មកដឹងបន្ថែមនូវគ្រាមភាសាអ្នកសៀមរាប និងអ្នកបន្ទាយមានជ័យ
- 2018-06-06 06:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងបន្ថែមនូវគ្រាមភាសាអ្នកសៀមរាប និងអ្នកបន្ទាយមានជ័យ
សៀមរាបនិងបន្ទាយមានជ័យ មានរយៈចម្ងាយប្រមាណ ១៣០គីឡូម៉ែតឆ្ងាយពីគ្នាតែប៉ុណ្ណោះ ដូច្នេះហើយពាក្យខ្លះ ដែលជាក្រៀមភាសា សម្រាប់ប្រើប្រាស់នៅក្នុងការសន្ទនាប្រចាំថ្ងៃ គឺមានភាពស្រដៀងឬដូចគ្នាតែម្តង វាអាស្រ័យទៅតាមតំបន់ដែលប្រជាពលរដ្ឋរស់នៅ។
សោ = អស់កំលាំង ឧទាហរណ៍៖ ជិះយន្តហោះយូរពេកសោណាស់។
យ៉ាក= ពិបាក ឧទាហរណ៍៖ ការងារនេះយ៉ាកអត់?
រ៉ណា = នរណា ឧទាហរណ៍៖ រ៉ណាគេមកលេងហ្នឹង?
ស្នំតើ = សមតើ ល្អជាតើ ឧទាហរណ៍៖ ឯងស្លៀកមួយឈុតនេះស្នំតើ។
កិញ ឬ ប៉ិន = ពូកែ ឬ ប្រសព្វ ឧទាហរណ៍៖ កូននេះកិញមែន។
ល្អែង, រអែង = ឧស្សាហ៍ ឬក្រែងចិត្ត ឧទាហរណ៍៖ ធ្វើអីគ្មានល្អែងចិត្តគេសោះ។
ល្ពោត = ត្របែក ឧទាហរណ៍៖ ខ្ញុំចូលចិត្តញ៉ាំល្ពោត។
ល្អៀក = ត្រលាន់ ខ្ពើម ឧទាហរណ៍៖ ញ៉ាំបឺហ្គឺរាល់ថ្ងៃល្អៀកណាស់។
ថ្លៃប្លា = ថ្លៃប៉ុនណា ឧទាហរណ៍៖ កាបូបនេះថ្លៃប្លា?
ដិញ = ដឹង ឧទាហរណ៍៖ ខ្ញុំមិនដិញ។
ហាប់ណុង = ស្ទើរតែ ជិត ឧទាហរណ៍៖ ភ័យហាប់ណុងស្លាប់។
ទឹកជា = ទឹកសាបធម្មតា (ទឹកពាង ទឹងអណ្តូង លើកលែងទឹកដាំពុះ ទឹកតែ) ឧទាហរណ៍៖ យកទឹកជាឲ្យមួយធុងមក។
ផន់ = របស់ (បញ្ជាក់កម្មសិទ្ធិ), ឧទាហរណ៍៖ នេះជាផ្ទះផន់ញ៉ុម។
មៀវ = ឆ្មារ ឧទាហរណ៍៖ មៀវនេះ Cute ម្ល៉េះ?
តាណេះ តាណុះ = ទីនេះ ទីនោះ ឧទាហរណ៍៖ ម្តងទៅតាណេះ ម្តងទៅតាណុះ។
អង់កាឡុប = សំបកកង់ ឧទាហរណ៍៖ អង់កាឡុបឡានខ្ញុំដល់ថ្ងៃប្តូរហើយ។
សំអែល = ពោះវៀនកង់ ឧទាហរណ៍៖ ថ្ងៃនេះបែកសំអែល។
ចុះ = មើម, ឧទាហរណ៍៖ ចុះត្រាវ ចុះឈូក។
ស្លល្វែក្តាម = សម្លខួក្តាម ឧទាហរណ៍៖ ស្លល្វែក្តាមឆ្ងាញ់ណាស់។
បោះ = របស់ ឧទាហរណ៍៖ បោះខ្ញុំទេ។
ជុំ = ផង ជាមួយ ឧទាហរណ៍៖ ទៅខួបកំណើតជុំអ្នកណា?
កំប៉េស = ច្រើនណាស់ ឧទាហរណ៍៖ ផ្សារទំនើបទើបតែបើក មនុស្សកំប៉េស។
ណឺ = ណា (ប្រើដើម្បីសុំ), ឧ. ត្រូវស្រលាញ់គ្នាឲ្យបានយូរណឺ។
សាច់មាន់ = ជ្រាំងខ្នុរ ឧទាហរណ៍៖ ជ្រាំងខ្នុរនេះស្វិតណាស់។
សន្លុះ = តឺនុយដាក់អាវក្នុងខោរឺសំពត់ ឧទាហរណ៍៖ កូនសិស្សត្រូវស្លៀកពាក់សន្លុះអោយបានសមរម្យ។
ស្តុយ សន្តុយ = ស្អីគេ ឧទាហរណ៍៖ ស្តុយហ្នឹង?
ប្រោ = អត់ស្អាត, ឧ. រូបរាងប្រោដូចខ្ញុំ មានអ្នកណាស្រលាញ់?
ដង្គត់ = គល់ឈើ ឧទាហរណ៍៖ នំនេះឡើងរឹងដូចដង្គត់។
ឆងរ៉ង = ប្រឡាយទឹក ឧទាហរណ៍៖ ផ្ទះគាត់នៅជាប់ឆងរ៉ង។
ឡាម៉េច = ឧទាហរណ៍៖ យ៉ាងម៉េច ឧទាហរណ៍៖ ហើយវាចេះតែឡាម៉េច?
យាយអុយ = និយាយអ្វី ឧទាហរណ៍៖ ឯងយាយអុយ ខ្ញុំស្តាប់មិនយល់។
ការដែលដេញ = មិនដែលដឹង ឧទាហរណ៍៖ ខ្ញុំការដែលដេញសោះ។
ចុចអានបន្ត៖