សូម្បីរឿងតូចតាចក៏អ្នកមិនធ្លាប់ធ្វើបានជោគជ័យ នោះបណ្ដាលមកពីហេតុផល ៦ យ៉ាង
- 2018-06-19 02:17:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សូម្បីរឿងតូចតាចក៏អ្នកមិនធ្លាប់ធ្វើបានជោគជ័យ នោះបណ្ដាលមកពីហេតុផល ៦ យ៉ាង
ភាពជោគជ័យ គឺជាគោលដៅដែលមនុស្សគ្រប់គ្នាចង់បានក្នុងជីវិត។ ទោះជាយ៉ាងណាក៏ដោយផ្លូវទៅរកផ្លូវមួយនោះ មិនមែនពោរពេញដោយផ្កាកុលាបទេ ផ្ទុយទៅវិញវាមានភាពរដាក់រដុប និងបន្លាជាច្រើនរាយប៉ាយគ្រប់ជំហាន។ កំហុសជាច្រើនដូចខាងក្រោមនេះ បណ្ដាលឲ្យភាពជោគជ័យអ្នកត្រូវបានពន្យារពេល៖
១.មិនផ្ដោតលើគោលដៅតែមួយ
ចង់ធ្វើអ្វីមួយឲ្យបានជោគជ័យ មិនមែនចាប់គោលដៅច្រើនឡើយ តែត្រូវផ្ដោតសំខាន់តែមួយៗឲ្យច្បាស់លាស់។ ប្រសិនបើអ្នកបន្តរក្សាទម្លាប់បែបនេះ ជោគជ័យអ្វីតូចមួយ ក៏ធ្វើមិនបានដែរ។
**២.គ្មានការទទួលខុសត្រូវចំពោះអ្វីដែលអ្នកធ្វើ**
អ្វីគ្រប់យ៉ាងដែលកើតឡើងក្នុងជីវិត ស្ដែងចេញពីការប្រព្រឹត្តិ ដូចនេះអ្នកគួរតែចេះទទួលខុសត្រូវលើវា មិនមែនបន្ទោសលើព្រេងវាសនាឡើយ។ មួយវិញទម្លាប់ ស្ដីបន្ទោសមនុស្សដទៃ ឬចោទទៅលើស្ថានភាពមិនអាចផ្លាស់ប្ដូរអ្វីទេ មានតែទាញអ្នកទម្លាក់ភាពបរាជ័យ។ ការទទួលយកកំហុស គឺជាជំហានសំខាន់មួយក្នុងការជួយអ្នកឲ្យទទួលបានជោគជ័យ។
៣.ខ្វះស្ថិរភាព
តើអ្នកធ្លាប់ស្ថិតនៅក្នុងស្ថានភាពមួយមានការងារច្រើន? ផែនការក៏ច្រើន តែមិនអាចចាប់បានអ្វីទាំងអស់? នេះគឺជាទម្លាប់អាក្រក់ដែលមនុស្សបរាជ័យតែងធ្វើ។ ទទួលយកការងារតែមួយ ហើយព្យាយាមធ្វើឲ្យរួចជាមួយគុណភាពល្អ និងបន្តទទួលការងារថ្មី។
៤.ស្រមើស្រមៃហួសពីការពិត
ការប្រាថ្នា ឬការស្រមើស្រមៃអំពីអនាគតមិនមែនជារឿងអាក្រក់នោះទេ ប៉ុន្តែបើអ្នកស្រមៃអំពីអ្វីដែលហួសពីការទៅដល់របស់អ្នក វាមិនល្អឡើយ។ រស់នៅក្នុងពិភពពិតប្រាកដ ជាជាងរង់ចាំអព្ភូតហេតុ។
៥.ស្វែងរកគោលដៅមិនត្រូវចិត្ត
គោលដៅដែលមនុស្សម្នាក់ៗស្វែងរក គឺតែងកើតចេញពីការស្រលាញ់ផ្ទាល់ខ្លួន មិនមែនស្ថិតលើសម្ដីអ្នកដទៃឡើយ។ បើអ្នកខិតខំទៅរកគោលដៅដែលគ្រាន់តែឮគេនិយាយថាល្អ នោះអ្នកនឹងមិនទទួលបានផលអ្វីទាំងអស់។
៦.ខ្វះការលើកទឹកចិត្ត
អាថ៌កំបាំងមួយនៅពីក្រោយភាពជោគជ័យរបស់មនុស្ស គឺការគាំទ្រពីមនុស្សដែលគេស្រលាញ់។ ប៉ុន្តែអ្នកបែរជាមិនទទួលបានការគាំទ្រ ហើយត្រូវបានគេបន្ទោសបង្អាប់ទៀត នោះជាឧបសគ្គដ៏ធំ។ ប្រសិនបើអ្នកស្ថិតក្នុងស្ថានភាពបែបនេះចូរស្ងប់ស្ងៀម ហើយនិយាយជាមួយមនុស្សជាទីស្រលាញ់អ្នក ដោយចែករំលែកនូវអ្វីដែលអ្នកចង់ធ្វើលើគោលដៅ និងអ្វីដែលអ្នកត្រូវការ៕
ចុចអាន៖អាយុជាង២០ បើនៅបន្តធ្វើរឿងទាំងនេះ ១០ឆ្នាំទៀត អ្នកអាចនឹងដេកស្ដាយក្រោយ