អាច​ឆ្លងកាត់​ដំណាក់កាល​លំបាក​ៗបាន ទាល់តែ​មនុស្ស​ម្នាក់ៗ​​ចេះ​គិត​បែបនេះ

  • 2018-06-27 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្មាន​នរណា​ដែល​ថា​មិន​ធ្លាប់​ជួប​ពេលវេលា​លំបាក​បំផុត​ក្នុង​ជីវិត​ឡើយ គ្រាន់តែ​ម្នាក់​ៗ​មាន​ដំណោះស្រាយ​រៀង​ៗ​ខ្លួន​ប៉ុណ្ណោះ។ តែ​បើ​មិន​ទាន់​ដឹង​​ថា​ពល​ឆ្លងកាត់​ដំណាក់កាល​យ៉ាប់យ៉ឺន ត្រូវ​ធ្វើ​យ៉ាង​ណា​នោះ កញ្ញា អាច​ណែនាំ​វិធីសាស្ត្រ​ល្អ​ៗ​ខ្លះ ទុក​ជា​គន្លឹះ​បាន។ ១១ យ៉ាង​ខាងក្រោមនេះ ​ជា​គំនិត​វិជ្ជមាន​ដែល​នាំ​ឲ្យ​អ្នក​អាច​ឆ្លងផុត​បាន៖

.អ្នក​ត្រូវ​ចាំ​ថា​ពេលវេលា​បែប​នោះ​មាន​មិន​យូរ​ឡើយ តែ​វា​អាច​កើត​ឡើង​ច្រើន​ដង​បាន ដូចនេះ​ពេល​ជួប​បញ្ហា​ អ្នក​ត្រូវ​ប្រាប់​ខ្លួនឯង​ថា «ថ្ងៃ​ស្អែក​ថ្មី អ្វី​ៗ​នឹង​ប្រសើរ​ឡើង»។

រូបតំណាង

**២**.គ្មាន​ការ​លួងលោម​របស់​នរណា​ម្នាក់​ប្រសើរ​ជាង​ភាព​ស្ងប់ស្ងាត់ ដើម្បី​ស្វែងរក​ដំណោះស្រាយ​បាន​ឡើយ។ បើ​អ្នក​អង្គុយ​រង់ចាំ​ឲ្យ​គេ​មក​លួង ដោយ​គ្មាន​រិះរក​មធ្យោបាយ នោះ​បញ្ហា​នៅតែ​មាន​ដដែល។ តែ​អ្នក​នៅតែ​ត្រូវការ​ការ​លើក​ទឹកចិត្ត​ពី​មនុស្ស​ជុំវិញ​ខ្លួន។

.បំណង​ធំ​បំផុត​ពេល​ជួប​បញ្ហា គឺ​កុំ​ឲ្យ​មាន​បញ្ហា​ដទៃ​មក​ជាន់​ពី​លើ​ទៀត ដូចនេះ​អ្នក​មិន​គួរ​ធ្វើអ្វី​តាម​កំហឹង ឬ​អារម្មណ៍​ឆេវឆាវ​ឡើយ។ អ្នក​អាច​គិត​រក​ផ្លូវ​ចេញ​មួយ​ៗ តែ​កុំ​តក់ក្រហល់​នាំឲ្យ​មាន​កំហុស​មក​បន្ថែម។

.មួយ​ជីវិត​មនុស្ស​ណា​ក៏​ធ្លាប់​ធ្វើ​ខុស ធ្វេសប្រហែស និង​ធ្វើ​រឿង​ឥតប្រយោជន៍​ដែរ។ ដូចនេះ​អ្នក​មិន​ចាំបាច់​បន្ទោស​ខ្លួនឯង​ពេក​នោះ​ទេ សំខាន់​អ្នក​ត្រូវ​ចេះ​កែប្រែ​ខ្លួន និង​ការ​គិត​ឲ្យ​មក​ត្រឹមត្រូវ​វិញ។

.ថ្ងៃ​នេះ​អាក្រក់ មិន​ប្រាកដ​ថា​ថ្ងៃ​ស្អែក​នៅតែ​មាន​រឿង​អាក្រក់​សម្រាប់​អ្នក​ទៀត​ទេ បើ​ទោះ​ជា​ស្អែក​នៅតែ​ជួប​រឿង​មិន​ល្អ​ទៀត អ្នក​នៅ​មាន​ស្អែក ១ ពាន់​ដង។

រូបតំណាង

.បើ​ទោះ​ជា​អ្នក​បាត់បង់​អ្វី​ក៏​ដោយ ក៏​មិន​ត្រូវ​វង្វេង​រក​ផ្លូវ​ទៅ​ផ្ទះ​មិន​ឃើញ​ដែរ ព្រោះ​ពេល​ទៅ​ដល់​ផ្ទះ អ្នក​នៅ​ទី​នោះ​នឹង​ចាំ​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ ពេល​នោះ​អ្នក​ប្រាកដ​ជា​មាន​អារម្មណ៍​ល្អ​ឡើង​វិញ។

.និយាយ​អ្វី គិត​អ្វី​ដែល​មាន​ភាព​វិជ្ជមាន ទើប​មិន​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​កាន់តែ​បាក់​ទឹកចិត្ត​ថែម​ទៀត។ មួយ​វិញ​ទៀត​ស្វែងរក​មនុស្ស​ដែល​មាន​គំនិត​ចេះ​លើក​ទឹកចិត្ត​អ្នក​ដទៃ ដើម្បី​ជា​កម្លាំង​ចិត្ត​ពុះពារ​ទៅ​មុខ​ទៀត។

.កុំ​ធ្វើ​ខ្លួន​បណ្ដែតបណ្ដោយ​តាម​បញ្ហា ព្រោះ​មិន​ត្រឹមតែ​មិន​អាច​ជួយ​អ្វី​បាន​ឡើយ អ្នក​នឹង​អស់​ឱកាស​ដើម្បី​បង្ហាញ​ពី​សមត្ថភាព​ឲ្យ​អ្នក​ដទៃ​បាន​ឃើញ​ថែម​ទៀត​ផង។

.បើ​អ្នក​ទន់ជ្រាយ មនុស្ស​ច្រណែន​ឈ្នានីស​នឹង​មក​ជាន់​ពន្លិច​អ្នក​លែង​ឲ្យ​ងើប​មុខ​រួច​តែម្ដង។ ត្រូវ​ចាំ​ថា ទោះ​បញ្ហា​ធំ​យ៉ាង​ណា​ក៏​គ្មាន​​អ្វី​មក​រារាំង​បាន​ឡើយ បើ​អ្នក​តាំងចិត្ត​ធំ​នោះ។

១០.ត្រូវ​ចាំ​ថា​អ្នក​បាន​ព្យាយាម​ធ្វើ​វា​អស់​ពី​សមត្ថភាព​ហើយ ជោគជ័យ ឬ​មិន​ជោគជ័យ ក៏​អ្នក​បាន​បញ្ចេញ​ឲ្យ​អ្នក​ដទៃ​បាន​ឃើញ​ថា​អ្នក​ខិតខំ​ដែរ ញញឹម​ទទួល​យក​ការ​ពិត​ចុះ។

១១.ថ្ងៃ​ដែល​ពិបាក មានតែ​ការ​បញ្ចេញ​សមត្ថភាព​ទ្វេដង ដើម្បី​ទប់ទល់​នឹង​បញ្ហា មិនមែន​ការ​បាក់ស្បាត​នោះ​ទេ ព្រោះ​ការ​ខិតខំ​ដោះស្រាយ យ៉ាងហោចណាស់​ក៏​បាន​សម្រេច​បន្តិចបន្តួច​ដែរ៕

រូបតំណាង

ចុចអាន៖មេរៀន​ទាំង ៩ គ្មាន​នៅ​សាលា មានតែ​ជីវិត​ពិត​ប្រចាំថ្ងៃ​ប៉ុណ្ណោះ​ទើប​ជួបប្រទះ

ប្រភព៖ quotecatalog ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម