តិចនិកងាយៗជួយឲ្យចំណេញពេលតែមិនសូវមានអ្នកដឹង
- 2018-05-28 06:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចនិកងាយៗជួយឲ្យចំណេញពេលតែមិនសូវមានអ្នកដឹង
រឿងងាយៗខ្លះយើងមិនសូវចាប់អារម្មណ៍ តែវាអាចជួយឱ្យយើងចំណេញបានច្រើនបើដឹងពីតិចនិកទាំងនេះ៖
១. សាកថ្មចូលបានលឿន
គ្រប់គ្នាប្រហែលជាមិនដឹងទេថា នៅពេលដែលអ្នកបិទសេវាទូរស័ព្ទ (AirPlane Mode) ពេលសាកថ្ម នោះវាអាចជួយឱ្យអ្នកសាកថ្មបានកាន់តែលឿន។
២. ជ្រើសរើសម្សៅទ្រនាប់
ជាធម្មតាអ្នកតែងតែលាបម្សៅទ្រនាប់នៅលើដៃ នៅពេលជ្រើសរើសវា។ ប៉ុន្តែយកល្អអ្នកគួរតែលាបវានៅក ក៏ព្រោះតែសាច់មុខនិងសាច់ដៃខុសគ្នា ដែលអាចធ្វើឱ្យអ្នកជ្រើសរើសពណ៌ខុស។
៣. កំណត់ចំណាំសោ
អ្នកអាចនឹងប្រើពេលយូរដើម្បីរកសោពេលដែលមានច្រើនហើយដូចៗគ្នា។ អ្នកមិនចាំយកខ្សែអំបោះមកចងដើម្បីចំណាំទេ គ្រាន់តែយកថ្នាំលាបក្រចកមកលាបទៅតាមពណ៌ដែលអ្នកចូលចិត្តជាស្រេច។
៤. បកសំបកស៊ុត
ដើម្បីងាយស្រួលក្នុងការបកសំបកស៊ុតស្ងោរឱ្យបានស្រួលហើយលឿន អ្នកគួរតែដាក់ម្សៅសូដា១ស្លាបព្រាកាហ្វេចូលទៅក្នុងទឹក មុនពេលស្ងោរ។
៥. រក្សានំកញ្ចប់ឱ្យបានជិតល្អ
អ្នកមិនចាំបាច់ចោលសំបកដបទៀតទេចាប់ពីពេលនេះទៅ។ អ្នកអាចយកវាមកធ្វើជាគម្របនំកញ្ចប់របស់អ្នកបាន៕