ស្រីៗត្រូវដឹង មនុស្សប្រុសល្អគេមិនធ្វើរឿង ៥ យ៉ាងនេះឡើយ ទោះបីត្រូវបង្ខំចិត្តក៏ដោយ
- 2018-06-05 02:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីៗត្រូវដឹង មនុស្សប្រុសល្អគេមិនធ្វើរឿង ៥ យ៉ាងនេះឡើយ ទោះបីត្រូវបង្ខំចិត្តក៏ដោយ
ពាក្យចាស់ពោលថា «ឃ្លានឆ្ងាញ់ ស្រលាញ់ល្អ» ត្រូវចំពោះគូរស្នេហ៍ដែលស្រលាញ់គ្នាខ្លាំងដល់កម្រិតមួយដែលមើលកំហុសគ្នាភ្លាមៗលែងឃើញហើយ គឺនិយាយឲ្យចំងប់ងុលនឹងការស្រលាញ់ងើបមុខលែងរួចតែម្ដង។ ជាពិសេសមនុស្សស្រីហាក់មានចិត្តទោរទន់ខ្លាំងទៅនឹងការស្រលាញ់នេះជាងបុរស និងតែងលើកលែងទោសឲ្យមនុស្សដែលខ្លួនស្រលាញ់ជានិច្ច។ ប៉ុន្តែស្រីៗត្រូវចាំថាមនុស្សប្រុសដែលល្អ គឺដាច់ខាតមិនធ្វើរឿងទាំង ៥ យ៉ាងនេះទេ បើគេធ្វើអ្នកគួរតែគិតឡើងវិញហើយរកផ្លូវចាកចេញ។
១. លើកដៃវាយមនុស្សស្រី
មិនថាខឹងប៉ុណ្ណានោះទេ មនុស្សប្រុសល្អមិនប្រើកម្លាំងបាយតទល់នឹងមនុស្សស្រីឡើយ។ បើពាក្យស្លោកប្រទេសលោកខាងលិចមួយនិយាយថា «មនុស្សប្រុសមិនវាយមនុស្សស្រីទេ ទោះវាយដោយប្រើផ្កាក៏ដោយ»។ ការវាយមនុស្សស្រី គឺជារឿងអន់មួយដែលប្រុសល្អជៀសវាង។
២. យកលេសថាគេបង្ខំ
មនុស្សល្អមិនប្រើលេសថា ត្រូវបានបង្ខំចិត្ត ឬចូលស្ទឹងតាមបទ ដើម្បីក្បត់ចិត្តដៃគូរនោះទេ។ ពួកគេនឹងបដិសេធន៍រាល់សំណើណាមួយដែលធ្វើទៅមិនគប្បីជាមួយដៃគូ។
៣.និយាយកុហក និងលេបសំដី
ប្រុសល្អមិនកុហកលេបសំដី ហើយសន្យាខ្យល់នោះទេ។ ពួកគេគោរពពាក្យសន្យា និងទទួលខុសត្រូវចំពោះសម្ដីខ្លួន។ ចំពោះមនុស្សប្រុសដែលលេបសំដី ធ្វើមិនបានដូចមាត់ មិត្តនារីគួរសង្កេត និងពិចារណាខ្លួនឯងចុះ។
៤.ប្រច័ណ្ឌខុសរឿង
ប្រច័ណ្ឌ គឺមកពីការស្រលាញ់ ប៉ុន្តែកុំដល់ចំណុចមួយរហូត សូម្បីតែប្រើខ្យល់ដកដង្ហើមរួមគ្នាជាមួយមនុស្សប្រុសដទៃមិនបាន។ ការហួងហែងបែបនេះមិនមែនជាការត្រឹមត្រូវនោះទេ។
៥.មាត់ឥតគម្រប
ជាជំពូកមនុស្សប្រុសមាត់ដាច និយាយច្រើន និងពន្លើសប្រាប់ពីម្នាក់ទៅម្នាក់ទៀត។ ចុងក្រោយទោះគេចាប់បានក៏មិនសារភាពនៅសុខចិត្តរស់នៅក្នុងភាពកុហកដែលមានតែខ្លួនឯងដឹងនេះ។ មនុស្សប្រុសល្អគឺមិនធ្វើបែបនេះជាដាច់ខាត៕
ចុចអាន៖ប្រពន្ធចូលចិត្តប្រចណ្ឌប្តី ត្រូវដឹងពីរឿង ៧ យ៉ាងនេះសិន ដើម្បីកុំឲ្យឈានទៅបែកបាក់គ្នា