ភាពឯកាក្នុងរង្វង់ដៃមនុស្សប្រុសម្នាក់គឺជារឿងដ៏គួរឲ្យខ្លាចបំផុតសម្រាប់មនុស្សស្រី
- 2018-06-15 05:01:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភាពឯកាក្នុងរង្វង់ដៃមនុស្សប្រុសម្នាក់គឺជារឿងដ៏គួរឲ្យខ្លាចបំផុតសម្រាប់មនុស្សស្រី
ស្នេហាជារឿងមនុស្សពីរនាក់ អ្នកផ្សេងមិនអាចមើលយល់ពីសម្ពន្ធភាពខាងក្នុងអ្នកនោះទេ ដូច្នេះភាពផ្អែមល្ហែម ភាពជូរចត់គឺមានតែអ្នកនៅក្នុងនោះប៉ុណ្ណោះដែលអាចយល់ពីអារម្មណ៍នោះ។
ស្នេហាដូចជាជញ្ជីងមួយអីចឹង បើមានម្ខាងណាធ្ងន់ជាង ឬស្រាលជាង ជញ្ជីងនោះនឹងផ្អៀង ហើយនឹងមានម្នាក់ឈឺចាប់។
ធ្លាប់មានអារម្មណ៍ថាឯកាអត់ ទោះបីជាមានកំពុងនៅជាមួយម្នាក់នោះក៏ដោយ? ធ្លាប់ទទួលបានអារម្មណ៍ថាឈឺចាប់អត់ ទទួលមានម្នាក់នោះនៅក្នុងដៃក៏ដោយ?
ហេតុផលដែលអ្នកទទួលបានអារម្មណ៍បែបនេះ គឺ នៅពេលដែលម្នាក់នោះចាប់ផ្ដើមលែងដាក់ចិត្តដាក់កាយគេជាមួយអ្នក។ អ្នកចាប់ផ្ដើមស្រឡាញ់គេខ្លាំង ខណៈគេចាប់ផ្ដើមដកអារម្មណ៍គេពីអ្នកម្ដងបន្តិច។
នៅក្បែរគ្នាដែលអារម្មណ៍គេបែរជានៅឆ្ងាយពីអ្នក នៅក្បែរគ្នាតែភ្នែកគេបែរជាសម្លឹងអ្វីផ្សេងពីអ្នក។ អារម្មណ៍មនុស្សពីរនាក់ក៏លែងចូលតែមួយ ហើយភាពស្ងប់ស្ងាត់ក៏ចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
ពេលព្រឹកមិនដែលមានពាក្យថា «Good Morning!» ពេលយប់ក៏មិនដែលមានពាក្យថា «Good Night!» ពេលខ្លះមួយថ្ងៃពេញអត់និយាយគ្នាសោះក៏មាន។ សួរនាំសុខទុក្ខគ្នាក៏មិនសូវមាន ពាក្យផ្អែមល្ហែមក៏រឹតតែបាត់អស់ តើនេះឬជាស្នេហាដែលមនុស្សពីរនាក់គួរតែមាន?
បើសិនជាគ្មានគេ ហើយអ្នកឯកាបែបនេះប្រហែលជាមិនអីទេ តែវាពិតជាគួរឲ្យខ្លាចណាស់ នៅពេលដែលមានគេហើយនៅបែរជាទទួលបានអារម្មណ៍បែបនេះទៅវិញ។
ទាំងនេះគឺចង់ឲ្យមនុស្សប្រុសបានយល់
បើស្រឡាញ់នាង កុំទុកនាងចោលអី កុំទុកនាងដូចជាមនុស្សស្លាប់អីព្រោះនាងនៅមានដង្ហើមនៅឡើយ។ អារម្មណ៍ដែលឯកានៅក្នុងរង្វង់ដៃមនុស្សប្រុសម្នាក់ជារឿងដ៏ឈឺចាប់បំផុតរបស់មនុស្សស្រី។ ទឹកភ្នែកដែលកប់នៅក្នុងទ្រូងនាង គឺមានច្រើនជាងនៅនឹងភ្នែករបស់នាងទៅទៀត៕
ចុចអាន៖ទុក្ខសោក៣យ៉ាងរបស់មនុស្សស្រីដែលគ្មានអ្នកណាយល់បាន ក្រៅពីខ្លួននាង