គ្មាន​អ្នក​ណា​យល់! មាន​តែ​អ្នក​លួច crush ​គេ​ទេ ទើប​យល់​អារម្មណ៍​ទាំង​នេះ

  • 2018-06-18 03:11:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ដែល​អត់​មាន crush តែង​ស្ដី​ថា​ឲ្យ​អ្នក​មាន crush លង់​ខ្លួន​ត្រូវ​ស្នេហា​បាំង​មុខ តែ​មិន​ដឹង​ឡើយ​ថា សាមីខ្លួន​គេ​ក៏​មិន​ចង់​បែប​នេះ​ដែរ តែ​ធ្វើ​ម៉េច​បើ​ជ្រុល​មាន​ចិត្ត​លើ​គេ​បាត់​ទៅ​ហើយ។

លួច​ស្រលាញ់​មនុស្ស​ម្នាក់​គឺ​ជា​អារម្មណ៍​ដ៏​ប្លែក​មួយ។ ពេល​នឹក​ដល់​គេ​ក៏​សប្បាយ​ចិត្ត​ទាំង​មិន​ដឹង​រឿង​អី ហើយ​ក៏​ស្រាប់​តែ​ពិបាក​ចិត្ត​វិញ​ពេល​ឃើញ​គេ​ដើរ​ក្បែរ​នរណា​ម្នាក់​ដែល​មិន​មែន​ជា​យើង។ ខាង​ក្រោម​នេះ​គឺ​ជា​អារម្មណ៍​មួយ​ចំនួន​ដែល​មាន​តែ​អ្នក​មាន crush ដូច​គ្នា​ទើប​យល់។

១. ទើប​តែ​ត្រឹម​លួច​ស្រលាញ់​គេ​សោះ រក​នឹក​ឈ្មោះ​ដាក់​ឲ្យ​កូន​របស់​អ្នក​ទាំង​បាត់​ហើយ។ ទាំង​ឈ្មោះ​កូន​ប្រុស កូន​ស្រី​គឺ​រក​ហើយ​ទាំង​អស់។

២. លួច​ស្រលាញ់​មនុស្ស​ម្នាក់​គឺ​នៅ​ពេល​ដែល​ខំ​ធ្វើ​ចិត្ត​ឲ្យ​លែង​ខ្វល់​ពី​គេ តែ​​គ្រាន់​តែ​គេ​ឆាត​មក​តែ​មួយ​ម៉ាត់​ក៏​ស្រលាញ់​គេ​វិញ​ដដែល។

៣. ព្យាយាម​រក​ចំណុច​ដូច​គ្នា​រវាង​អ្នក​ទាំង​២​ហើយ​គិត​ខ្លួន​ឯង​ថា អូ​!ពិត​ជា​គូ​ពី​អតីតជាតិ​មែន តែ​ការ​ពិត​គ្រាន់​តែ​ជា​ការ​គិត​របស់​ខ្លួន​ឯង​ប៉ុណ្ណោះ។

៤. ពេល​នៅ​ក្បែរ​គេ​ មុន​និយាយ​អី​ក៏​ត្រូវ​ប្រយ័ត្ន​មាត់ ខ្លាច​គេ​គិត​ថា​ខ្លួន​ជា​មនុស្ស​និយាយ​ស្ដី​មិន​ល្អ។

៥. គិត​ថា​ថ្ងៃ​ចូល​រោង​ការ​ជាមួយ​គេ​មិន​ដឹង​ស្លៀក​រ៉ូប​បែប​ណា​ទើប ការ​ហើយ​ទៅ​នៅ​ខាង​ណា យក​កូន​ប៉ុន្មាន​នាក់ គួរ​ឲ្យ​កូន​ទៅ​រៀន​នៅ​សាលា​ណា។

៦. គ្រាន់​តែ​ឃើញ​សារ​ផ្ញើ​មក​គិត​ថា​គេ​ផ្ញើ​មក​ដោយ​ស្វ័យ​ប្រវត្តិ បន្ទាប់​មក​ក៏​ខក​ចិត្ត​ខ្លួន​​ឯង​ព្រោះ​មិន​មែន​ជា​គេ។

៧. Comment លើ status ឬ​រូប​របស់​គេ​ហើយ​ក៏​រត់​ពួន​ក្រោម​ភួយ ព្រោះ​មិន​ដឹង​ថា​គេ​នឹង​ឆ្លើយ​វិញ​ឬ​អត់ ៕

ចុចអាន៖

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម