បាត់​ខ្លួន​មួយ​រយៈ Yuri ឡើង​គីឡូ និង​ចាស់​ជាង​មុន​ខ្លាំង

  • 2018-06-20 02:38:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រស់​របស់​តារា​ចម្រៀង​ល្បី​ឈ្មោះ​កូរ៉េ Yuri បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​ភ្ញាក់​ផ្អើល​ពេល​នាង​បង្ហាញ​ខ្លួន​កាល​ពី​ពេល​ថ្មី​ៗ​នេះ។

កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៨​ខែ​មិថុនា​មុន​នេះ តារា​ចម្រៀង និង​សម្ដែង​ល្បី​ឈ្មោះ​កូរ៉េ Yuri បាន​ចូល​រួម​ក្នុង​កម្មវិធី​សន្និសីទ​កាសែត​របស់​កម្មវិធី “Are You Happy” នៅ​សណ្ឋាគារ Stanford ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ។ កម្មវិធី​នេះ​ទាក់ទាញ​បាន​ការ​ចាប់​អារម្មណ៍​របស់​អ្នក​កាសែត ក៏​ដូច​ជា​អ្នក​គាំទ្រ​ជាច្រើន​ត្បិត​យូរ​ណាស់​ហើយ ទើប​គេ​ឃើញ​សមាជិក​ក្រុម​ចម្រៀង Girls’ Generation រូប​នេះ​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ។

យ៉ាងណាក៏ដោយ ការ​បង្ហាញ​ខ្លួន​លើក​នេះ​របស់​ស្រី​ស្អាត​វ័យ២៨​ឆ្នាំ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ស្រងាក​ចិត្ត​យ៉ាង​ខ្លាំង​ព្រោះ​ម្ចាស់​បទ “Gee” ឡើង​គីឡូ​ខ្លាំង​ពេក។ គេ​សង្កេត​ឃើញ​ថា ជើង​របស់ Yuri ធំ​ជាង​មុន​ខ្លាំង។ ជាមួយ​នឹង​គ្នា​នេះ​ដែរ មុខ​របស់​តារា​ផលិតកម្ម SM ក៏​ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា​ចាស់​ជាង​មុន​ខ្លាំង​ដូច​គ្នា៕

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម