មាន​រឿង​ឈឺចាប់​រត់​មក​រកអ្នកច្រើន​ពេក គួរ​តែ​ប្រើ​វិធីនេះ​ដើម្បីសម្រាកខ្លះ

  • 2018-06-04 04:29:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​អារម្មណ៍​ថា​ហត់ណាស់​មែនទេ​ជាមួយ​ជីវិត​រាល់​ថ្ងៃ? អស់​ពី​រឿង​មួយ​ចូល​រឿង​មួយ ហើយ​វិបត្តិ​ផ្លូវ​ចិត្ត​ក៏​កាន់​តែ​កើន​ឡើង​មិន​ស្រក​សោះ។ បើ​កំពុង​មាន​អារម្មណ៍ថា​ហត់នឿយ​ខ្លាំង គួរ​តែ​សាកវិធី​នេះ​ដើម្បី​បន្ធូរ​ការ​ស្មុគស្មាញ​ខ្លះ៖

១. ចេញ​ទៅមើល​ពិភពលោក​ខាង​ក្រៅ

គួរ​តែ​ចំណាយ​ពេល​ដើរ​ចេញ​ទៅ​ក្រៅ មើល​ការ​រស់​នៅ​ផ្សេង​ៗ​ដែល​អ្នក​មិន​ធ្លាប់​ជួប ធ្វើ​ដំណើរ​ទៅ​កន្លែង​ដែល​អ្នក​មិន​ទាន់​បាន​ទៅ និង​រស់​នៅ​ជាមួយ​ជីវភាព​ដែល​អ្នក​មិន​ធ្លាប់​ស្គាល់។ ពេល​នោះ​អ្នក​នឹង​លែង​មាន​អារម្មណ៍​ថា​ហាត់​នឿយ​ជាមួយ​ជីវិត​ទៀត​ហើយ ព្រោះ​ពេល​ខ្លះ​អ្នក​អាច​រក​ឃើញ​អ្វី​មួយ​ដែល​ជា​កម្លាំង​ចិត្ត​សម្រាប់​ជីវិត​អ្នក​ទៀត​ផង។

រូបតំណាង

**២. ល្អ​ចំពោះ​ខ្លួន​ឯង**

ដក​ខ្លួន​ចេញ​ពី​រឿង​រ៉ាវ​ដែល​មិន​ល្អដើម្បី​យក​ពេល​មើល​ថែ​ខ្លួន​ឯង និងធ្វើ​អ្វី​ដែល​អ្នក​ចង់​ធ្វើ​ដើម្បី​ឲ្យ​ខួរក្បាល និងចិត្ត​ជ្រះ​ស្រឡះ​។ មាន​រឿង​ខ្លះ​បំភ្លេច​បាន​គួរ​តែ​បំភ្លេច ព្រោះ​ទោះ​ចាំ​ក៏​គ្មាន​អី​ល្អ​ដែរ​ក្រៅ​ពី​ពេញ​តែ​ខួរក្បាល និង​កើត​ទុក្ខ​ប៉ុណ្ណោះ

៣. សាកល្បង​អ្វី​ដែល​ថ្មី

ធ្លាប់ហែលទឹកអត់? ធ្លាប់​ទៅ​ណា​មក​ណា​តែ​ម្នាក់​ឯង​អត់? បើ​នៅ​អ្នក​គួរ​តែ​សាក​ព្រោះ​វា​អាច​ជួយ​អ្នក​បាន​ច្រើន​ណាស់​ក្នុង​ការ​បន្ធូរ​ភាព​ស្មុគស្មាញ​ចេញ​ពី​ជីវិត។ វា​អាច​ឲ្យ​អ្នកមាន​អារម្មណ៍​ថា​ប្លែក និង​អាច​រក​ឃើញ​រសជាតិជីវិត​បាន​ច្រើន​ជាង​ពេល​អ្នក​ចំណាយ​តែ​ក្នុង​រឿង​ដដែលៗ។

រូបតំណាង

៤. ប្រើ​ពេល​ចុង​សប្ដាហ៍​របស់​អ្នក​ឲ្យ​មាន​តម្លៃ

​ប្រហែល​ពេញ​មួយ​សប្ដាហ៍​នេះ​អ្នក​ចំណាយ​ថាមពល ចំណាយ​ខួរ​ក្បាល​ច្រើន​ពេក​ហើយ ដូច្នេះ​គួរ​តែ​សម្រាក​ហើយ មិន​គួរ​យក​ពេល​ទៅ​គិត​រឿង​ការ​ងារ រឿង​អត់​ប្រយោជន៍​ទៀត​នោះ​ទេ គួរ​តែ​ចំណាយ​ពេល​នេះ ទៅ​លំហែ​កាយ ដើរ​ផ្សារ មើល​កុន ហែល​ទឹក ច្រៀង រាំ ដើម្បី​យក​កម្លាំង​បន្ត​នៅ​ក្នុង​ថ្ងៃ​បន្ទាប់​ទៀត។

៥. ដើរ​ចេញ​ពី​កន្លែង និងមនុស្ស​ដែល​អ្នក​មិន​ចង់​ជួប

គេច​បាន​គួរ​តែ​គេច ព្រោះ​ពេល​ដែល​ជួប​មនុស្ស​ដែល​អ្នក​មិន​ចង់​ជួប​វា​គ្មាន​បាន​អី​មក​វិញ​ក្រៅ​ពី​ការ​មិន​សប្បាយ​ចិត្ត​នោះ​ទេ។ ម្យ៉ាង​ទៀតបើ​កន្លែង​នោះ​ជា​កន្លែង​ដែល​អ្នក​មិន​ចង់​នៅ គួរ​តែ​ចាក​ចេញ​បើ​អាច កុំ​ទ្រាំ​រហូត​ដល់​អ្នក​ស្អប់​ពិភពលោក​នេះ​ទាំង​មូល។

រូបតំណាង

ពេល​ខ្លះ​គួរ​តែ​គិត​ពី​ខ្លួន​ឯង​ខ្លះ រឿង​អី​ដើរចេញ​បាន គួរ​តែ​ដើរចេញ កុំ​ទទួល​វា​មក​ឱប​ជាប់​ទ្រូង​ច្រើន​ពេក៕

ចុចអាន៖ជីវិត​ពេល​ខ្លះ​ក៏​ហត់នឿយ​ខ្លាំង តែ​កុំ​បោះបង់​ព្រោះ​វា​ក៏​នៅ​មាន​រឿង​ស្រស់ស្អាត​ជា​ច្រើន​ទៀត​ដែរ

ប្រភព៖ Careergirldaily ប្រែ​សម្រួល៖ ផេង ផលធិតា