ជា​​ស្រី​ស្អាត​ក៏​ដោយ ឲ្យ​តែ​មាន​ចរិត​នេះ​​កុំ​សង្ឃឹម​បាន​បុរស​​ល្អ​រៀបការ​ជាមួយ​

  • 2018-06-13 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កុំ​គិត​ថា​​មនុស្ស​ស្រី​ដែល​ស្រស់ស្អាត អាច​ទទួល​បាន​បុរស​ល្អ​ធ្វើ​ជា​ស្វាមី​នោះ ព្រោះ​ពួក​គេ​មើល​មនុស្ស​ស្រី​ទៅលើ​អ្វី​ដែល​ច្រើន​ជាង​សម្រស់។

សម្រស់​ជា​អ្វី​ដែល​គ្រប់​គ្នា​ប្រាថ្នា​ចង់​បាន ប៉ុន្តែ​សម្រាប់​មនុស្ស​​ប្រុស គេ​អាច​នឹង​មើល​លើ​ចំណុច​ផ្សេង​ទៀត​ក្រៅ​ពី​សម្រស់ ព្រោះ​ពួក​គេ​ជឿជាក់​លើ​មនុស្ស​ស្រី​ដែល​ល្អ​ ច្រើន​ជាង​មនុស្ស​ស្រី​ដែល​ស្អាត​ក្នុង​ការ​មើល​ថែ​គ្រួសារ​មួយ។ បើ​មនុស្ស​ស្រី​មាន​ចំណុច​ដូច​ខាង​ក្រោម​នេះ​ហើយ ទោះ​ស្អាត​ប៉ុណ្ណា​ក៏​មនុស្ស​ប្រុស​មិន​អាច​ទទួល​យក​ជា​គូ​ជីវិត​បាន​ដែរ ៖

១. ចូលចិត្ត​រករឿង​គ្មាន​លោះ​ថ្ងៃ

អាច​ថា​វា​ជា​ចរិត​ធម្មជាតិ​របស់​មនុស្ស​ស្រី​ដែរ ព្រោះ​ពេល​ថ្ងៃ​នាង​អាច​រក​រឿង​គ្មាន​ហេតុផល។ យ៉ាង​ណា​ក៏​ដោយ​បើ​ទាក់ទង​គ្នា​យូរ​ទៅ​មនុស្ស​ប្រុស​មើល​ឃើញ​ថា​អ្នក​ជា​មនុស្ស​ស្រី​រករឿង​គ្មាន​ក្បាល​គ្មាន​កន្ទុយ​នោះ គេ​អាច​នឹង​ពិបាក​ទទួល​អ្នក​ធ្វើ​ជា​ភរិយា​ណាស់ ព្រោះ​គេ​អាច​គិត​ថា​បើ​រៀបការ​ហើយ ការងារ​គេ​ក៏​ច្រើន មក​ដល់​ផ្ទះ​ត្រូវ​ប្រពន្ធ​រករឿង​ទៀត តើ​គេ​មាន​កម្លាំង​ឯណា​ទៅ?

២​. ចរិត​ដែល​គ្មាន​គំនិត​វិជ្ជមាន

នារី​បែប​នេះ​គឺ​តែង​តែ​គិត​អាក្រក់​គ្រប់​រឿង ហើយ​មិន​ដែល​គិត​អី​ល្អ​នោះ​ទេ។ មនុស្ស​ប្រុស​មិន​ចង់​បាន​នារី​បែប​នេះ​ជា​ដៃគូ​ទេ ព្រោះ​គេ​គិត​ថា​នាង​មិន​អាច​ជួយ​ជ្រោមជ្រែង​គ្រួសារ​ឲ្យ​បាន​ខ្ពង់ខ្ពស់​បាន។ នាង​ជា​មនុស្ស​ដែល​ខ្លាច មិន​ហ៊ាន​សម្រេច​ចិត្ត​លើ​ការងារ​ធំ ព្រោះ​ខ្លាច​នេះ​ខ្លាច​នោះ ហើយ​ក៏​មិន​អាច​ការពារ​កូនៗ និង​បញ្ហា​ដែល​មាន​ចំពោះ​មុខ​ដែរ។ នាង​អាច​ឆាប់​បោះបង់​ចោល​គ្រួសារ​ពេល​ដែល​មាន​បញ្ហា ព្រោះ​នាង​គ្មាន​ចិត្ត​នឹង​ដោះស្រាយ ហើយ​ប្រឈម​មុខ។

៣. ប្រចណ្ឌ​ហួសហេតុ

ជាតិ​ជា​មនុស្ស​ស្រី​ត្រូវ​តែ​ចេះ​ប្រចណ្ឌ តែ​បើ​ហួសហេតុ​ពេក​គ្មាន​មនុស្ស​ប្រុស​ណា​ទ្រាំ​បាន​នោះ​ទេ។ មនុស្ស​ប្រុស​ខ្លាច​បំផុត​គឺ​មនុស្ស​ស្រី​ដែល​ប្រចណ្ឌ​ជ្រុល គ្មាន​ហេតុផល ព្រោះ​ពេល​ខ្លះ​រឿង​ធម្មតា​សោះ តែ​នាង​បែរ​ជា​ប្រចណ្ឌ​រហូត​ដល់​មាន​រឿង​ទាស់ទែង​គ្នា​ខ្លាំង។ មនុស្ស​ប្រុស​ដែល​​ចាស់ទុំហើយ​គេ​ច្បាស់​លាស់​ណាស់ ដូច្នេះ​ពេល​ខ្លះ​គេ​គឺ​មាន​ព្រំដែន​របស់​គេ ហើយ​គេ​ដឹង​ច្បាស់​ថា​អ្វី​ដែល​លើស​ អ្វី​ដែល​មិន​លើស ដូច្នេះ​បើ​អ្នក​ជា​មនុស្ស​ស្រី​ដែល​ប្រចណ្ឌ​ខ្លាំង​ក៏​អាច​មិន​អាច​ទទួល​បាន​ដែរ។

៤. ប្រៀបធៀប​គេ​ជា​មួយ​អ្នក​ចាស់ ឬ​មនុស្ស​ប្រុស​ផ្សេង

មនុស្ស​ស្អប់​បំផុត​គឺ​ពេល​មនុស្ស​ស្រី​យក​គេ​ទៅ​ប្រៀប​ធៀប​ជាមួយ​អ្នកចាស់ ឬ​មនុស្ស​ប្រុស​ផ្សេង​ទៀត។ មនុស្ស​ស្រី​ដែល​ល្អ និង​ស្រឡាញ់​គេ​ជា​គេ​មែន គឺ​នាង​មិន​យក​គេ​ទៅ​ប្រៀប​ជាមួយ​អ្នក​ណា​ទេ ហើយ​ការ​ប្រៀបធៀប​នេះ​បាន​បង្ហាញ​ពី​ចរិត​មនុស្ស​ស្រី​ដែល​សាវា​ ព្រោះ​ពេល​ដែល​មាន​អ្នក​ណា​ល្អ​ជាង​ នាង​នឹង​ទៅ​រក​ម្នាក់​នោះ ដូច្នេះ​មនុស្ស​ប្រុស​នឹង​មិន​យក​នារី​បែប​នេះ​ជា​គូ​អនាគត​ឡើយ។

រូបតំណាង

៥.​មនុស្ស​ស្រី​ដែល​មើល​ឃើញ​តែ​លុយ

លុយ​អ្នក​ណា​ក៏​ចង់​បាន​ដែរ ប៉ុន្តែ​បើ​មនុស្ស​ស្រី​នោះ​ស្រឡាញ់​គេ​ដោយសារ​តែ​លុយ គេ​ក៏​មិន​រៀបការ​ជាមួយ​ដែរ។ មនុស្ស​ស្រី​ដែល​ល្អ​គឺ​អាច​តស៊ូ ទ្រាំ​កាន់​ដៃ​មនុស្ស​ប្រុស​បាន​គ្រប់​កាលៈទេសៈ មិន​ថា​មនុស្ស​ប្រុស​នោះ ធ្លាក់​ខ្លួន ឬ​ខ្ពង់ខ្ពស់​នោះ​ទេ។ មនុស្ស​ប្រុស​គ្មាន​ថ្ងៃ​យក​មនុស្ស​ស្រី​ដែល​ឃើញ​តែ​លុយ​នោះ​ទេ ព្រោះ​គេ​ជឿ​ថា​ស្រី​ប្រភេទ​នេះ​មិន​អាច​ធ្វើ​ជា​ប្រពន្ធ​ល្អ ម្ដាយ​ឆ្នើម និង​កូន​ប្រសា​សំណព្វ​ចិត្ត​របស់​ឪពុកម្ដាយ​គេ​ឡើយ៕

ចុចអាន៖៧​យ៉ាង​មនុស្ស​ស្រី​ត្រូវចាំ​ ពេល​ទទួល​យក​បុរស​ណា​ម្នាក់ ព្រោះ​​កុំ​ឲ្យ​ខកចិត្តទៅថ្ងៃក្រោយ

ប្រភព៖ Guu ប្រែ​សម្រួល៖ ផេង ផលធិតា