អត្ថប្រយោជន៍ ៥របស់នារីនៅលីវ ដែលអ្នកមានសង្សារតែងច្រណែន
- 2018-05-31 03:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អត្ថប្រយោជន៍ ៥របស់នារីនៅលីវ ដែលអ្នកមានសង្សារតែងច្រណែន
អ្នកតែងតែត្អូញត្អែរថាជីវិតនៅលីវពិតជាគួរឲ្យធុញទ្រាន់ហើយគ្មានអ្វីសប្បាយឬ? ទទួលស្គាល់ថា ពេលខ្លះអ្នកមានស្នេហាមានពេលសប្បាយជាងយើង តែអ្នកក៏គួរតែដឹងថា មានរឿងមួយចំនួនសូម្បីតែអ្នកមានសង្សារ ក៏ត្រូវច្រណែនជាមួយអ្នកអត់គូដូចពួកយើងដែរ។
១. អាយុកាន់តែវែង ព្រោះមិនមែនជាកន្លែងសម្រាប់គេជះកំហឹង
សង្សាររបស់អ្នកអាចជាមនុស្សដែល ខឹងមិនដឹងក្បាលដឹងកន្ទុយ។ ពេលផ្អែមល្ហែមមិនថាទេ ខ្លាចពេលតែក្ដៅក្រហាយរឿងមកពីណាមកជះលើយើងធ្វើមិនដឹង។ ក្នុងនាមជាសង្សារ បើគេខឹងហើយ ហើយយើងផ្ទុះកំហឹងដែរ ប្រាកដជាមានរឿងមិនខាន។ តើបើនៅចាំឲ្យតែជះកំហឹងដូចនេះ គង់មានថ្ងៃស្លាប់ដោយសារអាយុខ្លីមិនខាន។
២. មិនចាំបាច់៥នាទីរាយការណ៍ម្ដង
ខណៈមានសង្សារខ្លះចិត្តទូលាយ មិនសូវជាគ្រប់គ្រងប៉ុន្មាននោះ ក៏មានសង្សារមិនតិចដែរ ដែលតម្រូវឲ្យសង្សារខ្លួនរាយការណ៍រាល់សកម្មភាពដែលខ្លួនធ្វើទាំងអស់។ អត់សង្សារក៏មិនចាំបាច់រាយការណ៍ ទៅណាមកណា ស្រេចតែយើង។
៣. មានពេលវេលាច្រើននៅក្បែរឪពុកម្ដាយ
ពេលនៅលីវ ពេលវេលាទាំងអស់គឺជារបស់យើង ចំណាយពេលជាមួយអ្នកមានគុណក៏បានច្រើន។ ផ្ទុយមកវិញ ពេលមានស្នេហា ពាក់កណ្ដាលនៃពេលវេលារបស់យើងគឺជារបស់គេ រកពេលសម្រាប់តែខ្លួនឯងមិនចង់បានផង កុំថាឡើយចំណាយពេលជាមួយអ្នកមានគុណនោះ។
៤. មិនចាំបាច់ពេលណាក៏ត្រូវស្អាត
ខ្លាចព្រលឹមឡើង គេ video call មកមិនស្អាត ក៏ខំសង្វាតឡើងផាត់មុខទាំងព្រលប់។ ចេញទៅណាមកណាមិនដែលទុកមុខហ្ស៊ីនទេ ខ្លាចគេឃើញ។ ពេលណាក៏ត្រូវត្រៀមគ្រឿងសំអាងនៅក្នុងខ្លួនជានិច្ច។
៥. ចុងសប្ដាហ៍អាចគេងដល់ថ្ងៃ ព្រោះគ្មានពេល "ដេក" ដូចគេ
សម្រាប់អ្នកដែលមានសង្សារ ស្ទើរតែ១០០%ទៅហើយ ដែលរាល់ចុងសប្ដាហ៍មិនដែលទំនេរទេ គឺមានណាត់ជាហូរហែ។ ដូចនេះទោះបីជាថ្ងៃសម្រាកមែនពិត ក៏មិនអាចគេងបានយូរឡើយ។ សម្រាប់អ្នកអត់គូ មិនខ្លាចឡើង មេឃក្ដៅឬភ្លៀង ព្រោះថ្ងៃសៅរ៍ អាទិត្យមានតែគេងផ្ទះហ្នឹងឯង៕
ចុចអាន៖
ចង់មានជីវិតផ្ទាល់ខ្លួន និងជីវិតស្នេហាស្រស់ស្អាតព្រមគ្នា ត្រូវប្រកាន់យកចំណុចទាំងនេះ
ចង់បំភ្លេចសង្សារចាស់ឲ្យបាន តើគួរធ្វើយ៉ាងម៉េចខ្លះ?