្នកស្រលាញ់អ្វីថ្មីៗ
មនុស្សបែបនេះមិនចូលចិត្តធ្វើអ្វីនៅមួយកន្លែងឡើយ ព្រោះគេគិតថាមិនអាចជួយអ្វីឲ្យរីកចម្រើនបាន។ អ្នករឹងមាំមិនខ្លាចការបរាជ័យ ការផ្លាស់ប្ដូរឡើយ ការផ្សងព្រេង។
៦.ជីវិតពេញដោយការតស៊ូ
បើទោះជាអ្នកកើតក្នុងគ្រួសារដែលមានលទ្ធភាពផ្គត់ផ្គង់ក៏ដោយ តែមនុស្សនេះនៅតែជម្នះធ្វើរឿងផ្សេងៗខ្លួនឯង ដោយមិនចាំបាច់ពឹងលើនរណា៕
ចុចអាន៖អាចឆ្លងកាត់ដំណាក់កាលលំបាកៗបាន ទាល់តែមនុស្សម្នាក់ៗចេះគិតបែបនេះ