មុខម្ហូបល្បីៗប្រចាំប្រទេសនីមួយៗលើពិភពលោក
- 2018-06-13 10:34:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុខម្ហូបល្បីៗប្រចាំប្រទេសនីមួយៗលើពិភពលោក
កាលពីពេលកន្លងទៅ កញ្ញា បានបង្ហាញប្រិយមិត្តទាំងអស់គ្នាពីដើមឈើដែលតំណាងឲ្យប្រទេសនីមួយៗលើពិភពលោក ប៉ុន្តែសម្រាប់ថ្ងៃនេះវិញ សូមបង្ហាញពីមុខម្ហូបដែលល្បីៗប្រចាំប្រទេសវិញម្តង ដោយផ្អែកទៅលើការនិយមចូលចិត្តទទួលទានជាប្រចាំ។ គ្រឿងផ្សំដែលប្រើប្រាស់តាំងពីដើមរៀងមក បូកផ្សំជាមួយនឹងទំនៀមទម្លាប់ និងវត្តមានម្ហូបទាំងនោះនៅក្នុងកម្មវិធីជាផ្លូវការផ្សេងៗ។
១. ប្រទេសកម្ពុជា មានអាម៉ុកត្រី និងសម្លកកូរ
អាម៉ុកត្រី លក្ខណៈពិសេសរបស់វាត្រង់ថា មានសាច់ត្រី និងគ្រឿងផ្សំជាច្រើនមុខ ហើយមានស្រូបទឹកខ្ទិះដូងពីលើ ថែមទាំងខ្ចប់ដោយស្លឹកចេកពីខាងក្រៅទៀត ធ្វើឲ្យពេលចំហុយ ឬដុតទៅកាន់តែមានក្លិនឈ្ងុយ។
សម្លកកូរ ហាក់ដូចជាសម្លមួយដែលជួយឲ្យមានសុខភាពល្អ ព្រោះវាផ្សំពីបន្លែច្រើនមុខ និងសាច់ត្រីដែលសម្បូរទៅដោយជីវជាតិ និងវីតាមីនផងដែរ។
២. ប្រទេសថៃ មានផាត់ថៃ និងតុងយ៉ាំ ផាត់ថៃ លក្ខណៈពិសេសរបស់វាគឺសរសៃគុយទាវ ច្របល់ចូលគ្នាដូចជាញាំ ហើយម្ហូបនេះដែរមានលក់ជាហូរហែតាមដងនៅប្រទេសថៃ។
តុងយាំ ប្រជាជនថៃចាត់ទុកមុខម្ហូបមួយនេះ ជាស៊ុបដែលមានរសជាតិជូរអែម និងហឹរ ហើយវាក៏បានរីករាលដាលសឹងតែគ្រប់ប្រទេស។
៣. ប្រទេសឡាវ មានបុកល្ហុង និងឡាបជាមួយបាយដំណើប
បុកល្ហុង មិនត្រឹមតែមានការពេញនិយមនៅក្នុងប្រទេសឡាវប៉ុណ្ណោះទេ វាថែមទាំងមានភាពល្បីល្បាញពេញទំហឹង នៅក្នុងប្រទេសខ្មែរនិងថៃ អស់រយៈពេលជាយូរមកហើយ។
ឡាប ពេញនិយមបំផុតនៅប្រទេសឡាវ ដែលគ្រឿងផ្សំផ្តោតទៅលើសាច់ ជាពិសេសភាគច្រើនគេចូលចិត្តញ៉ាំជាមួយបាយដំណើប។
៤. ប្រទេសវៀតណាម មានហ្វឺ និង Kho
ហ្វឺ ចាប់មានតាំងពីសតវត្សទី២០ ហើយបានអភិវឌ្ឍពីម្ហូបនៅតាមដងផ្លូវ រហូតដល់មានហាងធំៗជាច្រើនចាប់អារម្មណ៍បើកលក់ហ្វឺនេះ។
Kho គឺដូចជាស្រដៀងទៅនឹងការីដែរ ព្រោះវាមានលាយលំជាមួយសាច់ បន្លែជាច្រើនមុខបញ្ចូលគ្នា ចំណែកឯរសជាតិគឺរាងប្រៃហើយជូរបន្តិច អាចញ៉ាំជាមួយបាយ មី ឬនំបុ័ងបាន។
៥. ប្រទេសចិន មានទាខ្វៃ និងមី
ទាខ្វៃ ចាបផ្តើមមានឡើងតាំងពីសម័យអធិរាជចិន។
មិនថាជាមីឆា ឬមីស៊ុបឡើយ ប្រជាជនចិនចូលចិត្តញ៉ាំទាំងអស់។
៦. ប្រទេសជប៉ុន មានស៊ូស៊ី
ស៊ូស៊ី ជាម្ហូបប្រចាំប្រទេសដ៏ល្បីនៅជប៉ុន ហើយភាពល្បីរន្ទឺនេះ បានជំរុញឲ្យ ជនជាតិដទៃចង់សាកល្បងរសជាតិ ខ្លះចូលចិត្ត ប៉ុន្តែខ្លះទៀតមិនអាចទ្រាំក្លិន និងរសជាតិបានទេ ដោយតែស៊ូស៊ី ត្រូវញ៉ាំជាមួយវ៉ាសាប៊ិ។
៧. ប្រទេសកូរ៉េ មានគីមឈី
ជនជាតិកូរ៉េមិនដែលរំលង គីមឈី ម្តងណាទេ គេតែងធ្វើដាក់នៅក្នុងក្រឡហើយទុកនៅក្នុងទូទឹកកក និងញ៉ាំរាល់ពេលបាយ។
៨. សហរដ្ឋអាមេរិក មានហេមបឺហ្គឺរ
ហេមបឺហ្គឺរ មានគ្រឿងផ្សំដូចជាឈីស សាឡាដ ប៉េងប៉ោះ សាច់គោ...ហើយពេញនិយមខ្លាំងបំផុតនៅប៉ែកអឺរ៉ុប។
៩. ប្រទេសឥណ្ឌា មាន Idil
Idil មានលក្ខណៈស្រដៀងទៅនឹងម្សៅនំរ៉ូទី ប៉ុន្តែជនជាតិឥណ្ឌាចូលចិត្តញ៉ាំវាធ្វើជា អាហារពេលព្រឹក និងជ្រលក់ជាមួយសម្លម្យ៉ាងស្រដៀងទៅនឹងសម្លការី ដែលមានឈ្មោះថា Archa។
ចុចអានបន្ត៖