គន្លឹះខ្លីៗជួយសម្រស់ស្ត្រីឲ្យកាន់តែស្អាតឡើង ពីមួយថ្ងៃទៅមួយថ្ងៃ
- 2018-05-29 09:47:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គន្លឹះខ្លីៗជួយសម្រស់ស្ត្រីឲ្យកាន់តែស្អាតឡើង ពីមួយថ្ងៃទៅមួយថ្ងៃ
មនុស្សស្រីបានចំណាយលុយមិនស្ដាយទៅលើគ្រឿងសម្អាង ឲ្យតែអាចជួយសម្រស់កាន់តែស្អាតបាន។ ប៉ុន្តែពេលខ្លះចំណាយអស់ច្រើនហើយ លទ្ធផលបែរជាមិនដូចបំណងក៏មាន។ ដូចនេះ កញ្ញា សូមណែនាំគន្លឹះជួយឲ្យស្អាតខ្លាំង តែចំណាយអស់តិចមែនទែន៖
១.បន្ថែមអំបិលទៅសាប៊ូ ដើម្បីធ្វើឲ្យសក់ក្រាស់ និងភ្លឺចាំង
គ្មានស្ត្រីណាចង់បានសក់ស្ដើងនោះទេ តែខំប្រឹងរកគ្រប់មធ្យោបាយហើយ បែរជានៅមិនដុះក្រាស់ដដែល។ ដើម្បីធ្វើឲ្យសក់របស់អ្នកមើលទៅក្រាស់ និងរលោងអ្នកអាចលាយអំបិលបន្តិចជាមួយសាប៊ូកក់។ ល្បាយនេះនឹងជួយសក់របស់អ្នករលូន និងមើលទៅក្រាស់។
២.ប្រើមួកជ័រ ដើម្បីអបសក់
បន្ទាប់ពីដាក់ក្រែមបន្ទន់ទៅលើសក់ អ្នកអាចប្រើមួករុំសក់នេះនៅផ្ទះដោយខ្លួនឯងក៏បាន មិនបាច់ទៅហាងឡើយ គ្របទុក ៣០ នាទី ហើយចាំលាងទឹកស្អាត។ វិធីនេះអាចឲ្យសារធាតុចិញ្ចឹមពីក្រែមជ្រាបចូលទៅក្នុងសក់របស់បានល្អ។
៣.យកក្រែមទៅក្លាសហ្សេក្នុងទូទឹកកក ដើម្បីបំបាត់ភាពហើម
ទុកក្រែមលាបមុខ ឬក្រែមលាបរង្វង់ភ្នែកនៅក្នុងទូទឹកកក ពេលយកមកប្រើអាចជួយបិទបាំងស្នាមហើម ស្លក់ ខ្មៅបាន ព្រោះសីតុណ្ហភាពត្រជាក់ស្អំបំបាត់អាការៈទាំងនោះ។
៤.ប្រេងដូង និងកាហ្វេជួយសម្អាតស្បែក
លាយប្រេងដូងលាយមួយស្លាបព្រា ជាមួយកាហ្វេមួយស្លាបព្រា ហើយជូតវានៅលើមុខទុករយៈពេល ១៥-២០ នាទី បន្ទាប់មកលាងជាមួយទឹកក្ដៅ។ ស្បែករបស់អ្នកនឹងរលោង ទន់គួរឲ្យចង់ស្ទាបអង្អែល។
៥.ប្រើទឹកកកមុនពេលផាត់មុខ
មុនពេលតុបតែងមុខ គួរយកទឹកកកមួយដុំតូចមកដុសឲ្យពេញផ្ទៃមុខ។ ធ្វើបែបនេះអាចផ្ចិតរន្ធញើស និងជួយស្បែកប្រយុទ្ធប្រឆាំងស្នាមជ្រួញ។
៦.ដង្កៀបខ្មៅ ធ្វើឲ្យជក់ផាត់ថ្ពាល់ស្រួលលើសដើម
ប្រសិនបើអ្នកមិនមានថវិកាគ្រប់គ្រាន់ដែលអាចទិញជក់គ្រប់ប្រភេទ នោះអ្នកគួរតែយកដង្កៀបខ្មៅមកកៀបពីលើ ដើម្បីឲ្យមុខជក់រីកធំ ងាយស្រួលផាត់ថ្ពាល់។
៧.ប្រើសាប៊ូរបស់ទារកលាងសម្អាតជក់
មិនចាំបាច់ទិញសាប៊ូដែលមានតម្លៃថ្លៃសម្រាប់លាងសម្អាតជក់ឡើយ សាប៊ូកក់សក់ទារកក៏អាចសម្អាតបានល្អឥតខ្ចោះដែរ ព្រោះវាគ្មានជាតិកាត់ខ្លាំងដែលប៉ះពាល់ដល់ស្បែកមុខឡើយ។
៨.ប្រើដែកកេះ ជួសជុលក្រែមបាក់
ប្រសិនបើក្រែមជាទីស្រលាញ់ទើបតែទិញ ហើយបាត់ដល់គល់ កុំបោះចោលវាអីរើសវាយកមកដាក់វិញ ដោយគ្រាន់តែប្រើភ្លើងពីដែកកេះទៅរោលតិចៗ។ បន្ទាប់មក ទុកក្រែមនៅក្នុងទូទឹកកករយៈពេលប្រហែល ៤៥ នាទី នឹងអាចប្រើប្រាស់ធម្មតាបានវិញ។
៩.ប្រើប្រេងដូងបណ្ដុះក្រចក
ប្រសិនបើក្រចកអ្នកខូច ឬខ្សោយងាកបាក់ សូមប្រើដូងលាបទៅលើក្រចក។ មិនត្រឹមតែជួយពង្រឹងក្រចកនោះទេ វាថែមទាំងការពារផ្សិតកុំឲ្យស៊ីក្រចកទៀតផង។
១០.ប្រេះ ឬស្ងួតកែងជើង
អ្នកអាចដោះស្រាយបញ្ហានេះបាន ដោយលាបឡេនៅកែងជើង ហើយពាក់ស្រោមជើងគេង។ ធ្វើបែបនេះរយៈពេល ១ សប្ដាហ៍នឹងឃើញលទ្ធផលល្អ។
១១.របៀបបាញ់ទឹកអប់ត្រឹមត្រូវ
ទឹកអប់គួរតែបាញ់នៅលើសក់ ក្រោយត្រចៀក គន្លាក់កែងដៃ កដៃ ជង្គង់ ទើបក្រអូបបានយូរ៕
ចុចអាន៖តិចនិកងាយៗជួយឲ្យចំណេញពេលតែមិនសូវមានអ្នកដឹង