ទើប ១៧ ឆ្នាំ តែប្រុសស្អាតសមាជិក TFBOYS មានសាច់ដុំពោះ ៨ កង់គួរឲ្យក្នាញ់

  • 2018-06-17 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តារាចម្រៀងវ័យក្មេងចិន Roy Wang បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំងនៅពេលអួតសាច់ដុំពោះរបស់ខ្លួនកាលពីពេលថ្មីៗនេះ។ តាំងពីដើមមក គេតែងស្គាល់តារាចម្រៀងយុវវ័យ Roy Wang ជាប្អូនប្រុសពៅដ៏គួរឲ្យស្រលាញ់នៃក្រុមចម្រៀង TFBOYS។ យ៉ាងណាក្ដី រូបភាពដ៏សិចស៊ីរបស់តារាប្រុសនេះបានធ្វើឲ្យអ្នកគាំទ្រស្ទើរតែឈាមច្រមុះកាលពីពេលថ្មីៗនេះ។

តាមនោះដែរ ទោះបីជាមានទម្រង់ក្មេងល្ងក់ ហើយស្ថិតក្នុងវ័យ១៧ឆ្នាំក៏ដោយ តែប្រុសក្មេងរូបនេះបានរាងសាច់ដុំដល់ទៅ៨កង់ឯណោះ មិនមែន៦កង់ដូចគេធម្មតាឡើយ។ គ្រាន់តែបង្អួតរាងរបស់ខ្លួននៅលើបណ្ដាញសង្គមភ្លាម អ្នកគាំទ្ររបស់ក្រុមចម្រៀងនេះបានឆោឡោជាខ្លាំងស្ទើរតែមិនជឿនឹងអ្វីដែលខ្លួនឃើញ៕

ចុចអាន៖Fan Bingbing ​ប្ដឹង​ Blogger ម្នាក់​សង​ជំងឺ​ចិត្ត​ជិត​៨​ម៉ឺន​ដុល្លារ ​ព្រោះ​តែ​បង្ហោះ​រូប​ខ្លួន​បំបៅ​ដោះ​

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម