៧​យ៉ាង​មនុស្ស​ស្រី​ត្រូវចាំ​ ពេល​ទទួល​យក​បុរស​ណា​ម្នាក់ ព្រោះ​​កុំ​ឲ្យ​ខកចិត្តទៅថ្ងៃក្រោយ

  • 2018-06-08 02:26:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មួយ​ជីវិត​នេះ​តើ​មាន​មនុស្ស​ស្រី​ណា​ដែល​ថា​មិន​ចង់​បាន​បុរស​ល្អ​ម្នាក់​ធ្វើ​ជា​ដៃគូ​នោះ ប៉ុន្តែ​អ្នក​ត្រូវ​ចាំ​ថា​មនុស្ស​​យើង​មិន​អាច​ពូកែ​គ្រប់​ដប់ ល្អ​គ្រប់​យ៉ាង​នោះ​ទេ។ ៧​យ៉ាង​ខាង​ក្រោម​នេះ​មនុស្ស​ស្រី​ត្រូវ​ចាំមុន​ពេល​ទទួល​យក​បុរស​ណា​ម្នាក់ ព្រោះ​បើ​មិន​អីចឹង​ទេ​អ្នក​នឹង​អាច​ខក​ចិត្ត និង​ឈឺចាប់​នៅ​ថ្ងៃ​ក្រោយ៖

១. កុំ​រំពឹង​ថា​គេអាច​ធ្វើ​ឲ្យ​អ្នក​សប្បាយ​ចិត្ត​ សើច និងកក់ក្ដៅគ្រប់​ពេល​ព្រោះ​ពេល​ខ្លះ​គេក៏​មិន​សប្បាយ​ចិត្ត​ខ្លួន​ គេ​ក៏​ខ្វះ​ភាព​កក់ក្ដៅដែរ។ បើ​អាច​ជួយ​ផ្ដល់ភាព​រីករាយ និង​ភាព​កក់​ក្ដៅ​ឲ្យ​គេ​វិញ​ផង​ព្រោះ​មនុស្ស​ប្រុស​ក៏​ត្រូវ​ការ​វា​ដូច​គ្នា។

២. កុំ​រំពឹង​ថា​ឲ្យ​គេផ្លាស់​ប្ដូរ​ដើម្បី​អ្នក​ច្រើន​ពេក ​ព្រោះ​គេក៏​ចង់​បាន​អ្វី​ដែល​ជា​របស់​ខ្លួន​ដែរ។ ស្រឡាញ់​មនុស្ស​ម្នាក់​គួរ​ស្រឡាញ់​អ្វី​ដែល​គេ​មាន មិន​មែន​ស្រឡាញ់​គេ​ដើម្បី​ឲ្យ​គេ​ផ្លាស់ប្ដូរ​តាម​អ្វី​ដែល​អ្នក​ចង់​បាន​នោះ​ទេ។

៣. កុំ​រំពឹង​ថា​គេល្អ​ឥត​ខ្ចោះ​ព្រោះ​គេគ្រាន់​តែ​ជា​មនុស្ស​ប្រុស​សាមញ្ញ​ម្នាក់​ប៉ុណ្ណោះ។ គេ​មិន​មែន​ជា​តួប្រុស​ដ៏​សង្ហា​នៅ​ក្នុង​កុន​ឡើយ ហើយ​ក៏​មិន​មែនជា​ទេវបុត្រ​នៅ​ក្នុង​រឿង​និទាន​ដែរ ដូច្នេះ​គេ​មិន​អាច​ល្អ​ដូច​អ្វី​ដែល​អ្នក​មើល​ក្នុង​កុន ឬ​ក្នុង​រឿង​ប្រលោមលោក​ដែរ។

រូបតំណាង

៤. កុំ​រំពឹង​ឲ្យគេគោរព​តាម​ចិត្ត​របស់​អ្នក​គ្រប់​រឿង​ពេក​ ព្រោះ​ពេល​ខ្លះ​គេក៏​ចង់​ឲ្យ​អ្នក​គោរព​តាម​​ការ​សម្រេចគេដូច​គ្នា។ អ្វិ​ដែល​ល្អ​គឺ​មិន​មែន​ឲ្យ​ម្នាក់​ធ្វើ​តាម​ម្នាក់​ទេ តែ​ត្រូវ​ពិភាក្សា និង​សម្រប​ខ្លួន​ជាមួយ​គ្នា។

៥. កុំ​រំពឹង​ឲ្យគេយល់​ពី​អ្នក​បាន​គ្រប់​រឿង​ទាំង​អស់​​ ព្រោះ​គេមិន​មែន​ទេវតា​ដែល​ដឹង​រឿង​គ្រប់​យ៉ាង​ឡើយ។ បើ​​មាន​រឿង​អី​គួរ​តែ​និយាយ​គ្នា គួរ​តែ​ប្រាប់​គេ​បី​អ្វី​ដែល​ខ្លួន​កំពុង​គិត មិន​មែន​អង្គុយ​ចាំ​តែ​ខឹង ចាំ​តែ​ងរ​នោះ​ទេ។

៦. កុំ​រំពឹង​ឲ្យគេអាច​លួង​អ្នក ទ្រ​អ្នក​បាន​គ្រប់​ពេល​នោះ ព្រោះ​ពេល​ខ្លះ​គេក៏​ចេះ​ហត់​​ដែរ។ ទម្លាប់​ចាំ​តែ​ឲ្យ​គេ​លួង គេ​តាម​ទ្រ​នេះ​ហើយ​​ដែរ​ជា​ដើម​ហេតុ​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​ជា​ច្រើន​ដើរ​ចេញ​។

៧. កុំ​រំពឹង​ឲ្យគេ​អាច​មើល​ថែ​អ្នក​បាន​ជា​និច្ច​អី​ ព្រោះ​គេក៏​ត្រូវ​ការ​មើល​ថែ​ខ្លួន​ឯង​ដែរ។ គេនៅ​មាន​ការងារ​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ ដូច្នេះ​អ្នក​គួរ​តែ​ចេះ​មើល​ថែ​ខ្លួន​ឯង​ខ្លះ មិន​មែន​ធ្វើ​ខ្លួន​ដូច​កូនក្មេង​ខ្វះ​អ្នក​មើល​ថែ​មិន​បាន​នោះ​ទេ។

រូបតំណាង

ចង់​ស្រឡាញ់​គ្នា​ឲ្យ​បាន​យូរ​អង្វែង គ្មាន​អ្វី​ល្អ​ជាង​ការ​ទទួល​យក ការ​អធ្យាស្រ័​យ​គ្នា និង​ការ​ផ្ដល់​ពេល​វេលា​ឲ្យ​គ្នា​នោះ​ទេ។ រឿង​ខ្លះ​ក៏​ល្អ រឿង​ខ្លះ​ក៏​ល្វីង ដូច្នេះ​ម្នាក់ៗ​ត្រូវ​មាន​ការ​អត់ធ្មត់​ជា​ច្រើន៕

ចុចអាន៖កុំ​ប្រញាប់​ស្រឡាញ់​នរណា​ម្នាក់​អី បើ​អ្នក​នៅ​តែ​មាន​រឿង​នេះ​ជាប់​នឹង​ខ្លួន

អត្ថបទ៖ ផេង ផលធិតា