៣​វិធីកម្ចាត់​រោម​ពុក​មាត់​នារីៗ​បាន​ងាយ មានប្រសិទ្ធភាព​ អាច​ធ្វើ​បាន​នៅ​ផ្ទះ

  • 2018-06-20 08:28:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្រី​ៗ​មាន​ផ្ទៃ​មុខ​សសរ​និង​បបូរ​មាត់​ពណ៌​ផ្កា​ឈូក​គឺ​ពិតជា​ស្អាត​គួរ​ឲ្យ​គយ​គន​ណាស់​ ប៉ុន្តែ​បើ​លើ​មាត់​មាន​ដុះ​ពុក​មាត់​វិញ​និង​មើល​ទៅ​អាក្រក់​មើល​ខ្លាំង​។​

ជា​ទូទៅ​ស្រី​ៗ​ដែល​មាន​រោម​ចិញ្ចឹម​ក្រាស់​តែង​តែ​មាន​ពុក​មាត់​ ហើយ​គ្រប់គ្នា​តែង​បង្អាប់​ដែល​ធ្វើ​ឲ្យ​នាង​បាត់​បង់​ភាព​ជឿជាក់​លើ​ខ្លួន​ឯង​។​ ដូច្នេះ​ហើយ​ ៣​ វិធី​ខាង​ក្រោម​មាន​ប្រសិទ្ធភាព​ខ្ពស់​កម្ចាត់​រោម​ពុក​មាត់​នោះ។​

វិធី​ទី​មួយ៖​ ស្ករស​

ស្ករ​សរ​មិន​ត្រឹម​តែ​ជួយ​កម្ចាត់​រោម​ពុក​មាត់​ប៉ុណ្ណោះ​ទេ​ តែ​វា​មិន​ធ្វើ​ឲ្យ​ឈឺ​និង​បង្ការ​មិន​ឲ្យ​ដុះ​រោម​ឡើង​វិញ​ទៀត​ផង។​

វិធី​ធ្វើ៖​

  • ចាក់​ស្ករ​មួយ​ស្លាបព្រា​កាហ្វេ​ ទៅ​ក្នុង​ខ្ទះ​រួច​បើក​ភ្លើង​កម្ដៅ​ឲ្យ​រលាយ​រយៈ​ពេល​មួយ​នាទី​។​

  • ទុក​ឲ្យ​ត្រជាក់​មួយ​សន្ទុះ​សឹម​ យក​លាប​លើ​រោម​ពុក​មាត់។​

  • បក​ស្ករ​ដែល​ស្អិត​ជា​មួយ​រោម​ពុក​មាត់​ចេញ​ រួច​ជូត​ត្រង់​កន្លែង​បក​ដោយ​ទឹក​ត្រជាក់​។​

វិធី​ទី​ពីរ​៖​ ម្សៅ​រមាត​និង​ទឹក​ដោះ​គោ

គ្រឿង​ផ្សំ​ទាំង​ពីរ​នេះ​ ជួយ​ធ្វើ​ឲ្យ​រោម​ពុកមាត់​ជ្រុះ​បាត់​អស់​ ហើយ​ថែម​ទាំង​មិន​ធ្វើ​ឲ្យ​បរិវេណ​នោះ​ជាំ​ខ្មៅ​ទៀត​ផង។​

របៀប​ធ្វើ៖​

  • លាយ​ម្សៅ​រមាត​១​ស្លាបព្រា​កាហ្វេ​ ជា​មួយ​ទឹក​ដោះ​គោ​មួយ​ស្លាបព្រា​កាហ្វេ។​

  • លាប​ល្បាយ​នោះ​នៅ​លើ​រោម​ពុក​មាត់​ទុក​២០​នាទី​ ចាំ​ជូត​ចេញ​។

  • រូប​មន្ត​នេះ​អ្នក​គូរ​តែ​ធ្វើ​រាល់​ថ្ងៃ​ដើម្បី​ប្រសិទ្ធភាព។​

វិធី​ទី​៣​៖​ ផ្នែក​សរ​នៃ​ពង​មាន់​

ផ្នែក​សរ​នៃ​ពង​មាន់​មិន​ត្រឹម​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​នោះ​ទេ​តែ​ថែម​ទាំង​ជួយ​ធ្វើ​ឲ្យ​សាច់​មុខ​ទន់​ល្មើយ​ទៀត​ផង។​

របៀប​ធ្វើ៖

  • គោះ​ពង​មាន់​ហើយ​យក​តែ​ផ្នែក​ស​។​

  • លាប​ត្រង់​រោម​ពុក​មាត់​ ទុក​ឲ្យ​ស្ងួត​ ប្រហែល​ ៣០​នាទី​ សឹម​លាង​ចេញ។​

  • ធ្វើ​បែប​នេះ​ ២​ដង​ក្នុង​១​សប្ដាហ៍​ដើម្បី​ទទួល​បាន​លទ្ធផល​៕

ចុចអាន៖កុំ​ឲ្យ​​ខ្ទេច​មុខ​ទាន់​! ​មក​ដឹង​អាយុ​កាល​គ្រឿង​សម្អាង​នានា​ដែល​អ្នក​ត្រូវ​រើ​បោះចោល

ប្រភព៖ Eva ប្រែ​សម្រួល៖ Pencharm

អត្ថបទពេញនិយម