កុំនិយម​ដាក់​ឈ្មោះ​កូន​ជា​ភាសាបរទេស​ពេក មក​មើល​​ឈ្មោះ​ខ្មែរ ពិរោះៗ​ ហើយ​មាន​​អត្ថន័យ​ល្អៗទៀត

  • 2018-04-12 08:40:00
  • ចំនួនមតិ 5986 | ចំនួនចែករំលែក 16028

មនុស្ស​ភាគ​ច្រើន​សម័យ​​​ថ្មី​នេះ​​និយម​ដាក់​ឈ្មោះ​កូន​​ជា​ភាសា​បរទេស ​ដើម្បី​ឱ្យ​ទាន់​សម័យ​ និង​គិតថា​ឈ្មោះ​បរទស​ពីរោះ ស្រួល​ហៅ។ យ៉ាង​ណា​មិញ​ ​កើត​មក​មាន​សញ្ជាតិ​ជា​ខ្មែរ ​ឪពុក​ម្តាយ​​គួរ​ដាក់​ឈ្មោះ​ឲ្យ​កូន​​ជា​ភាសា​ជាតិ​ ​ដែល​សំនៀង​ក៏​ពិរោះ​ស្តាប់ និង​មាន​អត្ថន័យ​ល្អ។

ខាង​ក្រោម​នេះ​​​គឺ​ជា​ឈ្មោះ​ខ្លះៗ ដែល​ កញ្ញា បាន​ដក​ស្រង់​ចេញ​ពី សៀវភៅ​ក្បួន​មហាទក្សា ដែល​ជា​ស្នាដៃ​សហការ​គ្នា រវាង​ពុទ្ធសាសនបណ្ឌិត្យ និង បណ្ណាល័យ​អេឡិចត្រូនិក​ខ្មែរ។ បើ​​បាន​អាន​មួយ​ត្រួស ប្រាកដ​ជា​មាន​អារម្មណ៍​ស្រឡាញ់​ឈ្មោះ​ជា​របៀប​ខ្មែរ។​

កុសល = អ្នក​ឈ្លាស​វៃ

ពិចិត្រ = ល្អ​ប្លែក

ខេមា = អ្នក​ក្សេមក្សាន្ត

កុសុមា​= អ្នក​ដូចជា​ផ្កា

សិទ្ធិកា = ដំណើរ​ធ្វើ​ឲ្យ​សម្រេច​ប្រយោជន៍

បុស្បា =  ផ្កា​គ្រប់​យ៉ាង

អមរា​ = ទេវតា

លក្ខណា = នារី​ឥត​មាន​ទាស់​ឆ្គង តាម​ដោយ​គន្លង

បញ្ញា = អ្នក​មាន​​ប្រាជ្ញា

ធីតា = កូន​ស្រី

ចក្រាវុធ = អ្នក​មាន​ចក្រ​ជា​អាវុធ (វិស្ណុ)

ចន្ទបុត្ត​ = កូន ឬ ធីតាព្រះចន្ទ

តេជសី = អ្នក​មាន​តេជះ

សោភា = ល្អ ហ្មត់ហ្មង ភ្លឺ​ត្រចះ​ត្រចង់

សុចិត្រ = អ្នក​ចិត្ត​ល្អ

អាទិច្ចវង្ស = អ្នក​មាន​ពូជ​ពង់​ដូច​ព្រះ​អាទិត្យ

មុនិ = អ្នក​​ប្រាជ្ញា

វិជ័យ = អ្នក​មាន​ជ័យ​អង់អាច

វិសុទ្ធ​= អ្នក​ស្អាតស្អំ

វីរ: = អ្នក​អង់​អាច

កល្យាណី = ស្រីល្អ

ទេវី = អ្នក​ដូច​ទេព្ដា

ទេពី​ =  ភរិយា​ធំ​របស់​ព្រះ​សម្មតិ​ទេព គឺ​ស្ត្រី​​ជា​ភរិយា​នៃ​ក្សត្រ​ទ្រង់​រាជ្យ ដែល​ស្ដេច​បាន​អភិសេក​តាំង​ពេញ​ទី​ជា​អគ្គមហេសី

សុជាតា = ឈ្មោះ​មនុស្ស​មាន​បុណ្យ​វាសនា​ខ្ពង់ខ្ពស់​ ក្នុងសម័យ​ព្រះពុទ្ធ

វេស្សភូ = ឈ្មោះ​មនុស្ស​មាន​បុណ្យ​វាសនា​ខ្ពង់ខ្ពស់​ ក្នុងសម័យ​ព្រះពុទ្ធ

ស្រលាញ់​ឈ្មោះ​មួយ​ណា​ដែរ? អាច​កត់​ទុក​បាន​ណា!

អត្ថបទ៖ ដេត ឈុនអ៉ី

យោងតាមសៀវភៅ ក្បួនមហាទក្សា