ស្រឡាញ់ប៉ះចំមនុស្សប្រុសខុស ជាតិនេះមនុស្សស្រីគ្មានថ្ងៃស្គាល់សុភមង្គលឡើយ
- 2018-06-21 01:49:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រឡាញ់ប៉ះចំមនុស្សប្រុសខុស ជាតិនេះមនុស្សស្រីគ្មានថ្ងៃស្គាល់សុភមង្គលឡើយ
មិត្តភក្តិខ្ញុំសួរខ្ញុំជាបន្តបន្ទាប់ «ពេលណាឯងយកសង្សារ?» «ហេតុអីមិនយកសង្សារ?» «ម៉េចក៏មិនសាកបើកចិត្តម្ដងទៀតមើល?» ប្រយោគទាំងនេះលឺចូលត្រចៀកខ្ញុំស្ទើរតែរាល់ថ្ងៃ តែអ្វីដែលខ្ញុំអាចឆ្លើយទៅគេវិញនោះគឺ«មិនចង់»
តែនៅពីក្រោយពាក្យ«មិនចង់» នេះគឺមានហេតុផលជាច្រើនទៀតដែលខ្ញុំមិនដឹងថាប្រាប់គេបែបណា។
ការពិតខ្ញុំមិនបានស្អប់មនុស្សប្រុសអីនោះទេ ហើយខ្ញុំក៏មិនមែនចង់ធ្វើជាមនុស្សស្រីដែលឯករាជ្យមិនរវីររវល់រឿងស្នេហាអីនោះដែរ។ ខ្ញុំគ្រាន់តែជាមនុស្សស្រីសាមញ្ញម្នាក់ ហើយគ្រាន់តែចង់ធ្វើឲ្យជីវិតខ្លួនឯងមានក្ដីសុខតែប៉ុណ្ណោះ។
ខ្ញុំធ្លាប់ស្រឡាញ់ប៉ះមនុស្សខុសម្ដង ប្រហែលបែបនេះហើយទើបខ្ញុំមិនចង់ចំណាយពេលជាមួយអ្នកណា ហើយចុងក្រោយគ្មានបានអីសោះក្រៅពីសម្ងំយំ សម្ងំខូចចិត្តនោះទេ។
ពេលខ្លះអាចមកពីខ្ញុំមិនជឿជាក់លើខ្លួនឯង ឬអាចមកពីខ្ញុំមិនជឿលើការជ្រើសរើសរបស់ខ្ញុំក៏ថាបាន។ ពីមុនខ្ញុំគិតច្បាស់ណាស់ មើលច្បាស់ណាស់ថាគេជាមនុស្សប្រុសល្អម្នាក់ តែគេគឺជាមនុស្សប្រុសដែលល្អតែដំបូងប៉ុណ្ណោះ ហើយបន្ទាប់មកទៀតក៏រលាយដូចអំបិលត្រូវទឹក។
ខ្ញុំមិនធ្លាប់មានគំនិតថាមនុស្សប្រុសសុទ្ធតែដូចគ្នានោះទេ តែខ្ញុំខ្លាចខ្ញុំរើសមនុស្សខុសទៀត ទើបខ្ញុំសុខចិត្តចំណាយពេលនេះនៅម្នាក់ឯងវិញ ទោះមិនរីករាយដូចអ្នកមានគូ តែយ៉ាងណាក៏គ្មានអ្នកណាអាចមកបំផ្លាញបេះដូងខ្ញុំទៀត។
មនុស្សប្រុសបែបណាទៅដែលខ្ញុំអាចមើលមិនខុសទៀត? គ្រប់យ៉ាងពីដំបូងគឺល្អបំផុត ធ្វើឲ្យខ្ញុំងុបងល់ជាមួយគេខ្លាំង ដល់ចុងក្រោយគេគ្រវែងខ្ញុំចោល ឲ្យខ្ញុំដេកហូរទឹកភ្នែកមិនចេះតិចថ្ងៃ។
ស្រឡាញ់មនុស្សប្រុសខុសម្នាក់ គឺជាសុបិនដ៏អាក្រក់មួយសម្រាប់មនុស្សស្រី។ មើលមនុស្សខុសម្នាក់ ក្នុងជាតិនេះមនុស្សស្រីមិនអាចស្គាល់ពាក្យថាសុភមង្គលឡើយ។ ទាំងអស់នេះសុទ្ធតែជាហេតុផលដែលជំរុញឲ្យខ្ញុំមិនយកអ្នកណាមកទុកក្នុងចិត្តទៀត ព្រោះខ្ញុំខ្លាចគេចូលមកគ្រាន់តែបំផ្លាញក្ដីសុខខ្ញុំហើយក៏ទៅវិញ។
ខ្ញុំសុខចិត្តនៅជាមួយខ្លួនឯងបែបនេះ ព្រោះល្អជាងខ្ញុំរើសមនុស្សប្រុសខុស មកក្នុងជីវិតខ្ញុំ៕
ចុចអាន៖បើអស់អារម្មណ៍មានតែដើរចេញ កុំបង្ខំខ្លួនឯងទៀត ព្រោះម្នាក់ៗនឹងត្រូវឈឺចាប់ខ្លាំង