មិនមែនសម្រាប់តែផឹកទេ នេះជាអត្ថប្រយោជន៍ដ៏ច្រើនលើសលប់របស់កាហ្វេ ដែលស្រីៗគួរដឹង
- 2018-06-20 05:12:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនមែនសម្រាប់តែផឹកទេ នេះជាអត្ថប្រយោជន៍ដ៏ច្រើនលើសលប់របស់កាហ្វេ ដែលស្រីៗគួរដឹង
កាហ្វេមានប្រយោជន៍ច្រើនតាំងពីគ្រាប់ដល់កាកដែលកិនរួច។ វាអាចបំបាត់ក្លិន តាំងលំអ ជំនួយស្បែក ធ្វើជាជីធម្មជាតិ។ល។ អ្នកនឹងលែងបោះចោលកាកកាហ្វេទៀតហើយ ក្រោយពីបានដឹងអត្ថប្រយោជន៍ទាំងអស់នេះ៖
១. កាហ្វេគឺជារូបមន្តដ៏ពិសេសសម្រាប់ផ្ទះបាយជាពិសេសសម្រាប់ដុត
២. កាហ្វេអាចបំបាត់ក្លិនទូទឹកកកបានយ៉ាងល្អ
៣. ប្រើកាហ្វេធ្វើជាសាប៊ូលាងដៃ
នៅពេលដែលអ្នកទើបកាន់ត្រី ឬហាន់ខ្ទឹមហើយ ឬរបស់ធុំក្លិនមិនល្អផ្សេងៗ អ្នកអាចប្រើកាកកាហ្វេមកលាងដៃ។ ក្លិនទាំងនោះនឹងបាត់អស់ហើយវាក៏ធ្វើឱ្យដៃអ្នកទន់រលោងជាងមុន។
៤. បើចង់ឱ្យសក់ភ្លឺរលោង អ្នកគួរតែសាកកក់សក់ជាមួយកាហ្វេ
កាហ្វេអាចយកមកប្រើតាំងពីក្បាលដល់ចុងជើង។ យកកាកកាហ្វេមកដាក់លើដៃហើយញីលើសក់ជាការស្រេច។ លើសពីនេះទៅទៀត កាហ្វេក៏ជួយឱ្យសក់អ្នកខ្មៅរលោងជាងមុន។
៥. កាហ្វេជារូបមន្តខាត់ស្បែកដ៏មានប្រសិទ្ធភាព
អ្នកគ្រាន់តែយកកាហ្វេមកខាត់លើស្បែក ឬបន្ថែមប្រេងដូងដើម្បីឱ្យកាន់តែមានប្រសិទ្ធភាព។
៦. គ្រាប់កាហ្វេក៏អាចធ្វើជាគ្រឿងតែងលំអ ហើយបំបាត់ក្លិនមិនល្អនៅក្នុងផ្ទះ
៧. សម្រាប់អ្នកចូលចិត្តដាំដុះ កាកកាហ្វេគឺជាជីធម្មជាតិដ៏ល្អ
៨. ប្រើកាហ្វេដើម្បីកម្ចាត់ខ្លាញ់
កាហ្វេក៏អាចកម្ចាត់ខ្លាញ់ដែលជាប់នៅខ្ទះ ឆ្នាំងបានយ៉ាងល្អ។ វានឹងមានប្រសិទ្ធភាពខ្លាំងនៅពេលលាយជាមួយម្សៅសូដា។
៩. កាកកាហ្វេអាចធ្វើឱ្យគ្រឿងសង្ហារឹមធ្វើពីឈើភ្លឺស្អាតឡើងវិញ
យកកាកកាហ្វេបន្តិចមកដាក់លើគ្រឿងសង្ហារឹមរបស់អ្នក រួចយកក្រណាត់មកដុសខាត់នោះគ្រឿងសង្ហារឹមអ្នកនឹងថ្មីឡើងវិញ។
១០. ប្រើកាហ្វេកម្ចាត់ស្រមោចចង្រៃ
អ្នកប្រហែលជាមិនដែលបានដឹងទេថាកាហ្វេអាចកម្ចាត់ស្រមោចបាន។ កាកកាហ្វេមានជាតិអាស៊ីតម្យ៉ាងដែលស្រមោចមិនអាចទ្រាំទ្របាន៕