ចង់ដឹងថាអ្នកដទៃវាយតម្លៃយើងយ៉ាងម៉េច អាចដឹងតាមការរើសដើមឈើខាងក្រោម
- 2018-06-10 08:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ដឹងថាអ្នកដទៃវាយតម្លៃយើងយ៉ាងម៉េច អាចដឹងតាមការរើសដើមឈើខាងក្រោម
សូមជ្រើសរើសដើមឈើមួយក្នុងចំណោមដើមឈើទាំង ៤ ខាងក្រោម ដើម្បីដឹងពីអ្នកដទៃវាយតម្លៃមកអ្នកយ៉ាងម៉េចខ្លះ។
១. ដើមឈើទី ១
អ្នកជាមនុស្សទូលាយ តាំងពីចិត្តគំនិត ដល់រឿងលុយកាក់ អាចចំណាយទាំងពេលវេលា ការយកចិត្តទុកដាក់ លើមនុស្សដែលខ្លួនស្រលាញ់។ អ្នកជាមនុស្សមានមនោសញ្ចេតនាច្រើន ចេះលើកលែងឲ្យគេ ទោះបីជាគេធ្លាប់ធ្វើឲ្យខ្លួនឈឺក៏ដោយ។ យ៉ាងណាក្ដី ដោយសារតែចិត្តល្អពេក អ្នកងាយត្រូវអ្នកដទៃបោកប្រាស់។ គួរតែប្រុងប្រយ័ត្នឲ្យបានច្រើនជាងនេះ។
២. ដើមឈើទី ២
អ្នកជាមនុស្សមានទំនួលខុសត្រូវ និងពូកែមើលថែអ្នកដទៃ។ ទោះបីជាមិនសូវនិយាយច្រើនក៏ដោយ តែអ្នកការពិតជាមនុស្សពូកែកំប្លែង និងឧស្សាហ៍ជួបជុំមិត្តភ័ក្ដិ។ ក្នុងរឿងការងារ អ្នកជាមនុស្សម៉ត់ចត់ និងស្វះស្វែងបញ្ចប់ការងារឲ្យបានល្អបំផុត។ សមត្ថភាពផ្ដោតអារម្មណ៍ក៏ខ្ពស់ជាងអ្នកដទៃដែរ។
៣. ដើមឈើទី ៣
អ្នកបើមើលពីក្រៅជាមនុស្សទន់ខ្សោយ តែការពិត គឺរឹងមាំណាស់។ ភាពច្នៃប្រឌិតខ្ពស់មិនងាយមាន។ មិនត្រឹមតែប៉ុណ្ណោះ អ្នកជាមនុស្សដែលមានមនោសញ្ចេតនាជ្រាលជ្រៅ និងរស់នៅដោយវិធីដែលខ្លួនស្រលាញ់ពេញចិត្ត មិនខ្វល់អ្នកផងគិតអ្វី។ ពេលខ្លះក្នុងភ្នែកអ្នកក្រៅ អ្នករាងរឹងរូសបន្តិច។ ដោយសារតែភាពខុសគេនេះ អ្នកក្លាយជាមនុស្សពិសេសក្នុងភ្នែកអ្នកដទៃ។
៤. ដើមឈើទី ៤
អ្នកជាមនុសុ្សដែលស្មើ មិនវៀចវេទៅតាមខ្យល់ ទោះបីជាឃើញប្រយោជន៍ចំពោះមុខក៏ដោយ។ ដោយសារតែភាពចាស់ទុំ និងដឹងខុសត្រូវនេះ អ្នកទទួលបានក្ដីគោរពពីអ្នកដទៃមិនតិចឡើយ។ ក្រៅពីនេះ ដោយសារតែពូកែវោហារសព្ទ និងកំប្លែងទៀតនោះ អ្នកធ្វើឲ្យអ្នកដែលជជែកជាមួយអ្នកលង់ងើបមិនរួច ជួបហើយមិនចង់បែក៕
ចុចអាន៖ឆ្លើយ ១០ សំណួរនេះ ដើម្បីដឹងច្បាស់ថាខ្លួនឯងជាមនុស្សស្រីបែបណា