ចំណុច​ទាក់ទាញ​​ខុស​គ្នា​រវាង​នារី​ដែល​មាន​ចរិត​ចាស់​ទុំ និង​នារី​ដែល​មាន​ចរិត​កូនក្មេង

  • 2018-06-12 09:24:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ខ្លះ​អាយុ​គ្រាន់​តែ​ជា​តួ​លេខ​ប៉ុណ្ណោះ អ្នក​ខ្លះ​អាយុ​ច្រើន​តែ​ចរិត​នៅ​ក្មេង មិន​សូវ​ជា​ចេះ​គិត​អី​វែង​ឆ្ងាយ​ប៉ុន្មាន​ទេ ហើយ​ខ្លះ​ទៀត​គេ​អាយុ​តិច​មែន​តែ​មាន​ចរិត​ជា​មនុស្ស​ធំ​បាត់​ទៅ​ហើយ។ យ៉ាង​ណា​មិញ​យើង​ក៏​នៅ​តែ​សង្កេត​ឃើញ​ថា​មនុស្ស​ស្រី​ដែល​មាន​ចរិត​ចាស់ទុំ​គឺ​ជា​នារី​ដែល​ឆ្លង​កាត់​បទ​ពិសោធន៍​ជីវិត​ច្រើន ហើយ​នារី​ដែល​មាន​ចរិត​កូន​ក្មេង​គឺ​ភាគ​ច្រើន​មិន​សូវ​ជា​មាន​បទ​ពិសោធន៍​ជីវិត​ច្រើន​ប៉ុន្មាន​នោះ​ទេ។ ខាង​ក្រោម​នេះ​ជា​ចំណុច​ទាក់ទាញ​​ខុស​គ្នា​រវាង​នារី​ដែល​មាន​ចរិត​ចាស់​ទុំ និង​នារី​ដែល​មាន​ចរិត​ក្មេង ៖​

១. ការ​រំពឹង​ទុក

នារី​ចរិត​កូនក្មេង៖ នាង​តែង​រំពឹង​ខ្ពស់​ច្រើន​ជាង​អ្វី​ដែល​នាង​ទទួល​បាន។

នារី​ចាស់ទុំ៖ នាង​មិន​ដែល​រំពឹង​អ្វី​ដែល​មិន​មែន​ជា​របស់​នាង ឬ​អ្វី​ដែល​នាង​ទទួល​បាន​នោះ​ទេ។

២.សមត្ថភាព​ក្នុង​ការ​គ្រប់គ្រង​អារម្មណ៍

នារី​ចរិត​កូនក្មេង៖ នាង​តែង​តែ​ឆាប់​ទទួល​បាន​អារម្មណ៍​ពី​មនុស្ស​ជុំវិញ​ខ្លួន ហើយ​មិន​អាច​គ្រប់គ្រង​លើ​អារម្មណ៍​ខ្លួន​ឯង​បាន។ នាង​ជា​ទូទៅ​ឆាប់​ឈឺចាប់ ហើយ​ឆាប់​ស្រក់​ទឹក​ភ្នែក យំ​ដូច​កូន​ក្មេង​ដោយ​មិន​ខ្វល់​ពី​អ្នក​ណា​ទាំង​អស់ គឺ​នាង​ខ្វល់​តែ​អារម្មណ៍​នាង។

នារី​ចាស់ទុំ៖ អាច​និយាយ​បាន​ថា​នាង​មាន​បទពិសោធន៍​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន ដូច្នេះ​នាង​អាច​គ្រប់គ្រង​អារម្មណ៍​ខ្លួន​ឯង​បាន​នៅ​ចំពោះ​មុខ​មនុស្ស​ជា​ច្រើន។ នាង​ជា​ធម្មតា​មើល​ទៅ​ស្ងប់ស្ងាត់ មិន​សូវ​ជា​ប្រតិកម្ម​ខ្លាំង​លើ​អ្វី​ដែល​នាង​ទទួល​បាន ហើយ​មិន​ដែល​បញ្ចេញ​នូវ​ចំណុច​ខ្សោយ​ឲ្យ​អ្នក​ដទៃ​ឃើញ​ឡើយ។

៣. ការ​ឲ្យ​តម្លៃ​ខ្លួន

នារី​ចរិត​កូនក្មេង៖ នាង​តែង​តែ​គិត​ថា​នាង​ជា​ព្រះនាង ដូច្នេះ​នាង​គួរ​ទទួល​បាន​ការ​ថ្នាក់ថ្នម​ ការ​មើល​ថែ​ពី​មនុស្ស​ជុំវិញ​ខ្លួន។ លើស​ពី​នេះ នាង​តែង​តែ​ចង់​ទទួល​បាន​ការ​ការ​ពេញ​ចិត្ត ការ​ស្រឡាញ់​ពី​ពួក​គេ។

រូបតំណាង

នារី​ចាស់ទុំ៖ ជាមួយ​នឹង​គំនិត​បែប​ចាស់ទុំ នាង​តែង​តែ​ដឹង​ថា​នាង​ជា​អ្នក​ណា​ ហើយ​តម្លៃ​នាង​នៅ​ត្រង់​ណា។ នាង​មិន​សូវ​ជា​ខ្វល់​ជាមួយ​អ្នក​ដទៃ​ដែល​វាយ​តម្លៃ​នាង​ប៉ុន្មាន​ទេ ព្រោះ​នាង​គិត​ថា​ការ​រស់​នៅ​ជា​របស់​នាង ដូច្នេះ​នាង​ត្រឹម​តែ​ដឹង​ថា​រស់​ជា​ខ្លួន​ឯង​គឺ​សប្បាយ​ចិត្ត។

៤. ការ​រៀប​ចំ​ខ្លួន

នារី​ចរិត​កូនក្មេង៖ នាង​តែងតែ​ផ្ដោត​សំខាន់​ទៅ​លើ​រូបរាង​ខាង​ក្រៅ​ជាង​អ្វី​ទាំង​អស់។ នាង​ធ្វើ​យ៉ាង​ណា​ឲ្យ​តែ​មាន​ភាព​ទាក់ទាញ ហើយ​ទទួល​បាន​ការ​ចាប់អារម្មណ៍​ពី​អ្នក​ដទៃ។

នារី​ចាស់ទុំ៖ នាង​ចូលចិត្ត​ស្លៀកពាក់​តាម​របៀប​ខ្លួន​ឯង ស្រួល​ខ្លួន និង​គិត​ថា​សម​ជាមួយ​ខ្លួន​ឯង​ដោយ​មិន​សូវ​ខ្វល់​ពី​ភ្នែក​អ្នក​ដទៃ​ទេ។

៥. ការ​ឲ្យ​តម្លៃ​ទៅ​លើ​លុយ

នារី​ចរិត​កូនក្មេង៖ នាង​តែង​តែ​ចង់​ឲ្យ​មនុស្ស​ប្រុស​ទិញ​នេះ​ទិញ​នោះ​ឲ្យ​នាង ឬ​ការ​ចេញ​លុយ​ទៅលើ​អ្វី​ដែល​នាង​ចង់​បាន ព្រោះ​នាង​គិត​ថា​នាង​គួរ​តែ​ទទួល​បាន​វា។

**នារី​ចាស់ទុំ៖**នាង​ជាមនុស្ស​ដែល​ឯករាជ្យ ដូច្នេះ​នាង​មិន​ត្រូវ​ការ​អ្នក​ណា​មក​ចេញ​លុយ​ទិញ​អី​ឲ្យ​នាង​ទេ ព្រោះ​នាង​អាច​ទិញ​វា​ដោយ​ខ្លួន​ឯង​បាន។

៦. របៀប​នៃ​ការ​អភិវឌ្ឍ​ខ្លួន

នារី​ចរិត​កូនក្មេង៖ នាង​ចូលចិត្ត​យក​ខ្លួន​ឯង​ទៅ​ប្រៀប​ធៀប​ជាមួយ​អ្នក​ដទៃ ហើយ​ធ្វើ​ឲ្យ​បាត់​បង់​អ្វី​ដែល​ជា​របស់​ខ្លួន។

រូបតំណាង

នារី​ចាស់ទុំ៖ ជំនួស​ឲ្យ​ការ​ប្រៀប​ធៀប នាង​តែងតែ​រស់​នៅ​ជាមួយ​អ្វី​ដែល​នាង​មាន ហើយ​មើល​ពី​ចំណុច​ខ្លាំង​របស់​អ្នក​ដទៃ​ដើម្បី​អភិវឌ្ឍ​ខ្លួន​ឯង។

៧. ការ​មើល​ថែ​គ្រួសារ

នារី​ចរិត​កូនក្មេង៖ នាង​មិន​សូវ​ជា​ខ្វល់ខ្វាយ​លើ​រឿង​មើល​ថែគ្រួសារ​អី​នេះ​ប៉ុន្មាន​ទេ ព្រោះ​នាង​គិត​ថា​មិន​សូវ​សំខាន់​ ហើយ​អ្វី​ដែល​សំខាន់​គឺ​ការ​សប្បាយ​ផ្ទាល់​ខ្លួន​របស់​នាង។

នារី​ចាស់ទុំ៖ នាង​តែង​ចាត់​ទុក​គ្រួសារ​ជា​ធំ ហើយ​ប្រឹង​មើល​ថែ​គ្រួសារ​នាង​តាម​តែ​អាច​ធ្វើ​បាន។

៨. ទាក់ទង​នឹង​អារម្មណ៍

នារី​ចរិត​កូនក្មេង៖ តែង​ទាមទារ​ចំណាប់​អារម្មណ៍​ពី​មនុស្ស​ប្រុស​ដែល​នាង​ស្រឡាញ់ ហើយ​គិត​ថា​នាង​ត្រូវ​តែ​ទទួល​បាន​ការ​ស្រឡាញ់​យ៉ាង​ពេញ​លេញ​បំផុត។

នារី​ចាស់ទុំ៖ នាង​គ្រាន់​តែ​ត្រូវ​ការ​បុរស​ម្នាក់​ដែល​ច្បាស់លាស់​នឹង​នាង​តែ​ប៉ុណ្ណោះ ហើយ​អ្វី​ផ្សេង​ទៀត​នាង​នឹង​ព្យាយាម​សម្រប​ខ្លួន​ជាមួយ​គ្នា ព្រោះ​នាង​ជឿ​ថា​គ្មាន​មនុស្ស​ណា​ល្អ​គ្រប់​យ៉ាង​ដូច​ដែល​នាង​ប្រាថ្នា​នោះ​ទេ។

៩. ពេល​គិត​ពី​រឿង​អនាគត

នារី​ចរិត​កូនក្មេង៖ នាង​ដឹង​ត្រឹម​ថ្ងៃ​នេះ​នាង​សប្បាយ​ចិត្ត នាង​មាន​ក្ដី​សុខ តែ​នាង​មិន​ដែល​រៀបចំ​សម្រាប់​ពេល​វេលា​ទៅ​អនាគត​ឡើយ។

នារី​ចាស់ទុំ៖ នាង​តែង​គណនា​រវាង​ពេល​បច្ចុប្បន្ន​ និង​អនាគត។ នាង​រស់​ថ្ងៃ​នេះ​ឲ្យ​រីករាយ ហើយ​រៀបចំ​អនាគត​នាង​ឲ្យ​រីករាយ​ដូច​គ្នា។

១០. របៀប​ជ្រើស​មនុស្ស​ប្រុស

នារី​ចរិត​កូនក្មេង៖ នាង​ចូលចិត្ត​មនុស្ស​ប្រុស​ដែល​សង្ហា មាន​លុយ និង​ទាន់សម័យ។

នារី​ចាស់ទុំ៖ នាង​មើល​លើ​អត្តចរិត ចំណេះដឹង និង​ការ​ព្យាយាម​ អត់ធ្មត់ របស់​ម្នាក់​នោះ។

អត្ថបទ​ខាង​លើ​អាច​នឹង​មិន​ត្រូវ​ ១០០ភាគ​រយ តែ​វា​អាច​ឲ្យ​អ្នក​ដឹង​ពី​ភាព​ខុស​គ្នា​នៃ​មនុស្ស​​ស្រី​២​ប្រភេទ​នេះ​បាន។ យ៉ាង​ណា​ក៏​ដោយ​ មនុស្ស​យើង​តែង​មាន​ចរិត​ខុស​គ្នា ដូច្នេះ​អ្វី​ដែល​ប្រសើរ​គឺ​ផ្លាស់ប្ដូរ​ខ្លួន​ឯង​ពី​ចំណុច​អាក្រក់ ទៅ​ចំណុច​ល្អ​ទៅ​បាន​ហើយ៕

ចុចអាន៖នៅ Single ដល់​ថ្ងៃ​នេះ មិន​មែន​អត់​អ្នក​ស្រឡាញ់​ទេ តែ​ដោយ​សារ​តែ​បែប​នេះ​ហើយ

ប្រភព៖ Guu ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម