Fan Bingbing ​ប្ដឹង​ Blogger ម្នាក់​សង​ជំងឺ​ចិត្ត​ជិត​៨​ម៉ឺន​ដុល្លារ ​ព្រោះ​តែ​បង្ហោះ​រូប​ខ្លួន​បំបៅ​ដោះ​

  • 2018-06-16 04:28:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពាក់ព័ន្ធ​នឹង​រូបភាព​មិន​ល្អ​របស់​ខ្លួន តារា​សម្ដែង​ស្រី​ចិន Fan Bingbing បាន​ប្រើ​​​វិធានការ​ច្បាប់​ដើម្បី​ចាត់ការ​ករណី​បំផ្លាញ​កេរ្តិ៍​ឈ្មោះ​មួយ​នេះ។

កាល​ពី​ពេល​ថ្មី​ៗ​នេះ រឿង​រ៉ាវ​បាន​ផ្ទុះ​ដល់​កំពូល​ នៅ​ពេល​អ្នក​កាសែត​មួយ​រូបឈ្មោះ Xiao Mu Lin បាន​បង្ហោះ​រូប​តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ​ចិន Fan Bingbing កំពុង​​បំបៅ​ដោះ​ទារក​កាល​ពី​ខែ​មេសា​កន្លង​ទៅ។ រឿងរ៉ាវ​នឹង​មិន​កក្រើក​ឡើយ​ ប្រសិន​បើ​អ្នក​កាសែត​រូប​នេះ​មិន​សរសេរ​ចំណង​ជើង​ថា៖ “រូបភាព​កូន​របស់ Fan Bingbing ត្រូវ​បាន​ទម្លាយ សង្ស័យ​ឪពុក​របស់​កូន​នេះ​គឺ​តារា​សម្ដែង​ប្រុស ហុង ជីនប៉ាវ”។

ក្រោយ​ពេល​ធ្វើ​ការ​ជា​មួយ​មេធាវី​របស់​ខ្លួន​រួច តួ​រឿង “មហិច្ឆតា​អ៊ូម៉ីនាង” សម្រេច​ចិត្ត​ប្ដឹង​អ្នក​កាសែត​ខាង​លើ។ ដល់​ថ្ងៃ​ទី​១៤​ខែ​មិថុនា តុលាការ​បាន​កោះហៅ​អ្នក​កាសែត​រូប​នេះ​មក​បំភ្លឺ​រឿង​ខាង​លើ ដោយ​ភាគី​របស់​ស្រី​ស្អាត​វ័យ​៣៦​ឆ្នាំ​បាន​ប្ដឹង​លោក​ពី​បទ​បំផ្លាញ​កេរ្តិ៍ឈ្មោះ និង​ទារ​លុយ​សង​ជំងឺចិត្ត​ចំនួន​៥​សែន​យាន់ (ជិត​៨​ម៉ឺន​ដុល្លារ)។

ការ​កាត់​រឿង​ក្ដី​មួយ​នេះ​នឹង​ត្រូវ​បាន​ប្រព្រឹត្ត​ទៅ ​នៅ​ថ្ងៃ​ទី​២៥​ខាង​មុខ​នេះ។ រីឯ​រូប​ភាព​ដែល​បាន​បង្ហោះ​នោះ គ្រាន់​តែ​ជា​ឈុត​មួយ​នៅ​ក្នុង​រឿង Bingbing ថត​តែ​ប៉ុណ្ណោះ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel