រឿង​ដែល​​កូនប្រសា​ស្រីគួរ​ធ្វើ​ និង​មិន​គួរ​ធ្វើ ជាមួយ​​​​គ្រួសារ​​ខាង​​ប្តី

  • 2018-06-22 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​ពេល​អ្នក​​​​​រៀប​ការ​រួច​ អ្នក​​មិន​មែន​មាន​គ្រួសារ​​តែ​មួយ​ដូច​កាល​ពី​មុន​នោះ​ទេ ​​​គ្រួសារ​​​ខាង​​ប្តី​ដែល​​ជា​គ្រួសារ​ទី២ ​នឹង​ចូល​មក​ជា​ចំណែក​​​មួយ​ដ៏​​សំខាន់ នៅ​ក្នុង​ជីវិត​របស់​អ្នក​ ដូច្នេះ​ហើយ​​បាន​ជា​អ្នក​ត្រូវ​មាន​​​ទំនាក់​ទំនង​ល្អ​ មិន​មែន​​ត្រឹម​តែ​ជាមួយ​​​ឪពុក​ម្តាយ​ក្មេក​នោះ​​ទេ ​សូម្បី​​ជាមួយ​សាច់​ថ្លៃ​​ក៏​ដោយ ត្រូវ​​ដឹង​ពី​អ្វី​ដែល​គួរ​ធ្វើ អ្វី​​ដែល​មិន​គួរ ដើម្បី​ការពារ​​កុំ​ឲ្យ​មាន​ភាព​រកាំរកូស​​ ឬ​ជម្លោះ​​ផ្សេងៗ ដែល​អាច​​នាំ​ឲ្យ​ប៉ះពាល់​​​ដល់​ចំណង​អាពាហ៍ពិពាហ៍​​របស់​អ្នក។

#១

​អ្វី​ដែល​​គួរ​៖ ​ដឹង​​​​ថា​​​​​​​ប្តី​របស់​​អ្នក ត្រូវ​ជា​អ្វី​នឹង​ឪពុក​ម្តាយ​សាច់​ថ្លៃ។

អ្វី​មិន​គួរ​​៖ គិត​ថា​ការ​​​ប្រាស្រ័យ​ទាក់ទង​ក្នុង​គ្រួសារ​​​ខាង​ប្តី ដូច​គ្នា​ទាំង​ស្រុង​ជាមួយ​គ្រួសារ​អ្នក ព្រោះ​​​​​ក្នុង​គ្រួសារ​​និមួយៗតែង​មាន​​ទម្លាប់​ និង​របៀប​រស់​នៅ​ខុសៗ​គ្នា។​​​​​

#២

​អ្វី​ដែល​​គួរ​៖ ប្រើ​ពេល​​ដើម្បី​ស្គាល់​និង​​ស្វែង​យល់​ពី​ចិត្ត​សាច់​ថ្លៃ បើ​រស់​​នៅ​ឆ្ងាយ​ពី​គ្នា ត្រូវ​ចេះ​ទូរសព្ទ​​ទៅ​លេង ឬ​ផ្ញើ​សារ​សួរ​សុខទុក្ខ។​

អ្វី​មិន​គួរ​​៖ មានៈ​មិន​​ព្រម​សម្រប​ខ្លួន និង​យល់​​ស្រប​​អ្វី​ដែល​ធ្លាប់​តែ​អនុ​វត្ត​នៅ​ក្នុង​គ្រួសារ​​ខាង​ប្តី។

 #៣

​អ្វី​ដែល​​គួរ​៖ ​សួរ​​​​ប្តី​​អ្នក​ ពី​​​ពត៌មាន​របស់​ម្តាយ​ក្មេក ថា​តើ​អ្វី​​ដែល​គាត់​ចូល​ចិត្ត អ្វី​គួរ​ទិញ​​ជូន​គាត់ អ្វី​មិន​គួរ​និយាយ​​​នៅ​មុខ​គាត់ នោះ​អ្នក​អាច​យល់​ពី​ចិត្ត​គាត់​កាន់​តែ​ច្បាស់ និង​​មិន​សូវ​មាន​កំហុស។​

​​អ្វី​មិន​គួរ​​៖ រិះ​គន់​គ្រួសារ​ខាង​​ប្តី បើ​មាន​​ឆ្ងល់​​ត្រង់​ណា​ ​​ត្រូវ​​ចេះ​សួរ​នាំ​និង​​​ស្វែង​រក​ការ​​ពន្យល់​បន្ថែម។

​#៤

​អ្វី​ដែល​​គួរ​៖ ចេះ​គួរ​សម​​ និង​រួសរាយ​​​រាក់​ទាក់​ជាមួយ​បង​សាច់​ញាតិ​​​​ទាំង​អស់​គ្នា ​ដោយ​មិន​ប្រកាន់​​ថា អ្នក​ណា​មាន អ្នក​ណា​ក្រ​ឡើយ។

​អ្វី​មិន​គួរ​​៖ មាន​រឿង​លាក់​​ក្នុង​ចិត្ត មិន​​និយាយ​ចេញ ប៉ុន្តែ​​ចង់​ឲ្យ​គេ​យល់។​ ធ្វើ​បែប​នេះ អ្នក​នឹង​បង្កើត​ ការ​ភាន់​ច្រឡំ​កាន់​តែ​​​ច្រើន​ឡើង។

​#៥

អ្វី​ដែល​​គួរ​៖ មុន​ធ្វើ​អ្វី​មួយ ត្រូវ​ដឹង​ថា​ រឿង​នោះ​វា​​ល្អ​សម្រាប់​​អ្នក​ផង និង​សម្រាប់​ប្តី​ផង ហើយ​មិន​ប៉ះ​ពាល់​ដល់​គ្រួសារ​ទាំង​សង​ខាង។

អ្វី​មិន​គួរ​​៖ មិន​​​សូវ​​បាន​គិត​និង​និយាយ​ស្តី​រក​​ស្វាមី ពេល​បាន​ជួបជុំ​ជាមួយ​គ្រួសារ​សាច់​ញាតិ​របស់​ខ្លួន។ ទោះ​​រវល់​ជាមួយ​បងប្អូន ប៉ុន្តែ​កុំ​​ទុក​ប្តី​ចោល។​

#៦

អ្វី​ដែល​​គួរ​៖ ពេល​​ត្រូវ​ចេញ​​ទៅ​​​ដើរ​លេង ឬ​ចូល​ហាង​ញ៉ាំ​អី​ ត្រូវ​ធ្វើ​អ្វី​ស្រួល​ៗ​​ លឿនៗ​ដើម្បី​​កុំ​​ឲ្យ​​​អូស​បន្លាយ​​ពេល​យូរ​ ក្នុង​ការ​រង់ចាំ​តែ​យើង​ម្នាក់។

អ្វី​មិន​គួរ​​៖ កុំ​​​ខ្លាច​ ក្នុង​ការ​សួរ​នាំ​ប្តី​​ពី​ហេតុផល ដែល​អាច​នាំ​ឲ្យ​អ្នក​ទាំង​ពីរ​អស់​ចិត្ត​ពី​គ្នា។ សួរ​​បែប​នេះ​ មិន​មែន​បាន​​ន័យ​​​ថា​មិន​ល្អនោះ​​​ទេ ប៉ុន្តែ​​​​វា​​​ប្រៀប​ដូច​ជា​​​​វ៉ាក់សាំង​ការពារ​ កុំ​ឲ្យ​ស្តាយ​​ក្រោយ​​នៅ​ពេល​អ្វីៗ​បាន​កន្លង​ហួស។

ចុចអាន​បន្ត៖​

ប្រភព៖ Rd ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម