ពីក្រោយភាពរឹងមាំរបស់មនុស្សស្រីម្នាក់ សុទ្ធតែជាមេរៀនឈឺចាប់ដែលគ្មានអ្នកណាមើលឃើញ
- 2018-06-01 08:07:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពីក្រោយភាពរឹងមាំរបស់មនុស្សស្រីម្នាក់ សុទ្ធតែជាមេរៀនឈឺចាប់ដែលគ្មានអ្នកណាមើលឃើញ
គ្រប់គ្នាតែងសរសើរនាងថា នាងជាមនុស្សស្រីដ៏រឹងមាំម្នាក់ នាងតែងតែរីករាយ និងមិនងាយបាក់ស្បាតពីមានបញ្ហាកើតឡើង។
គ្រប់គ្នាតែងតែប្រាថ្នាចង់បាននារីដែលរឹងមាំម្នាក់ជាដៃគូ ព្រោះពួកគេគិតថានាងនឹងអាចកាន់ដៃគេឆ្ពោះទៅកន្លែងដែលជោគជ័យ។ នាងត្រូវបានគ្រប់គ្នាចាប់អារម្មណ៍នឹងច្រណែនជីវិតដ៏រីករាយរបស់នាង ច្រណែននឹងភាពរឹងមាំដែលនាងមាន ហើយគិតថានាងជាមនុស្សដែលសំណាងព្រោះនាងគ្មានជីវិតដែលលំបាក និងការឈឺចាប់ដែលហ៊ុមព័ទ្ធនាង។
តើអ្នកណាដឹងទៅថា នៅពីក្រោយភាពរឹងមាំ និងស្នាមញញឹមទាំងនោះ មានទឹកភ្នែកជាច្រើនតំណក់ ភាពឈឺចាប់ជាច្រើនដែលស្ទើរតែគ្មានមនុស្សស្រីណាធ្លាប់ឆ្លងកាត់។ នាងប្រហែលជាមនុស្សម្នាក់ដែលត្រូវបានគេបោះបង់ចោល គេក្បត់ គេធ្វើបាបផ្លូវចិត្ត និងមានបញ្ហាជាច្រើននាងជាច្រើនរាប់មិនអស់ ហើយក៏ប្រហែលពេលនោះនាងជាមនុស្សស្រីម្នាក់ដែលដុនដាបបំផុតក៏ថាបាន។ ប្រហែលបែបនេះទើបបង្រៀននាងឲ្យស៊ាំនឹងភាពឈឺចាប់ អស់សង្ឃឹម និងឯកា។
មនុស្សស្រីរឹងមាំម្នាក់ដែលអ្នកមើលឃើញនៅថ្ងៃនេះ ការពិតនាងជាមនុស្សស្រីម្នាក់ដែលឯកាណាស់ នាងមិនសូវមានមនុស្សដែលស្និទ្ធស្នាលជាមួយនាងទេ។ ពេលដែលអ្នកឃើញនាងទៅណាមកណាម្នាក់ឯងយ៉ាងរីករាយ អង្គុយផឹកកាហ្វេយ៉ាងរំភើយនោះ ការពិតនាងពិតជាឯកាខ្លាំងណាស់ នាងប្រហែលគ្មានភាពកក់ក្ដៅពីអ្នកណាទេ តែបែបនេះហើយទើបនាងក្លាយជាមនុស្សដែលរស់បានខ្លួនឯងដោយមិនបាច់មានអ្នកណា។
នាងគ្រាន់តែជាមនុស្សស្រីម្នាក់ដែលបានឆ្លងកាត់បទពិសោធន៍ឈឺចាប់ច្រើនជាងមនុស្សស្រីធម្មតាតែប៉ុណ្ណោះ។ ភាពរីករាយ រឹងមាំដែលនាងមានគ្រាន់តែជាសំបកក្រៅមួយដែលនាងអាចគ្រប់គ្រងលើខ្លួនឯងបាន ប៉ុន្តែការពិតក្នុងទ្រូងនាងបានកប់នូវរឿងឈឺចាប់ និងទឹកភ្នែកជាច្រើនដែលគ្មានអ្នកណាអាចឃើញក្រៅពីនាង៕
ចុចអាន៖អ្នកកំពុងគិតច្រើនមែនទេ? អានឃ្លាទាំងនេះ អាចបញ្ឈប់ការគិត ដោយមិនបាច់លេបថ្នាំ