មនុស្ស​ស្រី៖ ​ត្រូវរើស​មនុស្ស​ប្រុស​ដែល​​ខឹង​អ្នក​​ខ្លាំង​ក៏​មិន​ស្រែក ពេល​អ្នក​ខឹង​​ក៏​​គេមិន​ឈ្លោះ

  • 2018-06-26 06:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ប្រុស​ទាំង​អស់​មិន​ដូច​គ្នា​ទេ តែ​មនុស្ស​ប្រុស​ល្អគឺ​មិន​ងាយ​ជួប តែ​បើ​អ្នក​ជួប​ហើយ​ក៏​មិន​គួរ​ឲ្យ​របូត​ពី​ដៃ​ដែរ។

មនុស្ស​ស្រី​ បើ​ស្រឡាញ់​មនុស្ស​ប្រុស​ត្រូវ​ស្រឡាញ់​អ្នក​ដែល​ខឹង​អ្នក​ប៉ុណ្ណា​ក៏​មិន​ស្រែក​ដាក់​អ្នក ហើយ​ទោះ​អ្នក​ខឹង​គេ​ប៉ុណ្ណា​ក៏​គេ​មិន​ឈ្លោះ។

ស្រឡាញ់​មនុស្ស​ប្រុស​ដែល​អាច​ទទួល​យក​ធម្មជាតិ​របស់​អ្នក​បាន ហើយ​ទោះ​មាន​ភ្លៀង មាន​ផ្គរ ក៏​គេ​នៅ​តែ​សប្បាយ​ចិត្ត​នៅ​ជាមួយ​អ្នក​ដោយ​មិន​ហត់នឿយ។

ស្រឡាញ់​មនុស្ស​ប្រុស​ដែល​គេ​មិន​ធ្វើ​ឲ្យ​អ្នក​ពិបាក​ចិត្ត ដេក​គិត​ថា​គេ​លួច​ក្បត់​ក្រោយ​ខ្នង ហើយ​ត្រូវ​ស្រឡាញ់​មនុស្ស​ប្រុស​ដែល​ចាស់​ទុំ​គ្រប់គ្រាន់​ដើម្បី​គិត​គូរ​ពី​អនាគត តែ​មិន​មែន​គិត​តែ​ខ្លួន​គេ​នោះ​ទេ គឺ​គិត​ពី​អនាគត​គេ និង​អ្នក។

ស្រឡាញ់​មនុស្ស​ប្រុស​ណា​ដែល​មិន​ប្រើ​ចរិត​កូន​ក្មេង​ដាក់​អ្នក​ពេល​គេ​ខឹង ឬ​ក៏​ដេញ​អ្នក​ចេញ​ដោយ​ប្រើ​សម្ដី​អាក្រក់ៗ​ដាក់​អ្នក។

មនុស្ស​ប្រុស​ដែល​ចាស់​ទុំ​នឹង​មិន​ឲ្យ​អ្នក​លំបាក​នោះ​ទេ គេ​នឹង​ការពារ​អ្នក ស្រឡាញ់​អ្នក ហើយ​ធ្វើ​ឲ្យ អ្នក​ក្លាយ​ជា​មនុស្ស​ស្រី​ដែល​មាន​សុភមង្គល​ម្នាក់។

រូបតំណាង

មនុស្ស​ស្រី​គ្រប់​រូប​ចាំ​ណា ត្រូវ​រៀប​ការ​ជាមួយ​មនុស្ស​ប្រុស​ដែល​ដឹង​ពី​ចរិត​ធម្មជាតិ​អ្នក​ហើយ តែ​គេ​នៅ​តែ​ចង់​រៀប​ការ​ជាមួយ​អ្នក ហើយ​មិន​ដែរ​ទៅ​ចោល​អ្នក​ទោះ​ដឹង​ថា​អ្នក​មាន​ចរិត​ពិបាក​ក៏​ដោយ។

មកដល់​សម័យ​នេះ​ទៅ​ហើយ​កូន​ស្រី​គឺ​មាន​សិទ្ធិ​ជ្រើសរើស​គូស្រករ ដូច្នេះ​មិន​គួរ​ណា​រើស​យក​មនុស្ស​ដែល​ធ្វើ​ឲ្យ​អ្នក​យំ​ ច្រើន​ជាង​សើច​នោះ​ទេ។

ត្រូវរើស​មនុស្ស​ប្រុស​ដែល​ដែល​ដឹង​ថា​ខ្លួន​ខុស​ហើយ​ក៏​កែប្រែ​ និង​សុំ​ទោស​អ្នក មិន​មែន​ជ្រើស​មនុស្ស​ប្រុស​ដែល​បាន​តែ​សុំទោស​តែ​មិន​ព្រម​កែប្រែ​នោះ​ទេ។

បើ​នៅ​ជាមួយ​គេ​ធ្វើ​ឲ្យ​អ្នក​ឈឺចាប់ មិន​សប្បាយ​ចិត្ត កុំ​នៅ​អី ព្រោះ​អ្នក​មិន​គួរ​ណា​ចំណាយ​មួយ​ជីវិត​អ្នក​នៅ​ជាមួយ​មនុស្ស​ដែល​មិន​អាច​សូម្បី​ធ្វើ​ឲ្យ​អ្នក​សប្បាយ​ចិត្ត​នោះ​ឡើយ។

មនុស្ស​ប្រុស​ល្អ​នៅ​តែ​មាន​ គ្រាន់តែ​មិន​ផែនដី​វិល​មិន​ទាន់​ដល់​អ្នក​ប៉ុណ្ណោះ។ កុំ​អស់សង្ឃឹម​ណា​ ម្នាក់​នោះ​នឹង​បង្ហាញ​ខ្លួន​ឆាប់ៗ​នេះ៕

ចុចអាន៖បើ​ស្រឡាញ់​គ្នា​ពិត​ ហើយ​មិន​ចង់​បែក​គ្នា​គួរ​តែ​ព្យាយាម​យល់​ពី​គ្នា​នូវ​រឿង​ទាំង​នេះ

ប្រភព៖ Guu ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម