កំហុស​ឆ្គង​ទាំង ៤ របស់​អ្នក​ពាក់​ស្បែក​ជើង​ អាច​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ជីវិត

  • 2018-05-31 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ខ្លះ​អ្នក​ដែល​មិន​យក​ចិត្ត​ទុកដាក់​ថែរក្សា​ជើងឲ្យ​បាន​ស្អាតបាត​ឡើយ ហើយ​វា​អាច​មាន​បញ្ហា​ច្រើន​រហូត​ប៉ះពាល់​ដល់​សុខភាព​ទៀត​ផង។ ដើម្បី​ការពារ​ជើង​របស់​អ្នក ជៀស​ឲ្យ​ឆ្ងាយ​ពី​កំហុស​ឆ្គង​ផ្សេង​ៗ​ទាំង​នេះ ព្រោះ​អាច​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​សុខភាព​បាន៖

១.ពាក់​ស្បែកជើង​ឃ្លុប​មិន​ពាក់​ស្រោម​ជើង

មនុស្ស​មួយ​ចំនួន​មាន​ទម្លាប់​ពាក់​ស្បែកជើង ប៉ុន្តែ​មិន​ពាក់​ស្រោមជើង។ កន្លង​មក​ធ្លាប់​មាន​ករណី​ក្មេង​ប្រុស​អាយុ ១២ ឆ្នាំ​ម្នាក់​បាន​ស្លាប់ បន្ទាប់ពី​ជើង​ហើម​រហូត​ធ្វើឲ្យ​មាន​ការ​ឆ្លង​មេរោគ។ មូលហេតុ​ព្រោះ​មិន​ពាក់​ស្រោមជើង។

រូបតំណាង

ជើង​របស់​អ្នក​ងាយ​រងគ្រោះ​នៅ​ពេល​មិន​ពាក់​ស្រោមជើង ជាពិសេស​នៅ​រដូវ​ក្ដៅ​ ព្រោះ​ញើស​ជារឿយៗ​បង្កើត​បាន​ជា​បាក់តេរី និង​ផ្អឹបទុក ដូច្នេះ​វា​អាច​នាំ​ឲ្យ​មាន​ក្លិន និង​បញ្ហា​ច្រើន​យ៉ាង​ទៀត។ លើស​ពី​នេះ​ទៀត​ជើង​សើម​អាច​ឲ្យ​បាក់តេរី​អភិវឌ្ឍ​ខ្លួន​ទៅ​ជា​មេរោគ​បាន​យ៉ាង​ងាយ ដែល​បណ្ដាល​ឲ្យ​របួស​ជើង។

២.ពាក់​ស្បែកជើង​យូរ​ពេក

ជើង​ជា​ផ្នែក​មួយ​ដែល​មាន​ញើស​ចេញ​មក​ច្រើន ជាពិសេស​នៅ​រដូវ​ក្ដៅ។ ការ​ពាក់​ស្បែកជើង​រយៈពេល​យូរ​អាច​បង្កើន​បរិមាណ​ញើស​នៅ​ជើង ហើយ​វា​ងាយ​មាន​ក្លិន បាក់តេរី​ស្រួល​លូតលាស់ និង​បង្កបង្កើន​ហានិភ័យ​នៃ​ជំងឺ​រលាក ឬ​ការ​ឆ្លង​មេរោគ។

រូបតំណាង

ដូច្នេះ​អ្នក​គួរ​កំណត់​រយៈពេល​ពាក់​ស្បែកជើង ហើយ​ម្ដងម្កាល​គួរ​យក​ស្បែកជើង​ចេញ​នៅ​ពេល​ដើម្បី ​ឲ្យ​ជើង​បាន​សម្រាក និង​មាន​ខ្យល់​ចេញ​ចូល។

៣.ពាក់​ស្បែកជើង​តឹង​ពេក

មនុស្ស​ស្រី​ជាច្រើន​ចូលចិត្ត​ពាក់​ស្បែកជើង​តឹង​ៗ ដើម្បី​ឲ្យ​មើល​ទៅ​សម​នឹង​ជើង ប៉ុន្តែ​ការ​ពាក់​ស្បែក​ជើង​តឹង​ពេក​មិន​ល្អ ហើយ​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​មិន​ស្រួល​នោះ។ ក្រៅ​ពី​នោះ​វា​ក៏​បណ្ដាល​ឲ្យ​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ជាច្រើន​ទៀត​ផង​ដែរ។

រូបតំណាង

ពាក់​ស្បែកជើង​តឹង ជើង​នឹង​ទប់ស្កាត់​មិន​អាច​ដកដង្ហើម​បាន​ទេ វា​ងាយ​នឹង​បែកញើស ហើយ​បាក់តេរី​នឹង​ប្រមូលផ្ដុំ​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ជាច្រើន​ដូចជា​ជំងឺ ហើម រលោក។

៤.មិន​សម្អាត​ស្បែក​ជើង

មូលហេតុ​នៃ​ការ​រលាក​ជើង ឬ​ឈឺចាប់​មួយ​ចំនួន គឺ​បណ្ដាល​មក​ពី​អ្នក​មិន​ដែល​លាង​សម្អាត។ ប្រសិនបើ​​ស្បែកជើង​កង្វក់​ បាក់តេរី​នឹង​អាច​ធ្វើឲ្យ​ជើង​របស់​អ្នក​ ក្លាយ​ទៅ​ជា​តំបន់​មាន​មេរោគ​ផ្សិត​រហូត​បណ្ដាល​ឲ្យ​មាន​ក្លិន​មិន​ល្អ៕

រូបតំណាង

ចុចអាន៖ហាត់​ប្រាណ​រាល់​ព្រឹក អាហារ​ក៏​តម តែ​ទម្ងន់​នៅ​ឡើង​មិន​ឈប់ នោះ​ក៏​ព្រោះ​កំហុស​ឆ្គង​ ៣ យ៉ាង

ប្រភព៖ phunuvagiadinh ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម