នៅ Single ដល់​ថ្ងៃ​នេះ មិន​មែន​អត់​អ្នក​ស្រឡាញ់​ទេ តែ​ដោយ​សារ​តែ​បែប​នេះ​ហើយ

  • 2018-06-08 09:31:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​មនុស្ស​ជា​ច្រើន​តែង​តែ​ឆ្ងល់​ថា​ហេតុ​អី​គ្មាន សង្សារ បើ​រូបរាង​ស្អាត​ប៉ុណ្ណឹង​ដែរ ហើយ​ពេល​ប្រាប់​គេ​ថា​នៅ​ម្នាក់​ឯង​ក៏​គ្មាន​អ្នក​ណា​ជឿ​ដែរ។ ការ​ពិត​អ្នក​ទាំង​នោះ ជា​ពិសេស​មនុស្ស​ស្រី​តែ​ម្ដង មិន​មែន​ថា​គ្មាន​អ្នក​ស្រឡាញ់​ទេ តែ​មក​ពី​មូលហេតុ​ខាង​ក្រោម​នេះ ៖

១. មាន​រឿង​ផ្សេង​ដែល​ត្រូវ​គិត

អ្នក​ចង់​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការងារ និង​ការ​សិក្សា​ឲ្យ​បាន​ល្អ​ដោយ​មិន​ចង់​ខ្វល់ខ្វាយ​ពី​រឿង​មនោសញ្ចេតនា​អី​នោះ​ទេ ព្រោះ​នាំ​តែ​ដេក​យំ ដេក​ពិបាក​ចិត្ត​ដោយសារ​គេ។

រូបតំណាង

**២. ទើប​តែ​បែក​បាក់​គ្នា​ជាមួយ​អ្នក​ចាស់**

ប្រហែល​អាច​មក​ពី​ទើប​តែ​បែកបាក់​គ្នា​ជាមួយ​អ្នក​មុន ហើយ​ពេល​នេះ​អ្នក​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ព្យាបាល​របួស​ដូច្នេះ​គ្មាន​អារម្មណ៍​ផ្ដើម​ស្នេហា​ថ្មី​។

៣. កំពុង​លង់​ស្រឡាញ់​មនុស្ស​ម្នាក់​ផ្សេង​ទៀត​​

ដោយ​សារ​តែ​អ្នក​កំពុង​ Crush លើ​មនុស្ស​ម្នាក់ ហើយ​ម្នាក់​នោះ​​គ្មាន​ថ្ងៃ​មក​ស្រឡាញ់​អ្នក​វិញ ទើប​អ្នក​លែង​មើល​អ្នក​ណា​ចូល​ភ្នែក​ទាំង​អស់។

៤.ស្រឡាញ់​ជីវិត​ឯកជន​របស់​អ្នក

​ អ្នក​ចូលចិត្ត​សេរីភាព ឯករាជ្យ និង​មិន​ចូលចិត្ត​ឲ្យ​អ្នក​ណា​មក​រញ៉េរញ៉ៃ​អ្នក ទើប​អ្នក​មិន​យក​អ្នក​ណា​ហើយ​សុខ​ចិត្ត​រស់​នៅ​ជាមួយ​ខ្លួន​ឯង។

រូបតំណាង

៥. មិន​ទាន់​ជួប​មនុស្ស​ម្នាក់​ដែល​សក្ដិសម

​អាច​ថា​អ្នក​ដែល​ចូល​មក​មិន​ត្រូវ​ចិត្ត​អ្នក ហើយ​មិន​មែន​ជា​ប្រភេទ​ដែល​អ្នក​ចង់​បាន ហើយ​នឹង​កាន់​ដៃ​អ្នក​ដើរ​ឆ្លង​រាល់​ការ​ភ័យ​ខ្លាច​របស់​អ្នក​បាន ដូច្នេះ​ក៏​បន្តភាព​គ្មាន​គូ​ទៀត​ទៅ។

៦. ចូលតួក្នុងរឿង និង​សៀវភៅ​ប្រលោម​លោក​ច្រើន​ពេក

អ្នក​ចូល​តួ​ទៅ​ក្នុង​រឿង​ភាគ​ច្រើន​ពេក រហូត​រង់​ចាំ​ជួប​​មនុស្ស​ប្រុស​​ដែល​ដូច​តួ​ប្រុស​ដែល​មាន​តែ​នៅ​ក្នុង​ប្រលោមលោក និង​ក្នុង​រឿង​តែ​ប៉ុណ្ណោះ។

រូបតំណាង

ការ​ពិត​មិន​បាច់​ខ្វល់​រឿង​មាន​ ឬ​មិន​មាន​សង្សារ​អី​ហ្នឹង​ពេក​ទេ បើ​ជា​គូ​យើង​នឹង​ជួប​គ្នា៕

ចុចអាន៖៧​យ៉ាង​មនុស្ស​ស្រី​ត្រូវចាំ​ ពេល​ទទួល​យក​បុរស​ណា​ម្នាក់ ព្រោះ​​កុំ​ឲ្យ​ខកចិត្តទៅថ្ងៃក្រោយ

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម