ពេល​ចាប់អារម្មណ៍​នារី​ណា​ ប្រុស​ៗ​យកចិត្តទុកដាក់​ ៨ ចំណុច​នេះថែម​ពី​លើ​រូប​សម្រស់

  • 2018-06-25 08:39:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពេល​ដែល​ស្រី​ធ្លាក់​ចូល​ក្នុង​ការ​ចាប់អារម្មណ៍​របស់​បុរស​ណា​ម្នាក់​ហើយ អ្វី​ដែល​គាត់​យកចិត្តទុកដាក់​មិន​ត្រឹមតែ​ជា​រូប​សម្រស់​របស់​អ្នក​មួយ​មុខ​ទេ។ ប្រុស​ៗ​នឹង​ពិនិត្យ​មើលចំណុច​ទាំ ៨ នេះ​​ទៀត ព្រោះ​វា​សំខាន់​ជាង​រូប​ខាងក្រៅ​ទៅ​ទៀត។

១.បុគ្គលិកលក្ខណៈ

ទោះបីជា​អ្នក​មាន​រាងរៅ​ មុខមាត់​តាម​ស្តង់ដារ​យ៉ាង​ណា​ក៏​ដោយ ក៏​បុគ្គលិកលក្ខណៈ​ជា​ស្ត្រី​ពិត​ៗ​ចេះ​ទន់ភ្លន់ មាន​របៀបរបប​រស់នៅ​សមរម្យ និង​ថ្លៃថ្នូរ​ ទើប​ជា​ទី​ចាប់អារម្មណ៍​ខ្លាំង​របស់​បុរស។ ស្រី​ៗ​ដែល​ស្លូត និង​ស្មោះត្រង់ គឺជា​គំរូ​ដ៏​ល្អ​បំផុត​ដែល​បុរស​មាន​បំណង​កសាង​ទំនាក់ទំនង​រយៈពេល​វែង។

២.ក្រចក

ស្ដាប់​មើល​ទៅ​ដូចជា​មិន​សម​ហេតុផល ប៉ុន្តែ​វា​ជា​ការ​ពិត​ដែល​មនុស្ស​ប្រុស​សម្គាល់​ឃើញ​ក្រចក​ដៃ​ស្អាត រួច​ក៏​ចាប់អារម្មណ៍។ តាម​ទស្សនៈ​របស់​ប្រុស​ៗ ក្រចក​អាច​បង្ហាញ​ថា​អ្នក​ជា​មនុស្ស ល្អ ឬ​អត់​តាមរយៈ​ការ​ថែរក្សា​ខ្លួន​ចំណុច​នេះ។

រូបតំណាង

៣.អារម្មណ៍​របស់​អ្នក

បើ​ទោះជា​អ្នក​ស្រស់​ស្អាត​យ៉ាង​ណា​ក៏​ដោយ ប៉ុន្តែ​បើ​ជា​មនុស្ស​អារម្មណ៍​មិន​នឹងន ម្ដង​ល្អ​ម្ដង​អាក្រក់ ក៏​គ្មាន​បុរស​ណា​គេ​ទៅ​ស្នេហ៍​ដែរ។

៤.ទំនុក​ចិត្ត

ស្ត្រី​ដែល​មាន​ទំនុក​ចិត្ត​តែងតែ​មាន​ប្រភព​ថាមពល​យ៉ាង​សម្បូរ​បែប​ទាក់​ចិត្ត​មនុស្ស​ប្រុស។ នារី​បែបនេះ​ធ្វើឲ្យ​បុរស​ៗ​មាន​អារម្មណ៍​ចង់​ស្គាល់។

៥.ទំនាក់ទំនង​

ប្រុស​ៗ​មិន​ចូលចិត្ត​មនុស្ស​ស្រី ដែល​អាច​បែងចែក​ពេលវេលា​ជាមួយ​ខ្លួន ជាមួយ​គ្រួសារ មិត្តភ័ក្ដិ និង​ជាមួយ​សង្គម​រស់នៅ​បាន​ឡើយ។ បុរស​មិន​ចង់​ស្រលាញ់​នារី​ៗដែល​នៅ​ព្យាយាម​តោង​គេ​ស្អិត​គ្រប់​ពេល​វេលា​នោះ​ទេ។

៦.ចំណុច​រួម​រវាង​មនុស្ស​ពីរ​នាក់

ជា​ធម្មតា​គ្មាន​គូស្នេហ៍​ណា​អាច​ដូច​គ្នា​គ្រប់​ចំណុច​​ឡើយ ប៉ុន្តែ​យ៉ាងហោចណាស់​ អ្នក​ទាំងពីរ​មាន​អ្វី​ដែល​ស៊ី​គ្នា​មួយ អាច​ជា​ទិសដៅ​អនាគត ការ​យកចិត្តទុកដាក់​ដូចគ្នា​ ដើម្បី​កសាង​គ្រួសារ។

រូបតំណាង

៧.ញញឹម

មនុស្ស​ជាច្រើន​នៅតែ​និយាយ​ថា ស្នាម​ញញឹម​គឺជា​គ្រឿងអលង្ការ​ដ៏​ស្រស់​ស្អាត​បំផុត​របស់​មនុស្ស​ស្រី។ ស្នាមញញឹម​មិន​ត្រឹមតែ​ធ្វើឲ្យ​អ្នក​មើល​ទៅ​ស្អាត​នោះ​ទេ តែ​ថែមទាំង​ប្រាប់​ដៃគូ​ថា អ្នក​រីករាយ​ណាស់​ពេល​នៅ​ជាមួយ​គាត់។

៨.ភាព​បើកចំហ​ក្នុង​សេចក្ដី​ស្រលាញ់

បើ​អ្នក​ជា​មនុស្ស​មាន​ភាព​បើក​ចំហ​ពី​ទំនាក់ទំនង​ខ្លួន ដោយ​មិន​លាក់បាំង​អ្នក​ដទៃ នោះ​ក្ដី​ស្នេហ៍​អ្នក​ទាំងពីរ​គឺ​ទៅ​មុខ​យ៉ាង​រលូន។ មនុស្ស​ប្រុស​មិន​ចូលចិត្ត​ពេល​សេពគប់​នរណា​ម្នាក់ ហើយ​អ្នក​នោះ​បែរ​ជា​ព្យាយាម​ធ្វើ​ខ្លួន​នៅ​ទំនេរ៕

ចុចអាន៖ពេល​មានស្នេហា មនុស្ស​ស្រី​មិន​គួរ​ផ្លាស់​ប្តូរ​ខ្លួនឯង ៩ យ៉ាងនេះ


ប្រភព៖ vietgiaitri ប្រែ​សម្រួល៖ ទ្រី រ៉ាវី