ហាត់​ប្រាណ​រាល់​ព្រឹក អាហារ​ក៏​តម តែ​ទម្ងន់​នៅ​ឡើង​មិន​ឈប់ នោះ​ក៏​ព្រោះ​កំហុស​ឆ្គង​ ៣ យ៉ាង

  • 2018-05-30 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទម្ងន់​ជា​រឿង​ដែល​ធ្វើឲ្យ​មនុស្ស​ស្រី​ពិបាក​ចិត្ត​ខ្លាំង​បំផុត។ ដោយ​អ្នក​ខ្លះ​ខំ​ប្រឹង​ហាត់​ប្រាណ​ផង តម​អាហារ​ផង តែ​គីឡូ​បែរ​ជា​មិន​ស្រក ហើយ​ឡើង​លើស​ដើម។ នោះ​ក៏​ព្រោះតែ​អ្នក​មាន​កំហុស​ឆ្គង​ទាំង ៣ ខាងក្រោម​ទើប​ហាត់ ឬ​តម​យ៉ាង​ណា​ក៏​នៅ​តែ​ធាត់៖

១.ការ​តម​អាហារ​នៅ​ពេល​យប់ ក្រោយ​ហាត់​ប្រាណ

មនុស្ស​ជាច្រើន​ជឿ​ថា ការ​ធ្វើ​លំ​ហាត់ប្រាណ រួច​តម​អាហារ គឺ​គ្រប់គ្រាន់​អាច​ធ្វើឲ្យ​រាង​ស្ដើង​បាន​​យ៉ាង​ឆាប់រហ័ស។ ប៉ុន្តែ​ការ​ពិត​ទៅ វិធី​តម​អាហារ​នោះ មិន​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​វិធីសាស្ត្រ​ដែល​មាន​សុវត្ថិភាព​ធ្វើឲ្យ​ស្រក​ទម្ងន់​ជា​និរន្តរ​ទេ។

រូបតំណាង

ពេល​យប់​មាន​ភាព​យូរ​ណាស់ ដូចនេះ​ថាមពល​ក្នុង​រាងកាយ និង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​នឹង​ស្ថិត​ក្នុង​កម្រិត​ទាប​ខ្លាំង​ណាស់ ស្រប​ពេល​អ្នក​តម​អាហារ​ល្ងាច ក្រោយ​ហាត់​រួច​ទៀត​នោះ សភាព​កាន់តែ​ធ្ងន់ធ្ងរ។ ដូច្នេះ​ជំនួស​ឲ្យ​ការ​តម​អាហារ​ពេល​ល្ងាច អ្នក​អាច​ញ៉ាំ​អាហារ​គ្រប់​ប្រភេទ​ដែល​មាន​សុខភាព​ល្អ​ដូចជា ត្រី បន្លែ គ្រាប់​ធញ្ញជាតិ ... ដើម្បី​បម្រុង​ថាមពល​ក្នុង​ខ្លួន។

២.គេង​យប់​ជ្រៅ​នៅ​ពេល​យប់ ក្រោយ​ហាត់​ប្រាណ

ការ​គេង គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​សុខភាព ក៏​ដូចជា​ការ​ធ្វើ​លំហាត់​ប្រាណ ដោយសារតែ​វា​ជា​ពេលវេលា​សម្រាប់​សាច់ដុំ និង​របួស​ត្រូវ​បាន​ស្ដារ​ឡើង​វិញ។ លើស​ពីនេះទៀត​នៅ​ពេល​គេង​គ្រប់គ្រាន់ ការ​ញ៉ាំ​អាហារ​នឹង​ត្រូវ​កាត់បន្ថយ។

រូបតំណាង

ការ​រក្សា​ភាព​យឺតយ៉ាវ​នឹង​រំខាន​ដល់​ដំណើរ​ការ​អ័រម៉ូន​នៅ​ក្នុង​រាងកាយ leptip និង grelin នឹង​ធ្វើឲ្យ​កាន់តែ​ខ្លាំងក្លា ដែល​ជា​ហេតុ​ធ្វើឲ្យ​ឃ្លាន និង​មាន​ចំណង់​អាហារ​ខ្លាំង។

៣.មិន​ផឹកទឹក​ឲ្យ​បាន​គ្រប់គ្រាន់ នៅ​ពេល​ហាត់ប្រាណ

នៅ​ពេល​ហាត់​ប្រាណ​រាងកាយ​នឹង​បាត់បង់​បរិមាណ​ទឹក​យ៉ាង​ច្រើន។ ប្រសិនបើ​អ្នក​មិន​ទទួល​ទាន​ទឹក​គ្រប់គ្រាន់ អ្នក​ប្រហែល​ជា​ខ្វះ​ជាតិ​ទឹក ឬ​ខ្សោះ​ជាតិ​ទឹក​តែ​ម្ដង ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​នៃ​ថ្លើម និង​តម្រងនោម។ នេះ​មាន​ន័យ​ថា​ដំណើរការ​ដុត​ខ្លាញ់​នឹង​ត្រូវ​បាន​រារាំង។

រូបតំណាង

ការ​ទទួលទាន​ទឹក​គ្រប់គ្រាន់​ក្នុង​អំឡុង​ពេល​ធ្វើ​លំហាត់​ប្រាណ​មិន​ត្រឹមតែ​ជួយ​ឲ្យ​រាងកាយ​របស់​អ្នក​ឡើង​កម្ដៅ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជួយ​កាត់​បន្ថយ​ជាតិ​ខ្លាញ់​ជួយ​បង្កើន​ល្បឿន​នៃ​ការ​ស្រូប​យក​សារធាតុ​ចិញ្ចឹម​ផង​ដែរ៕

ចុចអាន៖មើល​តែ​រូប និង​ហាត់​តាម​ ៧ ក្បាច់នេះ អ្នក​អាច​មាន​គូទ​ស្អាត​បាន​យ៉ាង​ងាយ

ប្រភព៖ phunuvagiadinh ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម