មនុស្ស​តឹងតែង​ចំពោះ​ខ្លួនឯង​ហួសហេតុ​ពេក ភាគច្រើន​មាន​សញ្ញា​ទាំង​នេះ

  • 2018-06-05 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចង់​ក្លាយ​ជា​មនុស្ស​ល្អ ពិតជា​ត្រូវ​ខិតខំ​ដាក់​វិន័យ​ខ្លួនឯង​ឲ្យ​តឹងរ៉ឹង​បន្តិច​ហើយ ប៉ុន្តែ​បើ​ជ្រុល​ពេក ក៏​ជា​រឿង​ហួសហេតុ​មួយ​ដែរ។ ៩ សញ្ញា​ខាងក្រោម​នេះ បញ្ជាក់​ថា​អ្នក​កំពុង​តឹងតែង​នឹង​ចំពោះ​ខ្លួនឯង​ជ្រុល​ពេក​ហើយ៖

.អ្នក​មិន​ត្រេកត្រអាល​នឹង​ពាក្យ​សម្ដី​សរសើរ​របស់​អ្នក​ដទៃ ទោះជា​ខ្លួនឯង​ធ្វើ​បាន​ល្អ​យ៉ាង​ណា​ក៏​ដោយ។

.នៅ​ពេល​ដែល​អ្នក​មាន​កំហុស​ឆ្គង អ្នក​មាន​អារម្មណ៍​ថា​ខ្លាច​អ្នក​ដទៃ​ជុំវិញ​ខ្លួន​សើចចំអក។

.អ្នក​មើល​មិន​ឃើញ​ពី​សមិទ្ធផល​ធំ​ៗ​របស់​ខ្លួនឯង ហើយ​នៅ​ពេល​មាន​នរណា​ម្នាក់​អបអរសាទរ​ដែល​អ្នក​ក្នុង​ការ​ទទួល​បាន​ជោគជ័យ អ្នក​នឹង​ឆ្លើយ​ដោយ​បន្ទាប​ខ្លួនឯង។

.អ្នក​ប្រៀបធៀប​ខ្លួន​ឯងទៅ​នឹង​អ្នក​គ្រប់គ្នា ដែល​នៅ​ជិត​ ហើយ​អ្នក​តែងតែ​រក​អ្វី​មួយ​ដែល​ពួកគេ​មាន និង​អ្នក​គ្មាន។ ជា​ទូទៅ​អ្នក​មាន​អារម្មណ៍​ថា​អន់​ជាង​គេ។

.អ្នក​បន្ទោស​ខ្លួនឯង នៅ​ពេល​ដែល​ត្រូវ​បាន​បដិសេធ ឬ​នៅ​ពេល​ដែល​នរណា​ម្នាក់​ចាកចេញ។

រូបតំណាង

**៦**.អ្នក​បោះបង់ចោល​មុន​នឹង​ដឹង​ថា​មិន​ទាន់​សម្រេច​បាន ឬ​អត់ ព្រោះ​អ្នក​មើល​ឃើញ​ថា​លំបាក ហើយ​ពេល​ធ្វើ​ទៅ​ខ្លាច​មិន​បាន​ជោគជ័យ​ នាំ​​ឲ្យខ្មាស​គេ។

.អ្នក​តែងតែ​មាន​ភាព​តានតឹង​ដោយ​ខ្លួនឯង នៅ​ពេល​អ្នក​គិត​ពី​អ្វី​មួយ​នា​ពេល​អនាគត។

.នៅ​ពេល​អ្នក​និយាយ​អំពី​ខ្លួនឯង ពាក្យ​តែ​មួយ​គត់​ដែល​ចេញ​ពី​មាត់​របស់​អ្នក​គឺ អវិជ្ជមាន។ អ្នក​មិន​ដែល​និយាយ​ល្អ ដើម្បី​ពី​ខ្លួនឯង​ឡើយ។

.អ្នក​តែងតែ​សុំទោស ទោះ​ជា​មិន​បាន​ប្រព្រឹត្ត​អ្វី​ក៏​ដោយ។ អ្នក​តែងតែ​គិត​ថា កំពុង​រំខាន​នរណា​ម្នាក់​ដោយ​គ្រាន់​តែ​ឃើញ​គេ​រវល់​បន្តិច​សោះ៕

ចុចអាន៖មាន​រឿង​ឈឺចាប់​រត់​មក​រកអ្នកច្រើន​ពេក គួរ​តែ​ប្រើ​វិធីនេះ​ដើម្បីសម្រាកខ្លះ

ប្រភព៖ positivethingsonly ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម