ស្រលាញ់គេអត់ហ៊ានសារភាពតែចង់ឲ្យគេដឹង អាចប្រើតិចនិកទាំងនេះ
- 2018-06-15 07:04:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រលាញ់គេអត់ហ៊ានសារភាពតែចង់ឲ្យគេដឹង អាចប្រើតិចនិកទាំងនេះ
គ្រាន់តែពាក្យស្រលាញ់មួយម៉ាត់ មាត់ហ្នឹងនិយាយមិនចេញសោះ អីចឹងៗតើជាតិណាបានគេដឹងថាស្រលាញ់? ប្រិយមិត្តដែលកំពុងជួបប្រទះបញ្ហាបែបនេះ មិនបាច់ព្រួយបារម្ភទេ ថ្ងៃនេះ កញ្ញា នឹងបង្ហាញដំណោះស្រាយមួយចំនួនដែលជាវិធីសារភាពស្នេហ៍ដោយប្រយោល ធ្វើឲ្យគេដឹងថាយើងស្រលាញ់ ដោយមិនបាច់និយាយប្រាប់គេថាស្រលាញ់នោះឡើយ។ ចង់ដឹងថាវិធីទាំងនេះ មានអ្វីខ្លះ សូមតាមដានខាងក្រោមនេះតែម្ដង៖
១. ចុច Love គ្រប់ផុស
បើអត់ដឹងខ្លួនទៀតចម្លែកហ្មង នៅពេលមានអ្នកមកចុច Love គ្រប់ផុស មិនថាលើ Facebook ឬ IG បែបនេះ។
២. នៅជាមួយអ្នក ខ្ញុំមានក្ដីសុខខ្លាំងណាស់
នេះជាប្រយោគសារភាពស្នេហ៍ដោយប្រយោលដ៏ពេញនិយម ដែលយើងប្រាកដជាធ្លាប់ស្ដាប់ធ្លាប់ឮក្នុងរឿងភាគជាច្រើន។ "នៅជាមួយអ្នក ខ្ញុំមានក្ដីសុខណាស់" ខ្លីៗ ប៉ុន្តែមានអត្ថន័យជ្រាលជ្រៅ។
៣. បង្ហាញថាយើងយល់ចិត្តគេ
“មិនសូវចេះនិយាយ ប៉ុន្តែស្រលាញ់ខ្លាំង ឲ្យតែដឹងថាអ្នកចូលចិត្តអ្វី ខ្ញុំធ្វើឲ្យភ្លាម”។ ដូច្នេះហើយបើដឹងថាខ្លួនយើងមិនសូវចេះនិយាយឲ្យគេដឹងបាន គួរតែបង្ហាញតាមរយៈទង្វើ ថាយើងយកចិត្តទុកដាក់ចំពោះគេ ដូចជាបើដឹងថាគេចូលចិត្តញ៉ាំអ្វី យើងអាចទិញឲ្យគេ ឬធ្វើឲ្យគេខ្លះ នោះគេនឹងអាចយល់។
៤. សារភាពតាមបទចម្រៀង
ចំណុចនេះសម្រាប់អ្នកណាមានជំនាញខាងច្រៀងគឺល្អតែម្ដង ដោយអាចបបួល Crush របស់ខ្លួនទៅច្រៀងខារ៉ាអូខេ ឬច្រៀងហើយ Record និង Share ឲ្យគេបានស្ដាប់ នូវបទចម្រៀងណាមួយដែលអាចបង្ហាញពីអារម្មណ៍ស្រលាញ់របស់អ្នកច្រើនបំផុត។ បើមិនអាចច្រៀងទេក៏មិនអីដែរ គឺគ្រាន់តែផ្ញើបទចម្រៀងស្នេហាឲ្យគេស្ដាប់ធម្មតា នោះក៏អាចឲ្យគេដឹងខ្លះដែរ។
៥. បបួលមើលកុន
ចំណុចនេះ គួរបបួលគេទៅតែពីរនាក់បានហើយ ដោយអាចនិយាយយកលេសថា "ទៅៗបានគ្នា អត់មានអ្នកណាទៅជាមួយផង"។ យ៉ាងណាក៏ដោយ គឺគេអាចដឹងហើយព្រោះបបួលទៅមើលកុនរាប់ម៉ោងតែពីរនាក់ ភាគច្រើនគឺមានតែអ្នក Date គ្នា ហើយបើមើលរឿងស្នេហាទៀតគឺត្រូវម៉ាច់។
៦. ឆ្លៀតឱកាសនៅថ្ងៃបុណ្យពិសេសៗ
មិនថាបុណ្យឆ្លងឆ្នាំ ចូលឆ្នាំ បុណ្យនៃក្ដីស្រលាញ់ គ្រិស្តម៉ាស... អ្នកអាចបបួលគេទៅដើរលេង ឬចេញញ៉ាំអីតែពីរនាក់។ វិធីនេះនឹងអាចឲ្យគេដឹងថា អ្នកចាត់ទុកគេជាមនុស្សសំខាន់ហើយ ទើបចំណាយពេលក្នុងថ្ងៃពិសេសៗជាមួយគេ ៕
ចុចអាន៖
ទោះអត់មានអ្នកស្រលាញ់យ៉ាងណា ក៏ស្រីៗជៀសឲ្យឆ្ងាយពីប្រុស ៧ ប្រភេទនេះ
រៀនមើលមនុស្សប្រុសល្អ ឬមិនល្អ តាមរយៈការសង្កេតប៉ុន្មានចំណុចនេះ