ឆ្លើយ​ ១០​ សំណួរ​​នេះ​​ ដើម្បី​ដឹង​​​​​ច្បាស់​ថា​ខ្លួន​​ឯង​ជា​​​​មនុស្ស​ស្រី​បែប​ណា

  • 2018-05-31 07:50:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខាង​ក្រោម​នេះ​គឺ​ជា​​ការ​តេស្ត​សាក​ល្បង ដើម្បី​​ដឹង​​ឲ្យ​កាន់​តែ​ច្បាស់​ថា​ ខ្លួន​ឯង​ជា​មនុស្ស​ស្រី​បែប​ណា ដោយ​គ្រាន់​តែ​ធ្វើការ​​​​ជ្រើស​រើស​ចម្លើយ​តែ​មួយ​គត់​ នៅ​ក្នុង​សំនួរ​នីមួយៗ ហើយ​បូក​ពិន្ទុ​​​​​ទៅ​តាម​​ចម្លើយ ដែល​អ្នក​បាន​ជ្រើសរើស បន្ទាប់​មក​​ចាំ​ទៅ​​តាម​ដាន​ទាំង​អស់​គ្នា​​នូវ​លទ្ធផល បន្ទាប់​ពី​ការ​បូក​ពិន្ទុ​សរុប​ចុង​ក្រោយ។

សូម​ឆ្លើយ​ដោយ​ភាព​ស្មោះត្រង់​ ចំពោះ​ខ្លួន​ឯង៖

១. តើ​អ្នក​មាន​លួច​ស្រលាញ់​នរណា​​ដែរ​អត់?

ក. ទេ, ខ្ញុំ​មាន​មិត្ត​ប្រុស​ហើយ = ១០ពិន្ទុ

ខ. ខ្ញុំ​មិន​សូវ​ច្បាស់​ដែរ = ៤០ពិន្ទុ

គ. មាន​ប៉ុន្តែ​មិន​​មែន​ឥលូវ​នោះ​ទេ = ៣០ពិន្ទុ

ឃ. ខ្ញុំ​ពិត​ជា​មាន​មនុស្ស​ដែល​ខ្ញុំ​លួច​ស្រលាញ់ = ២០ពិន្ទុ

២. តើ​សព្វ​ថ្ងៃ​អ្នក​​គិត​ថា​ខ្លួន​ឯង​ជា​មនុស្ស​ស្រី​បែប​ណា?

ក. រឹងរូស = ៤០ពិន្ទុ

ខ. មិន​សូវ​ខ្វាយខ្វល់​ច្រើន​ពី​សម្រស់ ហើយ​ចូល​ចិត្ត​ធ្វើ​អ្វី​ផ្សង​​ព្រេង = ៣០ពិន្ទុ

គ. សាមញ្ញ ធម្មតាៗ = ២០ពិន្ទុ

ឃ. ចូល​ចិត្ត​ភាព​ទាន់​សម័យ​ឡូយ​ឆាយ​ = ១០ពិន្ទុ

​​​​៣. ​តើ​សព្វ​ថ្ងៃ​អ្នក​មាន​ធ្លាប់​គិត​ទេ​​ថា​​ ខ្លួន​ឯង​ដូច​ជា​ត្រូវ​ជាប់​ឃុំ​គ្មាន​សេរីភាព?

ក. ធ្លាប់​គិត​យូរៗ​ម្តង = ៣០ពិន្ទុ

ខ. ធ្លាប់​គិត​គ្រប់​ពេល = ៤០ពិន្ទុ

គ. កម្រ​គិត​អីចឹង​ណាស់ = ២០ពិន្ទុ

ឃ. មិន​ដែល​ធ្លាប់​គិត​​សោះ = ១០ពិន្ទុ

៤. តើ​អ្នក​មាន​មិត្ត​ភ័ក្តិ​ច្រើន​ប៉ុន​ណា?

ក. មាន​ច្រើន​ណាស់ = ១០ពិន្ទុ

ខ. មាន​២-៣​នាក់ = ២០ពិន្ទុ

គ. មិន​សូវ​ចូល​ចិត្ត​រាប់​​អាន​មាន​មិត្ត​ច្រើន​ទេ = ៣០ពិន្ទុ

ឃ. មិន​មាន​មិត្ត​សោះ​​​តែ​ម្តង = ៤០ពិន្ទុ

៥. តើ​អ្នក​ចូល​ចិត្ត​ស្តាប់​ចម្រៀង​បែប​ណា?

ក. បទ​ពេញនិយម = ៣០ពិន្ទុ

ខ. បទ​បុរាណ = ១០ពិន្ទុ

គ. បទ​ញាក់​កន្ត្រាក់​អារម្មណ៍ = ៤០ពិន្ទុ

ឃ. បទ​ហ៊ីបហប​ = ២០ពិន្ទុ

៦. តើ​អ្នក​ចូល​ចិត្ត​តុប​តែង​មុខ​តាម​​របៀប​ណា?

ក. ផាត់​រលោង​ៗ​បែប​ធម្មជាតិ = ៣០ពិន្ទុ

ខ. ពេល​ខ្លះ​​ផាត់​ពេល​ខ្លះ​អត់ = ២០ពិន្ទុ

គ. ​ត្រូវ​តែ​តុប​តែង មុន​ចេញ​ទៅ​ក្រៅ​ម្តងៗ = ១០ពិន្ទុ

ឃ. អត់​ចូល​ចិត្ត​តុប​តែង​​សោះ = ៤០ពិន្ទុ

៧. បើ​មាន​​នរណា​ខឹង​អន់​ចិត្ត​នឹង​អ្នក តើ​អ្នក​​ធ្វើ​ដូច​​ម្តេច?

ក. ដើរ​ចេញ​ឲ្យ​ឆ្ងាយ = ៤០ពិន្ទុ

ខ. សុំទោស​ម្តង​ហើយ​ម្តង​ទៀត = ២០ពិន្ទុ

គ. ព្យាយាម​លួង​គេ = ១០ពិន្ទុ

ឃ. ចង់​ស្តាប់​ហេតុផល​ពី​គេ = ៣០ពិន្ទុ

៨. តើ​អ្នក​ចូលចិត្ត​ទៅ​ទី​ណា​ជាង​គេ?

ក. សាលារៀន = ៤០ពិន្ទុ

ខ. ដើរ​ផ្សារ = ១០ពិន្ទុ

គ. កន្លែង​លេង​កីឡា = ៣០ពិន្ទុ

ឃ. កន្លែង​លក់​សម្ភារៈ​សត្វ = ២០ពិន្ទុ

៩. តើ​អ្នក​ចូលចិត្ត​ទិញ​​អ្វី​ជាង​គេ?

ក. សៀវភៅ = ៤០ពិន្ទុ

ខ. ផ្កា = ១០ពិន្ទុ

គ. ហ្គេម = ៣០ពិន្ទុ

ឃ. គ្រឿង​តុបតែង​ខ្លួន = ២០ពិន្ទុ

១០. ជា​ទូទៅ​តើ​អ្នក​តែង​មាន​អារម្មណ៍​បែប​ណា?

ក. សប្បាយ​រីករាយ = ១០ពិន្ទុ

ខ. ក្រៀមក្រំ​ឯកា = ៤០ពិន្ទុ

គ. ភ័យខ្លាច ឆាប់​ខឹង = ២០ពិន្ទុ

ឃ. មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង = ៣០ពិន្ទុ

តើ​អ្នក​​​​បូក​​ពិន្ទុ តាម​ចម្លើយ​នីមួយៗ បាន​គ្រប់​អស់​ហើយ​ឬនៅ? បើ​គ្រប់​ហើយ​​ តោះ​ទៅ​មើល​​លទ្ធផល​​ទាំង​អស់​គ្នា។

១. ១០០ ដល់ ១៧០ ពិន្ទុ៖ ជា​មនុស្ស​ស្រី​មាន​ចរិត​ជា​ព្រះ​នាង អ្នក​ខ្វាយខ្វល់​ពី​រូប​សម្ផស្ស​ជាង​អ្វីៗ​ទាំង​អស់ ហើយ​ត្រូវ​​ចំណាយ​ពេល​វេលា​យ៉ាង​យូរ ក្នុង​ការ​តុប​តែង​ខ្លួន​ទម្រាំ​បាន​ចេញ​​ពី​ផ្ទះ​ម្តងៗ មាន​ចរិត​បែប​ Cute Cute និង​ជា​មនុស្ស​​ដែល​គ្មាន​ចំណាប់​អារម្មណ៍​ទាល់​តែ​សោះ ក្នុង​ការ​លេង​កីឡា​ផ្សេងៗ។

​២. ១៨០ ដល់ ២៥០ ពិន្ទុ៖ ជា​មនុស្ស​ស្រី​​មិន​ត្រូវ​ការ ទាម​ទារ​​ចំណាប់​អារម្មណ៍​ច្រើន ហើយ​ចូល​ចិត្ត​ធ្វើ​អ្វី ដែល​មនុស្ស​ស្រី​​​ទូទៅ​ធ្វើ ដោយ​មិន​ចង់​​មាន​ភាព​លេច​ធ្លោ​លើស​គេ​លើស​ឯង​​​​ពេក​នោះ​ទេ ភាព​សាមញ្ញ​ជា​ចំណង់​ចំណូល​ចិត្ត​របស់​គេ។

៣. ២៦០ ដល់ ៣២០ ពិន្ទុ៖ ជា​មនុស្ស​ស្រី​ម៉ឺងម៉ាត់​ មាន​សមត្ថភាព​ខ្ពស់ ​រាល់​ពេល​ធ្វើ​អ្វី​មួយ​តែង​មាន​​ជំហរ​​ជឿជាក់​លើ​ខ្លួន​ឯង។ ពេល​ខ្លះ​មិត្ត​ភ័ក្តិ​ ​អាច​គិត​ថា​អ្នក​ជា​មនុស្ស​រឹង​រូស ប៉ុន្តែ​គ្មាន​អ្វី​​អាច​រារាំង​អ្នក មិន​ឲ្យ​ធ្វើ​អ្វី​​ដែល​ជា​ខ្លួន​ឯង​នោះ​ទេ។

៤. ៣៣០ ដល់ ៤០០ ពិន្ទុ៖ ជា​​មនុស្ស​ស្រី​អង់​អាច​​ក្លាហាន ​តែង​ធ្វើ​អ្វី​បែប​ផ្សង​ព្រេង មិន​ខ្លាច​ក្នុង​ការ​ប្រឈម​នឹង​ឧបសគ្គ ហើយ​ក៏​មិន​ចូល​ចិត្ត​ស្លៀក​​ពាក់​​ខោអាវ​ណា​ មាន​​ម៉ូដ​សាំញ៉ាំ​ច្រើន​ដែរ ទោះ​​បី​​ជា​ពេល​​ចេញ​ទៅ​​ដើរ​លេង​ខាង​ក្រៅ​ជាមួយ​មិត្តភ័ក្តិ ក៏​ចូល​ចិត្ត​​តែ​ស្លៀក​ពាក់​បែម​សាមញ្ញៗ ឬ​បែប​កីឡា​ដែរ។

ចុះ​អ្នក​វិញ​ ចូល​ប្រភេទ​ទី​ប៉ុន្មាន​ដែរ​ទៅ?

ចុចអាន​បន្ត៖

ប្រភព៖ Alphatests

ប្រភព៖ YouTube ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម