កុំ​ប្រញាប់​ស្រឡាញ់​នរណា​ម្នាក់​អី បើ​អ្នក​នៅ​តែ​មាន​រឿង​នេះ​ជាប់​នឹង​ខ្លួន

  • អង្គារ, 5 មិថុនា 2018 09:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ស្រឡាញ់​គ្នា​ត្រូវ​តែ​មាន​ហើយ តែ​បើ​ពេល​ខ្លះ​អ្នក​អាច​ទុក​ឱកាស​ឲ្យ​ខ្លួន​ឯង​នៅ​ម្នាក់​ឯង​បាន​យូរ​ក៏​ល្អ​ដែរ។ អ្វី​ដែល​សំខាន់​ជាង​នេះ​ទៀត​បើ​អ្នក​មើល​ខ្លួន​ឯង​ថា​នៅ​មាន​ចំណុច​នេះ​នៅ​ជាប់​ខ្លួន​នៅ​ឡើយ​ទេ កុំ​ប្រញាប់​ស្រឡាញ់​នរណា​អី ព្រោះ​លទ្ធផល​គឺ​មិន​សូវ​ល្អ​ឡើយ៖

១. អ្នក​ម្នាក់​ឯង​មក​ជា​យូរ​ហើយ

មាន​មនុស្ស​ជា​ច្រើន​គិត​ថា​ការ​នៅ​ម្នាក់​ឯង ពិត​ជា​ឯកា​ណាស់ តែ​ការ​ពិត​ម្នាក់​ឯង​មិន​មែន​មាន​ន័យ​ថា​ឯកា​នោះ​ទេ។ បើ​អ្នក​នៅ​ម្នាក់​ឯង​ជា​យូរ​មក​ហើយ អ្នក​មិន​ចាំ​បាច់​ស្រឡាញ់​អ្នក​ណា​ក៏​បាន ព្រោះ​បែប​នេះ​អាច​ឲ្យ​អ្នក​រីករាយ​ជាង​ពេល​អ្នក​មាន​នរណា​ម្នាក់។ អ្នក​អាច​ទៅ​ណា​មក​ណា​យ៉ាង​ល្អ​ដោយ​មិន​ចាំ​បាច់​មាន​សម្ពាធ​ពី​អ្នក​ណា​ទាំង​អស់ ហើយ​ក៏​មិន​ចាំ​បាច់​ពិបាក​ចិត្ត​ជា​សង្សារ​ដែរ។ ពេល​មាន​ស្នេហា​គឺ​មាន​បញ្ហា​ច្រើន​ណាស់​នឹង​រត់​មក​រក​អ្នក ដូច្នេះ​បើ​អ្នក​ទម្លាប់​ជាមួយ​ជីវិត​ម្នាក់​ឯង​ហើយ គួរ​តែ​បន្ត​ទៅ​ទៀត​តាម​តែ​អាច​ធ្វើ​បាន។

រូបតំណាង

**២. អ្នក​នៅ​ជាប់​ជំពាក់​ជាមួយ​អតីតកាល**

បើ​អ្នក​នៅ​តែ​រស់​នៅ​ជាមួយ​អតីតកាល គួរ​កុំ​ទទួល​យក​អ្នក​ណា​អី​ព្រោះ​អ្នក​នឹង​ធ្វើ​បាប​ចិត្ត​មនុស្ស​ម្នាក់​ទៀត​ដែល​ស្រឡាញ់​អ្នក។ ត្រូវ​ចាំ​ថា​អតីតកាល​មិន​អាច​មក​មក​រស់​នៅ​ជាមួយ​បច្ចុប្បន្ន​ទេ ព្រោះ​ធ្វើ​បែប​នេះ​នឹង​មាន​មនុស្ស​ឈឺចាប់​កាន់​តែ​ច្រើន។ ព្យាបាល​ខ្លួន​ឲ្យ​ជា​ពី​របួស​ពីមុន​សិន​សឹម​ដាក់​ចិត្ត​ស្រឡាញ់​នរណា​ម្នាក់​ទៀត ព្រោះ​បើ​នៅ​តែ​ឈឺ​វា​នឹង​តាម​លង​អ្នក ហើយ​ធ្វើ​ឲ្យ​អ្នក​ខ្លាច​មិន​អាច​សប្បាយ​ចិត្ត​នឹង​ពេល​វេលា​ដែល​អ្នក​មាន​ទេ។

៣. អ្នក​នៅ​មិន​ទាន់​រក​ឃើញ​មនុស្ស​ដែល​ត្រូវ​ចិត្ត

បើ​ម្នាក់​នោះ​មិន​មែន​ជា​មនុស្ស​ដែល​អ្នក​ចង់​បាន​ទេ កុំ​ស្រឡាញ់​គេ​អី កុំ​មាន​ស្នេហា​អី​ល្អ​ជាង ព្រោះ​មិន​យូរ​ទេ​អ្នក​នឹង​ដើរ​ចេញ។ នៅ​ពេល​អ្នក​ទទួល​អ្នក​ណា​ដែល​ខុស​ពី​អ្វី​ដែល​ខ្លួន​ចង់​បាន នោះ​មិន​មែន​ជា​រឿង​ពិត​ប្រាកដ​សម្រាប់​អ្នក​ទេ។ បដិសេធន៍​គេ​ទៅ​បើ​គេ​នោះ​មិន​មែន​ជា​ប្រភេទ​ដែល​អាច​កាន់​ដៃ​អ្នក​ទៅ​ដល់​ជីវិត​ចុង​ក្រោយ​ទេ កុំ​បោក​ចិត្ត​​គេ ហើយ​ក៏​កុំ​បង្ខំ​ខ្លួន​ឯង​ឲ្យ​រស់​នៅ​ជាមួយ​មនុស្ស​ដែល​ខ្លួន​មិន​ចង់​នៅ។

រូបតំណាង

៤. អ្នក​មិន​ទាន់​ត្រៀម​ខ្លួន​ហើយ

ធ្លាប់​គិត​អត់​ថា​ពេល​ស្រឡាញ់​អ្នក​ណា​ម្នាក់​អាច​នឹង​ឈឺចាប់? ហើយ​អ្នក​ធ្លាប់​ត្រៀម​ខ្លួន​នៅ​បើ​ពេល​នោះ​មក​ដល់? អ្នក​ធ្លាប់​ត្រៀម​ខ្លួន​ទទួល​យក​ចំណុច​មិន​ល្អ​ដែល​គេ​មាន​អត់?​ អ្នក​ត្រៀម​ខ្លួន​នៅ​ពេល​ដែល​ទៅ​ណា​មក​ណា​អ្នក​ត្រូវ​ប្រាប់​គេ​គ្រប់​ពេល ទៅ​ណា​ជាមួយ​មនុស្ស​ភេទ​ផ្ទុយ​គ្នា​ក៏​ពិបាក ចង់​មាន​សេរី​ភាព​ខ្លះ​ក៏​ពិបាក។ បើ​អ្នក​ត្រៀម​ហើយ​នោះ​អ្នក​អាច​មាន​ស្នេហា​បាន​ហើយ តែ​បើ​នៅ​គួរ​តែ​នៅ​ម្នាក់​ឯង​ទៀត​ទៅ។

៥.​ អ្នក​ជា​មនុស្ស​មិន​សូវ​ចេះ​ខ្វល់​ ចេះ​ទ្រ ចេះ​លួង

បើ​មិន​សូវ​ពូកែ ឬ​មិន​ចេះ​សោះ​នោះ​ក៏​មិន​កើត​ដែរ ព្រោះ​រវាង​មនុស្ស​២​នាក់​ត្រូវ​មាន​ការ​លួងលោម ការ​ខ្វល់ខ្វាយ​ច្រើន ដូច្នេះ​បើ​អ្នក​មិន​អាច​សម្រប​ខ្លួន​នឹង​រឿង​ទាំង​នេះ​ទេ មិន​យូរ​ឡើង​វា​ក៏​រលាយ​ដែរ។ ចិត្ត​ធ្ងន់ អត់ធ្មត់ អភ័យ​ត្រូវ​តែ​មាន​បើ​អ្នក​ចង់​ឲ្យ​មនុស្ស​២​នាក់​នៅ​ជាមួយ​គ្នា​បាន​យូរ​អង្វែង។

រូបតំណាង

ម្នាក់​ឯង​សិន​ក៏​ល្អ​ដែរ មិន​ចាំបាច់​ស្មុគស្មាញ​ច្រើន មិន​បាច់​គិត​ច្រើន ហើយ​មាន​សេរី​ភាព​ច្រើន​ទៀត៕

ចុចអាន៖១០​ចំណុច​កូន​ស្រី​ត្រូវ​​ចាំ​ជាប់​ក្នុង​ចិត្ត មុន​​ពេល​រៀបការ ទើប​មិន​ឈឺចាប់​នៅ​ពេល​ក្រោយ

ប្រភព៖ Guu ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម
អត្ថបទថ្មី